Paris Peace Accords 23 Oct. 1991

Monday, January 6, 2014

ប្រជា​សហគមន៍​ បឹងកក់​ តវ៉ា​ នៅមុខ​ ស្ថានទូត​បារាំង​ ជំរុញដោះលែង សកម្មជន​សិទ្ធិមនុស្ស​​

ប្រជា​សហគមន៍​ បឹងកក់​ តវ៉ា​ នៅមុខ​ ស្ថានទូត​បារាំង​ ជំរុញដោះលែង សកម្មជន​សិទ្ធិមនុស្ស​​


ដោយ៖​ ញឹម សុខន / វិទ្យុ វីអូឌី​ | ថ្ងៃចន្ទ ទី6 ខែមករា ឆ្នាំ2014 

ការតវ៉ាអ្នកបឹកក់នៅមុខស្ថានទូតបារាំង​
​ប្រជា​សហគមន៍​បឹងកក់​តវ៉ា​នៅមុខ​ស្ថានទូត​បារាំង​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​ឲ្យ​មន្ត្រីស្ថានទូត​នេះ ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ឲ្យ​ដោះ​ស្វែង​សកម្ម​ជនសិទ្ធិមនុស្ស ​សហជីព​ និង សកម្មជន​ដីធ្លី​ដែល​សមត្ថកិច្ច​ចាប់​ឃុំ​កាលពី​ថ្ងៃ​ទី​០២ ​ខែ​មករា​។​
​ក្នុង​ហេតុការណ៍​ហិង្សា​រវាង​កម្មករ និង​សមត្ថកិច្ច​នៅលើ​ផ្លូវជាតិ​លេខ​៤ ​កាលពី​ថ្ងៃ​ទី​២ ខែ​មករា សមត្ថកិច្ច​ចាប់ខ្លួន​កម្មករ​៧​នាក់ មន្ត្រី​សហជីព​២​នាក់ និង​សកម្មជន​ដីធ្លី​នៅតំបន់​បឹង កក់​១​នាក់​។​
​ការប្រមូលផ្តុំ​របស់​ប្រជា​សហគមន៍​បឹងកក់​នៅមុខ​ស្ថានទូត​បារាំង​នៅ​ព្រឹក​នេះ ពួកគេ ទាមទារ​ស្ថានទូត​នេះ​ជំរុញ រដ្ឋាភិបាល​ដោះលែង​កម្មករ មន្ត្រី​សហជីព និង​សកម្មជន​ដីធ្លី នោះ​វិញ ដោយ​អះអាងថា អ្នក​ទាំងនោះ​មិន​មាន​កំហុស​ទេ គឺ​សមត្ថកិច្ច​ជា​អ្នកបង្ក​ហិង្សា​៕

No comments:

Post a Comment