លោក សម រង្ស៊ី លោក កឹម សុខា នឹងចូលបំភ្លឺតាមការកោះរបស់តុលាការ
VOD | 5 Jan. 2014
លោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធាន គណបក្ស សង្គ្រោះជាតិ បញ្ជាក់ថា, លោកទាំងពីរ នឹងចូលខ្លួន បំភ្លឺ តាមការកោះ របស់ អយ្យការ អមសាលាដំបូង រាជធានី ភ្នំពេញ នៅថ្ងៃទី១៤ ខែមករា តាមការកំណត់។
ក្នុងពិធីបង្សុកូលឧទ្ធិសកុសលដល់វិញ្ញាណក្ខន្ធកម្មករនៅព្រឹក នេះ លោក សម រង្ស៊ី និង លោក កឹម សុខា បញ្ជាក់ជំហរថា លោកនឹងចូលខ្លួនទៅបំភ្លឺតាម ការកោះរបស់អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ចោទករណីការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។។ ថ្នាក់ដឹកនាំទាំងពីរបញ្ជាក់ជំហរប្រហាក់ប្រហែលគ្នាថា លោកមិនបានប្រព្រឹត្តកំហុសដូច្នេះមិនមានអ្វីគួរឲ្យព្រួយបារម្ភទេ ។
ដីកាកោះហៅចំនួនពីរ ចុះកាលបរិច្ឆេតថ្ងៃទី០៣ ខែមករា ដែលអត្ថន័យដូចគ្នា ឲ្យដឹងថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ហៀង សុភក្ត្រ អញ្ជើញឈ្មោះលោក សម រង្ស៊ី ចូលទៅកាន់តុលាការ នៅថ្ងៃទី១៤ ខែមករា វេលាម៉ោង១០ព្រឹក ចំណែកលោក កឹម សុខា ចូលទៅបំភ្លឺនៅម៉ោង៩ព្រឹក។
ដីកាក៏បានណែនាំឲ្យសាមីខ្លួន ត្រូវអញ្ជើញតាមដីកាកោះនេះ ឲ្យបានទាន់ពេលវេលា និងយកលិខិត ឬឯកសារផ្សេងៗ ដែលទាក់ទងនឹងរឿងខាងលើមកជាមួយផង ប្រសិនបើមាន៕
Funny, The courts are working really fast with Sam Rainsy and Kem Sokha ...
ReplyDeleteHow about the killing on the 3 protestors..
Don't They have asked these policemen or soldiers (we don't know whom they really are) to
clarify about the shooting ??
Really free violence and atrocities on the demonstrators !!!
Co-prosecutors and judges in this unjust building are very corrupted and serve Hun Sen and his family like a dog .
ReplyDelete