ក្រសួងព័ត៌មាន បដិសេធ សំណើសុំ ហ្វ្រេកង់ ទូរទស្សន៍ និងវិទ្យុ បន្តតាមខេត្ត របស់ វិទ្យុសំបុកឃ្មុំ
ដោយ៖ ជន ស្រីណុច | ថ្ងៃអង្គារ ទី14 ខែមករា ឆ្នាំ2014, ម៉ោង 05:42 PM
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន (រូបភាពដោយ ជន ស្រីណុច)
ក្រសួងព័ត៌មាន នៅថ្ងៃអង្គារនេះ បដិសេធផ្តល់ប្រេកង់ឲ្យប្រធានវិទ្យុសំបុកឃ្មុំ FM ១០៥ MHz លោក ម៉ម សូណង់ដូ ជាការឆ្លើយតបនឹងការសុំដំទ្បើងកម្លាំងផ្សាយវិទ្យុបន្ត ទៅតាមបណ្តាខេត្តនានា និងសុំហ្វ្រេកង់សម្រាប់បង្កើតទូរទស្សន៍។
លិខិតជូនដំណឹងរបស់ក្រសួងព័ត៌មាន ផ្ញើជូនប្រធានស្តីទីវិទ្យុសំបុកឃ្មុំ លោកស្រី ឌិន ផាណារ៉ា ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី១៤ខែមករា ឲ្យដឹងថា ក្រសួងមិនអាចផ្តល់ហ្វ្រេកង់វិទ្យុ និងហ្រេ្វកង់ទូរទស្សន៍ ទៅតាមសំណើ របស់លោកស្រីបានទេ ព្រោះតែហ្វ្រេកង់ពុំមាននៅសល់។
ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីនាយកវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ ប្រកាសធ្វើបាតុកម្ម ដោយទាមទារឲ្យក្រសួងព័ត៌មានផ្តល់ជូនហ្វ្រេកង់ សម្រាប់បង្កើតជាទូរទស្សន៍ កាលពីចុងឆ្នាំ២០១៣ កន្លងទៅនេះ៕
No comments:
Post a Comment