កម្មករ រោងចក្រ នៅកំពង់ចាម ជិត៣ពាន់នាក់បន្តតវ៉ា ទារប្រាក់ខែ ១៦០ដុល្លារ

កម្មកររោងចក្រ មេតថេក ខេមបូឌា (Medtecs Cambodia Co Ltd) ប្រមាណជិត ៣ពាន់នាក់ បន្តធ្វើកូដកម្មទាមទារប្រាក់ខែគោល ១៦០ដុល្លារ នាខេត្តកំពង់ចាម នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។
RFA/Saut Sokprathna
មិនតែប៉ុណ្ណោះ មានកម្មករប្រមាណជា ៥០នាក់ ដែលបានចូលក្នុងរោងចក្រ ត្រូវបានតំណាងខាងរោងចក្របង្ខំឱ្យពួកគាត់ផ្ដិតមេដៃ ដើម្បីព្រមទទួលយកប្រាក់ខែគោល ១០០ដុល្លារ ដែលខាងក្រសួងបានកំណត់កាលពីពេលថ្មីៗនោះ។
លោក ចន ធាង៖ «ដោយសារមើលទៅដូចមានភាពតឹងតែងពេក។ តឹងតែងយ៉ាងម៉េចបាទ? ដោយសារតែការមើលទៅ ប្រសិនបើយើងធ្វើអីមួយដង្ហែអីមួយមានការប៉ះទង្គិចជាមួយអាជ្ញាធរហើយ។ ពីព្រោះអាជ្ញាធរគាត់យកមកហាក់ដូចជាមានការគំរាមកំហែងដល់កម្មករកម្មការិនី។ គម្រោងបម្រុងថាបិទផ្លូវ ឬដង្ហែ ឬយ៉ាងម៉េចបាទ? បាទគម្រោងព្រឹកមិញខ្ញុំរៀបចំថានឹងដង្ហែដែរ តែដោយសារមានការទប់ស្កាត់ច្រើនពេកខ្ញុំអាចផ្អាក»។
លោក ចន ធាង បញ្ជាក់ទៀតថា នឹងមានការជួបជុំគ្នាឡើងវិញនៅថ្ងៃទី៦ មករា ខាងមុខបន្តទៀត រហូតដល់ការទាមទាររបស់ពួកគាត់ចំពោះរឿងប្រាក់ខែគោល ១៦០ដុល្លារបានសម្រេច៕
No comments:
Post a Comment