លោកកឹម សុខា កំពុងថ្លែងសារនយោបាយទៅកាន់អ្នកគាំទ្រ នៅស្នាក់ការបក្សទីរួមខេត្តកំពង់ធំ នៅថ្ងៃទី២៧ខែមករានេះ (រូបថត ញឹម សុខន)
លោកកឹម សុខា ថ្លែងសារទៅកាន់សមាជិកសមាជិកាគណបក្សសង្គ្រោះជាតិ (រូបថត កាន់ វិច្ឆិកា)
លោក កឹម សុខា ប្តូរទីតាំង ជួបអ្នកគាំទ្រ ទៅកាន់ ទីរួមខេត្តកំពង់ធំ ព្រោះខ្លាចមានការរំខាន
ដោយ៖ ញឹម សុខន / វីអូឌី | ថ្ងៃចន្ទ ទី27 ខែមករា ឆ្នាំ2014
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅព្រឹកថ្ងៃចន្ទនេះ បានប្តូរទីតាំងជួបអ្នកគាំទ្ររបស់ខ្លួននៅស្នាក់ការគណបក្សក្នុងទីរួមខេត្តកំពង់ធំវិញ ដោយខ្លាចមានការរំខានដូចថ្ងៃម្សិលមិញ។
នៅម៉ោងប្រមាណ ១០:៣០នាទីព្រឹកនេះ លោក កឹម សុខា បានជួបជាមួយអ្នកគាំទ្រជាង ៥០០នាក់ នៅទីស្នាក់ការគណបក្ស ដោយគ្មានការរំខាន ប៉ុន្តែមានការឃ្លាំមើលពីសមត្ថកិច្ចខេត្តប្រមាណ ២០នាក់។
នៅថ្ងៃអាទិត្យម្សិលមិញ លោក កឹម សុខា បានចុះទៅជួបអ្នកគាំទ្រនៅខេត្តកំពង់ចាម តែគម្រោងនោះ ត្រូវរំសាយវិញ ដោយសារមានអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ចុះទៅរំខាន។ លោក កឹម សុខា ក៏បានឲ្យដឹងថា ក្រោយពីការរំសាយនោះ មានសមត្ថកិច្ចមួយក្រុម ព្យាយាមបើករថយន្តបើកបុករថយន្តលោក ហើយត្រៀមកាំភ្លើងបាញ់សម្លាប់ទៀតផង។ តែអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក ខេង ទីតូ ច្រានចោលការចោទប្រកាន់របស់លោក កឹម សុខា ហើយថា កម្លាំងសមត្ថកិច្ចមានបំណងការពារសន្តិសុខសណ្តាប់ធ្នាប់តែប៉ុណ្ណោះ៕
No comments:
Post a Comment