អ្នកវិភាគ៖ ព្រះមហាក្សត្រ នឹងមាន តួនាទីសកម្ម ដើម្បី រកដំណោះស្រាយ តែនឹងត្រូវពឹង សហគមន៍អន្តរជាតិ ប្រសិនបើ អន្តរាគមន៍ របស់ ព្រះមហាក្សត្រ មិនមានប្រសិទ្ធភាព
ដោយ៖ ពេជ្រ សុធារី / វិទ្យុ វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី9 ខែមករា ឆ្នាំ2014
ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី
បញ្ហានយោបាយនៅប្រទេសកម្ពុជា ត្រូវបានអ្នកឃ្លាំមើលពិនិត្យឃើញថា ហាក់មានកម្តៅខ្លាំងជាងមុន នៅពេលដែលការតវ៉ាទាមទារឲ្យមានការបោះឆ្នោតឡើងវិញ របស់បាតុករគណបក្សសង្គ្រោះជាតិ ត្រូវបានបំបែកដោយអាជ្ញាធរមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី០៤ ខែមករា។ ក្រៅពីនេះ ការវិវត្តនយោបាយផ្សេងទៀត ដែលឈានដល់ការផ្ទុះអំពើហិង្សាកើតឡើងនៅដើមខែមករា បណ្តាលឲ្យមានមនុស្សស្លាប់ របួស និងចាប់ខ្លួនជាច្រើនាក់ ក៏ជាចំណុចនៃការព្រួយបារម្ភមួយ សម្រាប់ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គម និងសហគមន៍អន្តរជាតិផងដែរ។ ការផ្ទុះហិង្សានោះ បានធ្វើឲ្យគណបក្សសង្គ្រោះជាតិ ប្រកាសផ្អាកចរចាភា្លមៗ។
បើទោះជាយ៉ាងណា បន្ទាប់ពីស្ថានការណ៍តានតឹងបានស្ងប់ស្ងាត់បន្តិច គណបក្សជាប់ឆ្នោតទាំងពីរ បានប្រកាសរៀងៗខ្លួន ជាថ្មីម្តងទៀត អំពីឆន្ទៈចរចារកដំណោះស្រាយចំពោះភាពជាប់គាំងនយោបាយនេះ។
ចំណែកប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានឲ្យដឹងដែរថា គណបក្សនេះ នៅតែរក្សាជំហរចូលចរចារកដំណោះស្រាយនយោបាយដដែល ប៉ុន្តែលោកថា លុះណាតែគណបក្សប្រជាជនកម្ពុជា បញ្ឈប់សកម្មភាពគំរាមកំហែង បំភិតបំភិយ ឬយកប្រព័ន្ធតុលាការជាធ្នាក់ ដាក់សម្ពាធចំពោះការចរចា ហើយដោះលែងកម្មករត្រូវបានឃុំខ្លួន និងរងការចោទប្រកាន់ ដោយគ្មានកំហុសជាមុនសិន ទើបឈានដល់ការចរចាគ្នារវាងគណបក្សទាំងពីរ។
ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានសញ្ញាណាមួយដែលគណបក្សទាំងពីរ គ្រោងនឹងជួបចរចាជាថ្មីនៅឡើយទេ ហើយគណបក្សសង្គ្រោះជាតិ ក៏បានចេញយុទ្ធវិធីថ្មី ដោយគ្រោងនឹងជួបប្រជុំប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តនានាជាថ្មីម្ដងទៀត។ តើដំណើរការនៃការចរចាអាចទៅមុខរួចទេ នៅពេលដែលគណបក្សនយោបាយទាំងពីរ មានលក្ខខណ្ឌផ្សេងគ្នា ហើយការប្រមូលផ្តុំនៅតែបន្តនោះ? តើក្នុងដំណាក់កាលនេះ គួរគប្បីត្រូវមានសហគមន៍អន្តរជាតិឬអ្នកទីបី ចូលទៅសម្របសម្រួលក្នុងការចរចាដែរទេ?
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថា ក្នុងកាលៈទេសៈនេះ សហគមន៍អន្តរជាតិ នៅមិនទាន់មានភាពចាំបាច់ក្នុងការសម្របសម្រួលស្ថានការណ៍នយោបាយនៅកម្ពុជាទេ។ លោកថាគេគួរទុកព្រះរាជតួនាទីនេះថ្វាយព្រះមហាក្សត្រ គង់ជាព្រះរាជអាជ្ញាកណ្តាលក្នុងការដោះស្រាយបញ្ហានយោបាយនេះ។ លោកថា បើសហគមន៍អន្តរជាតិលូកដៃចូលក្នុងការដោះស្រាយបញ្ហានៅពេលនេះ ប្រៀបដូចជាការយកដុំថ្មទៅសង្កត់លើគ្របឆ្នាំងដែលកំពុងដាំទឹកពុះ ដោយពុំព្រមពន្លត់ភ្លើងដូច្នោះដែរ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្តថា បើគណបក្សទាំងពីរសុទ្ធតែមានឆន្ទៈដោះស្រាយបញ្ហា គួរគប្បីរកពេលជួបគ្នាសិន ដាក់របៀបវារៈលើតុរៀងខ្លួន ហើយជជែកគ្នារករបៀបវារៈរួម ដើម្បីឈានដល់ការរកដំណោះស្រាយទាំងស្រុង <<យើងគឺមានស្រាប់ហើយ ជួបគ្នាហើយ មិនទាន់បានរាយការណ៍ថ្វាយព្រះករុណាផង ដូច្នេះបន្តអាហ្នឹងទៀតទៅ>> ។
កាលពីថ្ងៃទី០៣ខែមករា អ្នកវិភាគនយោបាយឯករាជ្យបីរូប ដែលមានលោកបណ្ឌិត សុខ ទូច លោកបណ្ឌិត ឡៅ ម៉ុងហៃ និងលោកបណ្ឌិត កែម ឡី បានថ្វាយលិខិតគោរពយាងព្រះមហាក្សត្រ ព្រះករុណា ព្រះបាទព្រះបរមនាថ នរោត្តមសីហមុនី ព្រះមេត្តាកោះអញ្ជើញថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សជាប់ឆ្នោតទាំងពីរ ជួបចរចាក្នុងពេលឆាប់បំផុត ដើម្បីដោះស្រាយស្ថានភាពចលាចលចំពោះមុខ។ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយ ជុំវិញការឆ្លើយតបរបស់ព្រះអង្គនៅឡើយទេ។
តែគេដឹងថា ជម្លោះនយោបាយ ដែលកើតមានពីរទសវត្ស នៅក្នុងសង្គ្រាមស៊ីវិល ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៩១ គឺមានតែសហគមន៍អន្តរជាតិទេ ដែលនាំឲ្យមហាគ្រួសារខ្មែរផ្សះផ្សារគ្នាវិញបាន។ សហគមន៍អន្តរជាតិនៅ តែមានឥទ្ធិពលមកលើកម្ពុជា គឺតាមរយៈកិច្ចព្រមព្រៀងសន្តិភាពភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១។
លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិចហ្វិក និងជាអ្នកឃ្លាំមើលបញ្ហាសង្គម បានលើកឡើងថា នៅពេលមានជម្លោះរវាងមនុស្សពីរនាក់ ឬគណបក្សពីរ ធម្មតាត្រូវមានអ្នកទីបីចូលទៅសម្របសម្រួលបញ្ចប់ជម្លោះ។លោកថា ព្រះមហាក្សត្រទ្រង់មានព្រះរាជតួនាទីសំខាន់ណាស់ ក្នុងការធ្វើជាព្រះរាជអាជ្ញាកណ្តាល នៅពេលដែលអ្នកនយោបាយកំពុងខ្វែងគំនិតគ្នា ប៉ុន្តែលោកផ្ដល់គំនិតថា បើព្រះមហាក្សត្រ ទ្រង់មិនអាចដោះស្រាយបាននោះ ចាំបាច់ត្រូវមានសហគមន៍អន្តរជាតិជួយធ្វើជាអ្នកសម្របសម្រួល<<ភាគីខាងក្រៅជាអ្នកក្រុមដែលមានសក្តានុពលដែរ ដោយសារពួកគាត់ជាម្ចាស់ជំនួយ ពួកគាត់ជាអ្នកដែលមានបទពិសោធន៍ក្នុងការកសាងប្រជាធិបតេយ្យយូរឆ្នាំនៅប្រទេសរបស់គាត់ អញ្ចឹងអាចជារឿងមួយល្អ ប៉ុន្តែបញ្ហាសំខាន់យើងឃើញថា ភាគីក្នុងប្រទេសយើងហ្នឹង មិនទាន់មានការស្រុះស្រួលគ្នាទទួលយកភាគីខាងក្រៅមកទេ>>។
ចំណែកលោក នី ចរិយា អ្នកឃ្លាំមើលបញ្ហាសង្គមមួយរូបដែរនោះ បានលើកឡើងប្រហាក់ប្រហែលនឹងលោក ហង្ស ពុទ្ធា ដែរ ដោយបន្ថែមថា បើសិនជាមានការសម្របសម្រួលពីខាងសហគមន៍អន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិនោះ គឺជារឿងល្អមួយសម្រាប់ការរកដំណោះស្រាយបញ្ហានយោបាយនៅកម្ពុជា ប៉ុន្តែថាតើគណបក្សទាំងពីរយល់ព្រមសរសេរលិខិតអញ្ជើញអង្គការសហប្រជាជាតិ ធ្វើជាអ្នកសម្របសម្រួលឲ្យជួយដោះស្រាយនយោបាយនៅកម្ពុជាដែរឬទេ?។ លោកបានផ្តល់អនុសាសន៍ថា ដំណោះស្រាយល្អបំផុតក្នុងកាលៈទេសៈនេះ គឺការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងបោះឆ្នោតឡើងវិញនៅពាក់កណ្តាលអាណត្តិ <<ខ្ញុំមិនគិតអំពីប្រយោជន៍គណបក្សណាទៅគណបក្សណាទេ ប៉ុន្តែអ្វីដែលជាសំខាន់ គួរតែអ្នកនយោបាយគិតអំពីផលប្រយោជន៍ប្រទេសជាតិ។ ប្រសិនបើយើងនៅទុករបៀបនេះ គឺថាបោះឆ្នោតពេលណាក៏មានបញ្ហាវិបត្តិនយោបាយ បោះឆ្នោតលើកណា ក៏មានការបាញ់សម្លាប់ប្រជាជនខ្មែរ អញ្ចឹងខ្ញុំគិតថាអានេះមិនមែនជាដំណោះស្រាយទេ។ ដំណោះស្រាយកាលណាយើងធ្វើម្តង ធ្វើឲ្យវាមានឋិតថេរ ឲ្យវាមានស្ថិរភាព កុំឲ្យរាល់បោះពេលឆ្នោតប្រជាពលរដ្ឋខ្មែរភ័យជារៀងរហូតអញ្ចឹង អាហ្នឹងមិនល្អទេ>>។
ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ធា្លប់បានជួបចរចាពីរលើករួចមកហើយប៉ុន្តែមិនមានលទ្ធផលជាដុំកំភួនអ្វីឡើយ។
អ្នកវិភាគបញ្ហាសង្គម រំពឹងថា គណបក្សនយោបាយដែលជាប់ឆ្នោតទាំងពីរ នឹងបន្តចរចាគ្នាថែមទៀតក្នុងពេលឆាប់ៗនេះ ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ ជាព្រះរាជអាជ្ញាកណ្តាល ដើម្បីដោះស្រាយវិបត្តិនយោបាយនៅកម្ពុជានេះ ប៉ុន្តែពួកគាត់ថា មានជម្រើសមួយទៀតហើយចុងក្រោយ គឺមានតែសហគមន៍អន្តរជាតិប៉ុណ្ណោះ៕
Koh Tral Island must not be forgotten
ReplyDeleteBy “any patriot Khmers”
Why do Koh Tral Island, known in Vietnam as Phu Quoc, a sea and land area covering proximately over 30,000 km2 [Note: the actual land size of Koh Tral itself is 574 square kilometres (222 sq miles)] have been lost to Vietnam by whose treaty? Why don’t Cambodia government be transparent and explain to Cambodia army at front line and the whole nation about this? Why don't they include this into education system? Why?
Cambodian armies are fighting at front line for 4.6 km2 on the Thai border and what's about over 30,000km2 of Cambodia to Vietnam. Nobody dare to talk about it! Why? Cambodian armies you are decide the fate of your nation, Cambodian army as well as Cambodian people must rethink about this again and again. Is it fair?
Koh Tral Island, the sea and land area of over 30,000 square kilometres have been lost to Vietnam by the 1979 to 1985 treaties. The Cambodian army at front line as well as all Cambodian people must rethink again about these issues. Are Cambodian army fighting to protect the Cambodia Nation or protecting a very small group that own big lands, big properties or only protecting a small group but disguising as protecting the Khmer nation?
The Cambodian army at front lines suffer under rain, wind, bullets, bombs, lack of foods, lack of nutrition and their families have no health care assistance, no securities after they died but a very small group eat well, sleep well, sleep in first class hotel with air conditioning system with message from young girls, have first class medical care from oversea medical treatments, they are billionaires, millionaires who sell out the country to be rich and make the Cambodian people suffer everyday.
Who signed the treaty 1979-1985 that resulted in the loss over 30,000 km2 of Cambodia??? Why they are not being transparent and brave enough to inform all Cambodians and Cambodian army at front line about these issues? Why don't they include Koh Tral (Koh Tral size is bigger than the whole Phom Phen and bigger than Singapore [Note: Singapore's present land size is 704 km2 (271.8 sq mi)]) with heap of great natural resources, in the Cambodian education system?
Look at Hun Sen's families, relatives and friends- they are billionaires, millionaires. Where did they get the money from when we all just got out of war with empty hands [in 1979]? Hun Sen always say in his speeches that Cambodia had just risen up from the ashes of war, just got up from Year Zero with empty hands and how come they are billionaires, millionaires but 90% of innocent Cambodian people are so poor and struggling with their livelihood every day?