EU បង្ហាញ ការព្រួយបារម្ភ ករណីសមត្ថកិច្ច ប្រើអំពើ ហិង្សា លើកម្មករ នៅកម្ពុជា
ដោយ៖ ឡាយ សាមាន / វិទ្យុ វីអូឌី | ថ្ងៃសៅរ៍ ទី4 ខែមករា ឆ្នាំ2014
ការិយាល័យសហភាពអឺរ៉ុបប្រចាំកម្ពុជាសំដែងការព្រួយបារម្ភ ចំពោះករណីអំពើហិង្សា រវាងកម្មករ និង សមត្ថកិច្ចកាលពីថ្ងៃទី២ និង ថ្ងៃទី៣ខែមករា។
តាមសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប ប្រចាំកម្ពុជាចេញផ្សាយនៅថ្ងៃនេះ បានសំដែងការព្រួយចំពោះសមត្ថកិច្ចដែលប្រើអំពើហិង្សាបង្ក្រាបកម្មករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែកាលពីថ្ងៃទី២ និង ទី៣ ខែមករានេះ ដែលបណ្តាលឲ្យកម្មករប្រមាណ៥នាក់ស្លាប់។
សហភាពអឺរ៉ុប ក៏បានជំរុញឲ្យគណបក្សទាំងពីរគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីទម្លុះភាពជាប់គាំងនយោបាយ ដើម្បីឈានទៅរកដំណោះស្រាយបញ្ហាជាតិផ្សេងៗទៀត។
No comments:
Post a Comment