ពលរដ្ឋ តវ៉ា មុខទូតអាមេរិក ឲ្យអន្តរាគមន៍ ទៅរដ្ឋាភិបាលកម្ពុជា បញ្ឈប់ ប្រើហិង្សា

សកម្មជនការពារសិទ្ធិដីធ្លី ព្រះសង្ឃ និងកម្មករ នាំគ្នាតវ៉ានៅខាងមុខស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ស្នើសុំអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់ការបង្ក្រាបដោយហិង្សាទៅក្រុមកម្មករ និងដោះលែងសកម្មជនការពារសិទ្ធិកម្មករ និងបាតុករដែលត្រូវចាប់ខ្លួន នៅរសៀលថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០១៤។
RFA/Uon Chhin
ក្រុមអ្នកតវ៉ាទាំងនោះ គឺជាក្រុមដែលបានបិទផ្លូវតវ៉ានៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃដដែលនេះ។ ការតវ៉ានៅខាងមុខស្ថានទូតនេះ បន្ទាប់ពីតុលាការសម្រេចឃុំខ្លួន លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្មករមួយចំនួនទៀត បណ្ដោះអាសន្ន។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានបន្ថែម...
No comments:
Post a Comment