Paris Peace Accords 23 Oct. 1991

Sunday, January 26, 2014

ដល់ពេល​ ព្រះសង្ឃ​ ក្លាយជា​ អ្នកកាសែត

ព្រះសង្ឃកម្ពុជាសព្វថ្ងៃ ដែល​កំពុង​ដើរ​តួនា​ទីជា​អ្នកសារព័ត៌មាន
ព្រះសង្ឃកម្ពុជាសព្វថ្ងៃ ដែល​កំពុង​ដើរ​តួនា​ទីជា​អ្នកសារព័ត៌មាន
@rfi/imnavin

ដល់ពេល​ ព្រះសង្ឃ​ ក្លាយជា​ អ្នកកាសែត
ដោយ អ៊ឹម ណាវិន
ដូចដែល​លោកអ្នក​បាន​ស្គាល់​រួចហើយ ពី​សកម្មភាព​របស់​ប​ណ្តា​ញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម។ ពេលនេះ បណ្តាញ​ព្រះសង្ឃ​នេះ កំពុង​រៀបចំ​បង្កើត​វិទ្យុផ្សាយសំឡេង​មួយទៀត​ បន្ថែម​ពី​សកម្មភាព​របស់ខ្លួន​រាល់ថ្ងៃនេះ។ ជា​វិទ្យុ​ធ្វើការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ិន​ធឺណែ​ត នូវ​ព័ត៌មាន​ប្រចាំថ្ងៃ ហើយ​រៀបចំឡើង​ដោយ​ព្រះសង្ឃ​សុទ្ធសាធ។ ព្រះសង្ឃ​ជា​អ្នកបច្ចេកទេស ព្រះសង្ឃ​ជា​អ្នកសារព័ត៌មាន។ នៅពេល​ការផ្សាយ​នឹង​ចាប់ផ្តើម​នៅ​ប៉ុ​ន្មាន​​ថ្ងៃ​ទៀត​នេះ មានការ​រិះ​គន់​ថា​ ​ព្រះសង្ឃ​មិនគួរណា​នាំគ្នា​បង្កើត​វិទ្យុ​ ហើយ​ធ្វើជា​អ្នកកាសែត​នោះឡើយ ប៉ុន្តែ​ក្រុម​ព្រះសង្ឃ​ឯករាជ្យ​អះអាងថា សកម្មភាព​របស់​ក្រុមព្រះ​អង្គ​នេះ មិន​ខុសពី​វិន័យ​អ្នកបួស​ឡើយ។​


No comments:

Post a Comment