Paris Peace Accords 23 Oct. 1991

Thursday, January 2, 2014

កា​រ​ចរ​ចា​​ គណ​បក្ស​​ ប្រ​ជា​​ជន​ និង​​បក្ស ​​សង្គ្រោះ​​ជាតិ ​ចាប់​​ផ្តើម​​ថ្ងៃ​​ ទី​​៣ ​មករា​

កា​រ​ចរ​ចា​​ គណ​បក្ស​​ ប្រ​ជា​​ជន​ និង​​បក្ស ​​សង្គ្រោះ​​ជាតិ ​ចាប់​​ផ្តើម​​ថ្ងៃ​​ ទី​​៣ ​មករា​

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ ក្នុងកិច្ចប្រជុំកំពូល នៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣ | RFI/Siv Channa

ទី​បំផុត​ ទៅ​ក្រុម​កម្រិត ​បច្ចេក​ទេស​ចរ​ចា​ នៃ​គណ​បក្ស ​ប្រជា​ជន កម្ពុជា និង​គណ​បក្ស ​សង្គ្រោះ​ជាតិ បាន​លេច​ ជា​រូប​រាង ​ម្តង​ទៀត​ហើយ។  ក្រុម​បច្ចេក​ទេស​ ដែល​មាន​ភាគី ​ម្ខាង​បី​នេះ នឹង​ជួប​ចរ​ចា​ ជា​មួយ​គ្នា ​នៅ​ថ្ងៃ​ទី​៣ នៅ​ឯ​វិមាន​ ព្រឹទ្ធ​សភា។  ប៉ុន្តែ បក្ស​ទាំង​ពីរ​ នៅ​តែ​ មាន​គោល​ជំហរ​ មិន​ទាន់​ស្រប​គ្នា​ ទាំង​ស្រុង​ នៅឡើយ​ទេ។  យ៉ាង​ណា​ក៏​ដោយ អ្នក​តាម​ដាន​ បញ្ហា​សង្គម បាន​អះ​អាង​ថា ជំនួប ​នៃ​ការ​ចរ​ចា​នេះ គឺ​ ជា​ការអប​អរ​សា​ទរ​ បំផុត។

សេចក្តីរាយការណ៍ របស់ ស៊ុន​ មេសា/ RFI | 1 Jan. 2014

គណ​បក្ស​ដែល​ កំពុង​មាន​ជម្លោះ​ ទាំង​ពីរ​ នៅ​កម្ពុជា បាន​សម្រេច ​ឱ្យមាន​ក្រុម​ចរចា ​បច្ចេក​ទេស​ សារ​ជា​ថ្មី​ម្តង ​ទៀត​ហើយ បន្ទាប់​ពី​ការ​បរាជ័យ​ ជា​ច្រើន​លើក។  ក្រុម​បច្ចេក​ទេស​នេះ នឹងមាន​សមាស​ភាព ​ម្ខាង​បីនាក់, ហើយ​ នឹង​ជួប​គ្នា ​នៅ​ម៉ោង ៩​ព្រឹក ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១៤​ នៅ​វិមាន​ព្រឹទ្ធ​សភា។  នេះ​ បើ​តាម​ការបញ្ជាក់​ ពី​មន្ត្រី​គណ​បក្ស​ ទាំង​ពីរ, គឺ លោក ព្រុំ​សុខា និង លោក យឹម សុវណ្ណ ​ដែល​បាន​ប្រាប់​វិទ្យុ​ បារាំង​ អន្តរ​ជាតិ ​នៅ​ថ្ងៃ​ពុធ​នេះ។


ជំនួប​សារជាថ្មី​នេះ គឺជា​ជំនួប​បង្ហាញ​ពី​របៀបវារៈ បើកផ្លូវ​មុន​កិច្ចចរចា​ថ្នាក់​កំពូល​រវាង​មេដឹក​នាំ​គណបក្សនយោបាយ​ទាំងពីរ។ ពោលគឺ​ការចរចា​រវាង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី។ លោក ព្រុំ សុខា ដែលជា​ប្រធាន​ក្រុម​ចរចា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា គណបក្សកាន់អំណាច​បា​ន​កំណត់​គោលជំហរ​មួយ​គឺ​កំណែទម្រង់​នៃ​ប្រព័ន្ធ​ បោះឆ្នោត។

លោក អះអាងថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ជំ​នៈ​រាល់​ឧបសគ្គ​ទាំងអស់​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ បញ្ហានយោបាយ​នាពេល​បច្ចុប្បន្ន ដោយ​ឈរលើ​គោលការណ៍​គោរព​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។ ដោយឡែក​គណបក្ស​សង្គ្រោះ​ជាតិ មាន​របៀបវារៈ​ចំនួន​ពីរ គឺ​កំ​ណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង ការបោះឆ្នោត​ឡើងវិញ។ នេះ​បើតាម​លោក យឹម សុវណ្ណ។ អ្នកនាំពាក្យ​រូបនេះ បាន​អះអាងថា របៀបវារៈ​របស់​គណ​បក្សប្រឆាំង​គឺជា​ឆន្ទៈ​របស់​ពលរដ្ឋ​ម្ចាស់ឆ្នោត​ដែល​បាន​ ចូលរួម​បាតុកម្ម​ជាមួយនឹង​គណបក្ស​សង្គ្រោះ​ជាតិ​នាពេល​កន្លងមក។

គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បញ្ជូន​សមាស​ក្រុម​ចរចារ​ចំនួន​បី​រូប​គឺ លោក ព្រុំ សុខា រដ្ឋ​លេ​ខាធិការ​ក្រសួងមហាផ្ទៃ លោក សក់ ស៊ីថា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង លោក កើត រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌។ដោយឡែក​ភាគី ខាង​គណបក្ស​សង្គ្រោះ​ជាតិ មាន​បី​រូប​ដែរ គឺ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ប៉ុល ហំ​ម ប្រធាន គណៈកម្មាធិការ​នាយក និង​លោក​គួ​យ ប៊ុន​រឿន អគ្គនាយករង​រដ្ឋបាល។

ជំនួប​ចរចា​សាជាថ្មី​នេះ គឺ​កើតឡើង​នៅ​ចំពេល​ប្រទេស​កម្ពុជា​បាន​ជួបប្រទះ​មហា​បាតុកម្ម​ជា​ រៀងរាល់ថ្ងៃ​របស់​គណបក្ស​ប្រឆាំង ដែល​ធ្វើពហិកា​មិន​ព្រម​ចូលរួម​ប្រជុំ​ក្នុង​រដ្ឋសភា និង​ទាត់​ចោល​លទ្ធផល​នៃ​ការបោះឆ្នោត​អាណត្តិ​ទី៥កន្លងទៅនេះ។

អ្នកវិភាគ​ឯករាជ្យ អ្នកស្រី ជា វណ្ណាត បាន​សម្តែង​ការអបអរ​ចំពោះ​ការព្រមព្រៀង​ឱ្យមាន​ការ​ចរចា​សាជាថ្មី​នេះ។ យ៉ាងណាក៏ដោយ​អ្នកវិភាគ​សង្គម​រូបនេះ បាន​ស្នើឱ្យ​គណបក្ស​ទាំងពីរ​កុំ​ប្រកាន់​របៀបវារៈ​រឹងត្អឹង​ដាក់គ្នា ដោយ​គិត​ប្រយោជន៍​ជាតិ​ជាធំ៕




6 comments:

  1. Anonymous8:24 AM

    Unconditionally, Hun Sen must get out or CNRP will lose to the Viet-controlled regime in P. Penh just like the rest of the other opposition parties..

    Sam,
    Tu dois faire l'impossible pour se débarasser de Hun Sèn et ses cliques ou ils te débarassent, cette fois ci c'est pour toujours!

    Yes, it's a 'do or die' for Sam Rainsy and the CNRP to get rid of Hun Sen and his cronies...The loss of this round of negotiation will equate to the political suicide for Sam Rainsy and the CNRP!
    Pertinemment, Sam Rainsy et le CNRP doivent savoir que ce serait leur dernière chance pour abolir, coûte que coûte, l'ère de HUN SEN et sa dynastie qui est selon l'histoire l'ère des esclaves des Viets pendant ces trois dernières décennies. Abolir les ou être aboli, le voilà, le seul choix de Sam Rainsy!

    Est-ce la fin pour HUN Sèn ou bien celle de Sam Rainsy, le CNRP et le peuple Khmer?
    Le peuple Khmer et le monde attendent impatiemment une nouvelle page de l'histoire du Cambodge!
    Est-ce que le Vietnam pourrait-il lâcher son gouvernement fantoche de Phnom Penh dirigé par HUN Sèn et ses laquais depuis dejà plus d'une trentaine d'années?

    Très bonne année à tout le monde [y compris Mr. BA Ung de Pséng-Pséng bien sûr]!

    ReplyDelete
  2. Anonymous9:34 AM

    I hope lok protheans would not let cpp wash your BRAINS. Remember remember remember FUNCUNPEC!!! Nice and soft after all they ATE FUNCUNPEC. MONEY, LUXURY, SREY yourn =====> ZERO.

    ReplyDelete
  3. Anonymous11:00 AM

    A BIG LOL!

    http://kimedia.blogspot.ca/2014/01/heng-soy.html

    ReplyDelete
  4. Anonymous1:12 PM

    HUN SEN must be removed by People Power, or Nuclear bombs, otherwise HUN SEN will not step down forever and Cambodia will become Vietnamese state automatically soon or later

    ReplyDelete
  5. Anonymous5:22 PM

    ការចរចាហួសពេលហើយៗ មានតែ បាតុកម្មទាញអាហ៊ុន សែន ទំលាក់ប៉ុណ្ណោះ

    ឣត់មានសម្តចឣាចម៍គោ ឣីទៀតទេ!!

    ទាញអាហ៊ុន សែន ទំលាក់!!

    ទាញអាហ៊ុន សែន ទំលាក់!!

    ទាញអាហ៊ុន សែន ទំលាក់!!

    ទាញអាហ៊ុន សែន ទំលាក់!!

    ទាញអាហ៊ុន សែន ទំលាក់!!

    បរាជ័យពួកអាកញ្ចះយួន!!

    បរាជ័យអាប័ក្សប្រជាជន!!

    បរាជ័យអាយួនយៀក មិញ!!

    បរាជ័យអាយួនយៀក កុង!!


    ដល់ពេលកាត់ទោស ហុន សែន ហើយ មិនមែន
    គ្រាន់តែចុះចេញនេះទេ៕

    ReplyDelete
  6. Anonymous7:03 PM

    Mr. Sam Rainsy and Mr. Kem Sokha I do believe that you two believe in Khmer people power as I do.

    Enough is enough Hun Sen must force to step down by Khmer people power before Hun Sen commit more crimes one after another.

    ReplyDelete