Paris Peace Accords 23 Oct. 1991

Saturday, January 25, 2014

សហជីព​ធំៗ​ ៩​ នឹង​ធ្វើ​ បាតុកម្ម​ តាម​ ការគ្រោងទុក ឲ្យ​ ដោះលែង​មនុស្ស ​២៣​នាក់ ទោះ​ជា​ រដ្ឋាភិបាល​ គំរាម​ បង្ក្រាប​​


រូបភាព ការចាប់ខ្លួន កម្មករ នៅផ្លូវវ៉េងស្រេង​ ថ្ងៃទី​០៣ ខែមករា ឆ្នាំ២០១៤​ (រូបភាព ដោយ តាត ឧត្ដម)

សហជីព​ធំៗ​ ៩​ នឹង​ធ្វើ​ បាតុកម្ម​ តាម​ ការគ្រោងទុក ឲ្យ​ ដោះលែង​មនុស្ស ​២៣​នាក់ ទោះ​ជា​ រដ្ឋាភិបាល​ គំរាម​ បង្ក្រាប​​


ដោយ៖​ ញឹម សុខន​ / វីអូឌី | ថ្ងៃសៅរ៍ ទី25 ខែមករា ឆ្នាំ2014

សហជីព​ធំៗ​ទាំង​៩​នៅ​កម្ពុជា នៅ​តែ​ប្រកាន់​ជំហរ ប្រមូលផ្តុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ នា​ថ្ងៃ​អាទិត្យ​ស្អែក​នេះ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​មនុស្ស​២៣​នាក់ និង​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​១៦០​ដុល្លារ​ក្នុង​មួយខែ បើទោះបី​សមត្ថកិច្ច​រដ្ឋាភិបាល​គំរាម​ចាត់វិធានការ​បង្ក្រាប។​
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ កាលពី​ថ្ងៃ​សុក្រ ​ទី​២៤​ ខែ​មករា ថា ក្រសួង និង​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​សហជីព​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​នៅលើ​ទីលាន​ប្រជាធិបតេយ្យ ដែល​មាន​មនុស្ស​ច្រើន​ពាន់​នាក់ ចូលរួម​ដូច​ការគ្រោងទុក​របស់​សហជីព​ទេ ដោយ​សំអាង​ថា រង់ចាំ​ស្ថានភាព​ប្រទេសជាតិ វិល​ទៅ​រក​សភាព​ដើម​វិញ​។​
​លោក​ ខៀវ ​សុភ័គ បន្តថា អ្នត​តវ៉ា​អាច​ចាត់​តំណាង​១០​នាក់  យក​លិខិត្ត​ទៅ​ដាក់​នៅ​ក្រសួង​ពាក់ព័ន្ធ បញ្ជាក់​ពី​បំនង​របស់​ខ្លួន ដើម្បី​ស្វែងរក​ដំ​ដោះស្រាយ​។ ​លោក​ថា អ្វី​ដែល​អ្នក​ដឹក​នាំ​ធ្វើ​បាតុកម្ម​មិន​អនុវត្ត​តាម​សេចក្តីណែនាំ នោះ​អាជ្ញាធរ​នឹង​ចាត់​វិធានការ​ច្បាប់​។​
​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ដែល​ជា​សហជីព​មួយ បាន​ជូនដំណឹង​ធ្វើបាតុកម្ម​ដែរនោះ អះអាង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ការជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ នឹង​ប្រព្រឹត្តិ​ទៅ​ដូច​កា​គ្រោងទុក ដោយ​លោក​ចាត់​ទុក​ការហាម​នោះ​ថា ជា​ការគាបសង្កត់​សេរីភាព​បញ្ចេញមតិ ដែល​មានចែង​ក្នុង​ច្បាប់​។​
​កាលពី​ថ្ងៃ​ទី​៤​ ខែ​មករា​ ឆ្នាំ​២០១៤​ សាលា​រាជធានី​ភ្នំពេញ បាន​ហាម​កា​ប្រមូលផ្តុះ​គ្នា​ចាប់ពី​១០​នាក់​ឡើងទៅ ដោយ​អះអាង​ថា ដើម្បី​រក្សា​សណ្តាប់​សង្គម។​
​ការចេញ​បម្រាម​នោះ បាន​ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​បង្ក្រាប កម្មករ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​បណ្តាល​ឲ្យ ក្រុមអ្នកតវ៉ា​យ៉ាងតិច​៤​នាក់​ស្លាប់ ប្រមាណ​ជា​៤០​នាក់​រង​រប​សួស និង​២៣​នាក់​ត្រូវបាន​ចាប់ខ្លួន។​
អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូ​ប៊ែ​ឌី ពេល​ជួប​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ក្នុង​ដំណើរ​បំពេញ​បេស​សកម្ម​លើក​ទី​១០ បាន​ស្នើឲ្យ​អាជ្ញាធរ​កម្ពុជា ដកចេញ​បម្រាម​នេះ ដោយ​ចាត់ទុកថា បម្រាម​នោះ​ផ្ទុយ​នឹង​មាត្រា​៤​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​​រដ្ឋាភិបាល​បាន​ផ្តល់​សច្ចា​ប័ណ្ណ​៕
អត្ថបទទាក់ទង៖



1 comment:

  1. Anonymous2:02 AM

    !0 people go today, 10 go tomorrow, 10 go the day after tomorrow for one year 3650 people. Wow you guy cpp doing a great job of following yuon your great boss. Most of you cpp will beg Khmer people after cpp gone for GOOD. Please do not hate me, do not take me to real Khmer court, do not put me in jail because I have a family to take care...I did all the BAD thing because they TOLD me to do and all of my word and action are not from my heart please trust and believe me. We all will hear those words soon from those scumbag .

    ReplyDelete