ផ្លូវវ៉េងស្រេង នៅរសៀលនេះ ស្ងប់ស្ងាត់ តែដាក់ កម្លាំងសមត្ថកិច្ច ពង្រាយច្រើន
ដោយ៖ តាត ឧត្តម / វិទ្យុ វីអូឌី | ថ្ងៃសៅរ៍ ទី4 ខែមករា ឆ្នាំ2014
ផ្លូវវ៉េងស្រេង ជាកន្លែងដែលមានការប៉ះទង្គិចគ្នារវាងកម្មករ និង សមត្ថកិច្ច កាលពីថ្ងៃទី២ និង ទី៣ខែមករា បណ្តាលឲ្យកម្មករ៥នាក់ស្លាប់នោះ មានសភាពស្ងប់ស្ងាត់វិញនៅ រសៀលថ្ងៃសៅរ៍នេះ។
នៅម៉ោង៣ ទៅ៤រសៀលនេះ នៅតាមផ្លូវវ៉េងស្រេងមានសភាពស្ងប់ស្ងាត់ អ្នកធ្វើដំណើរ ទៅមកធម្មតាវិញ។ ទន្ទឹមភាពស្ងប់ស្ងាត់នេះ តែកម្លាំងប្រដាប់អាវុធ ត្រូវបានដាក់ពង្រាយស្ទើរគ្រប់កន្លែង គឺ២០ទៅ៣០ម៉ែត្រ ក្នុងមួយក្រុម។
នៅកន្លែងមានការប៉ះទង្គិចគ្នាធ្ងន់ធ្ងររវាងកម្មករកម្មករ និងសមត្ថកិច្ច កាលពីថ្ងៃទី២និងទី៣ខែមករានោះ ដែលបណ្តាលឲ្យកម្មករស្លាប់ និង រងរបួសនោះ មានក្រុមការងារបោស និង បាញ់ទឹកសំអាតនៅរសៀលនេះ។
ការប៉ះទង្គិចរវាងកម្មករ និង សមត្ថកិច្ច កាលពីថ្ងៃទី២ និង ទី៣ ខែមករា បានបណ្តាលឲ្យកម្មករ យ៉ាងហោចណាស់៥នាក់ស្លាប់ និង ប្រមាណ៤០នាក់ទៀតរងរបួស។
No comments:
Post a Comment