នាយករដ្ឋមន្ត្រី ព្រមានចំពោះការ ប្រើរដ្ឋធម្មនុញ្ញធ្វើជាចំណាប់ខ្មាំងនយោបាយ
លោកនាយករដ្ឋមន្ត្រី ហៅការទាមទារមិនចេះចប់ មិនចេះហើយរបស់មេដឹកនាំគណបក្សប្រឆាំងនេះថា គឺជាការអូសទាញប្រទេសកម្ពុជា ឲ្យធ្លាក់ក្នុងស្ថានភាពមានវិបត្តិ និងវឹកវរ។
ការថ្លែងដូចនេះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងក្នុងពិធីបើកសម្ពោធភូមិកុមារ អែស.អូ.អែស (SOS) ក្នុងខេត្តក្រចេះ នៅថ្ងៃទី១៨ មករា។
លោក ហ៊ុន សែន បានហៅការទាមទារម្ដងជាពីរដងរបស់អ្នកប្រឆាំង ដោយមិនបញ្ចេញឈ្មោះថា នោះគឺជាការបង្ខំឲ្យលោកដើរផ្លូវទាល់ច្រក។ លោកបន្តថា បើនៅតែបន្តប្រើរដ្ឋធម្មនុញ្ញដើម្បីចំណេញនយោបាយខ្លួនទៀត និងប្រើប្រាស់ទីសាធារណៈ ដើម្បីរំខានដល់ភាពសុខសាន្តរបស់សង្គម លោកអាចនឹងចាត់វិធានការប្រឆាំងសកម្មភាពទាំងនេះដោយចៀសពុំបាន។ លើសពីនេះ ការព្រមានជាដាច់ខាតរបស់ លោក ហ៊ុន សែន ត្រង់ថា នឹងមិនឲ្យប្រើប្រាស់រូបលោកភ្ជាប់ទៅនឹងអប្បិយជំនឿ ដូចជាធ្វើទីងមោង រួចដុតបំផ្លាញចោលឡើយ។ បើដូច្នេះមែន លោកព្រមានថា អ្នកស្មោះស្ម័គ្រចំពោះលោក នឹងពុំលើកលែងទេ ជាពិសេសគណបក្សសង្គ្រោះជាតិ មិនដែលនិយាយទៀងទាត់ម្ដងណាឡើយ និងពុំដែលបង្ហាញភាពស្មោះត្រង់ក្នុងឆន្ទៈនយោបាយ សម្រាប់ក្របខ័ណ្ឌនៃការចរចាថែមទៀតផង។
លោក ហ៊ុន សែន៖ «ការទាមទារណាក៏ដោយខុសរដ្ឋធម្មនុញ្ញ មិនអាចទទួលយកបានទេ។ បងប្អូនដែលបោះឆ្នោតឲ្យគណបក្សប្រជាជនទាំងឡាយ ដើម្បីប្រឆាំងតបជាមួយទង្វើទាំងឡាយដែលខ្វះការទទួលខុសត្រូវ និងមានចរិតជារដ្ឋប្រហារ។ មិនថាតែបងប្អូនដែលបោះឆ្នោតឲ្យគណបក្សប្រជាជនទេ បងប្អូនទាំងឡាយដែលមើលឃើញថា ផ្ទុយរដ្ឋធម្មនុញ្ញ ហើយមិនអាចទុកបានទេ។ ចរិតផ្ដួលរំលំមិនអាចទទួលយកបានទេ»។
ចំណែក លោក ញ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា គណបក្សប្រឆាំងពុំដែលក្បត់ការចរចារបស់ខ្លួនម្ដងណាទេ។ លើសពីនេះ ក៏ពុំដែលប្រើប្រាស់រដ្ឋធម្មនុញ្ញដើម្បីជាចំណាប់ខ្មាំងម្ដងណាដែរ៖ «គោលជំហររបស់គណបក្សសង្គ្រោះជាតិ យើងនៅតែយល់ ហើយនិងមានជំនឿថា ដំណោះស្រាយភាពជាប់គាំងផ្នែកនយោបាយនេះ គឺដោយសន្តិវិធី និងអហិង្សា។ ហើយចូលសភាដូចឯកឧត្ដមប្រធាន និងឯកឧត្ដមអនុប្រធាន លោកមានប្រសាសន៍អ៊ីចឹង គឺយើងនឹងចូលសភា នៅពេលដែលយើងជជែកពិគ្រោះយោបល់គ្នា មុននឹងធ្វើវិសោធនកម្មច្បាប់»។
ក្រៅពីការព្រមានដោយត្រង់ប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ ដោយមិនបញ្ចេញឈ្មោះនេះ លោក ហ៊ុន សែន ក៏ព្រមានដោយមិនបញ្ចេញឈ្មោះអ្នកហ៊ានរិះគន់លោក ដែលមានបំណងស្នើឲ្យព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ធ្វើជានាយករដ្ឋមន្ត្រី ថាគឺជាយោបល់ឡប់លីលា។
បើទោះជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដោយមិនសំដៅឈ្មោះក៏ដោយចុះ ក៏គេដឹងថា នោះគឺលោក ហ៊ុន សែន ព្រមាន លោក លឺ ឡាយស្រេង។
លោក លឺ ឡាយស្រេង ដែលជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន កូតាគណបក្សហ៊្វុនស៊ិនប៉ិច បានស្នើទៅព្រះមហាក្សត្រ កាលពីថ្ងៃទី១២ មករា ថា សុំឲ្យព្រះអង្គទ្រង់មានព្រះតម្រិះធ្វើសេចក្ដីសម្រេចឲ្យព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ធ្វើជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន។
លោក លឺ ឡាយស្រេង បញ្ជាក់ថា លោកពុំមានការព្រួយបារម្ភណាមួយពីការព្រមានរបស់ លោក ហ៊ុន សែន ឡើយ។ លោកគិតថា អ្វីដែលស្នើឡើងនេះ គឺស្របតាមច្បាប់៖ «មានអីបារម្ភគ្រាន់តែស្នើសុំដោះស្រាយបញ្ហាប្រទេសជាតិ មានការត្រូវការបារម្ភ ព្រោះព្រះមហាក្សត្រពេលណាដែលប្រទេសជាតិកំពុងតែជាប់គាំងហើយហ្នឹងណា ព្រះមហាក្សត្រ ព្រះអង្គយាងមកដោះស្រាយ មានអីខុស ខ្ញុំសួរ»។
ស្របគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរិះគន់មន្ត្រីអង្គការសង្គមស៊ីវិល ជាពិសេសសកលវិទ្យាធិការនៃសាកលវិទ្យាល័យមួយ ដែលបានផ្ញើលិខិតទៅលោកស្នើពិចារណាបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នបោះឆ្នោតឡើងវិញ និងធ្វើប្រជាមតិ។ លោក ហ៊ុន សែន បានហៅការស្នើនោះថាខុសរដ្ឋធម្មនុញ្ញ។ យ៉ាងណា លោកបញ្ជាក់ថា បើចង់មានការផ្លាស់ប្ដូរច្បាប់កំពូលរបស់ជាតិនេះ គឺត្រូវបេក្ខភាពតំណាងរាស្ត្រប្រឆាំងទទួលយកតួនាទីរបស់ខ្លួន និងចូលប្រជុំសភា៖ «ការដោះស្រាយបញ្ហាត្រូវធ្វើនៅលើតុចរចា ការដោះស្រាយបញ្ហាត្រូវធ្វើនៅក្នុងសភា មិនអាចធ្វើនៅតាមចិញ្ចើមថ្នល់បានទេ»។
លោក សុខ ទូច បណ្ឌិតវិទ្យាសាស្ត្រនយោបាយ បញ្ជាក់ថា ស្ថានភាពប្រទេសកម្ពុជា កំពុងស្ថិតក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភ និងគួរឲ្យសោកស្ដាយ ដែលអ្នកនយោបាយរបស់បក្សទាំងពីរពុំដែលយកគំនិតដែលសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធផ្ដល់យោបល់។ លោកគិតថា អ្នកនយោបាយពុំដែលគិតពីឆន្ទៈរបស់ម្ចាស់ឆ្នោតម្ដងណាឡើយ៖ «ការដែលបារម្ភហ្នឹងហើយ ដែលយើងបានរៀបចំនូវគំនិតជាច្រើន ដើម្បីផ្ដល់ឲ្យអ្នកនយោបាយ។ ក៏ប៉ុន្តែ អ្នកនយោបាយហាក់ដូចជាមិនចង់បាន ពីព្រោះចូលលក្ខណៈញៀនរៀងខ្លួនហើយ។ លក្ខណៈញៀននឹងអំណាចរៀងខ្លួនហើយ។ អ៊ីចឹងទេ វាធ្វើឲ្យយើងលំបាកនឹងរកដំណោះស្រាយ ព្រោះបើសិនមនុស្សចង់ដោះស្រាយ យើងឲ្យ។ មិនខុសអំពីអ្នកឈឺ ចង់ទទួលទានថ្នាំពេទ្យទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា បើបក្សប្រឆាំងចង់ទម្លាយភាពជាប់គាំងផ្នែកនយោបាយនេះ គប្បីចូលប្រជុំសភាជាមុនសិន។ ហើយលោកចំអកថា ពុំដែលបក្សមានសំឡេងភាគតិចមកបង្គាប់បញ្ជាបក្សដែលមានសំឡេងភាគច្រើនដូចបក្សសង្គ្រោះជាតិ ឡើយ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៦ មករា សហរដ្ឋអាមេរិក ព្រមានកាត់ជំនួយមកដល់កម្ពុជា បើរដ្ឋាភិបាល លោក ហ៊ុន សែន មិនស៊ើបអង្កេតភាពមិនប្រក្រតីការបោះឆ្នោតទេ។ ការព្រមាននេះ ស្របពេលដែលសភាសហភាពអឺរ៉ុប បានចេញសេចក្ដីសម្រេចមួយឲ្យរដ្ឋាភិបាលកម្ពុជា ទទួលយកការស៊ើបអង្កេតលើការបោះឆ្នោត ដោយមានការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិ៕
He bark this time just to encourage his dogs not leaving the country.Some already sent theirs children oversea like Melbourne or Sydney Australia or France.
ReplyDeleteHe know his life is going to end soon .That s why he need to bark like this. I pray for him which one he choose .HANGING SHOOTING OR STABBING.
ReplyDeleteលោកហ៊ុន សែនថ្លែងម្តងថាកុំឲ្យពលរដ្ឋធ្វើខុសនិងច្បាប់រដ្ឋធម្មនុញ្ញ ម្តងប្រមានចំពោះការប្រើរដ្ឋធម្ម
ReplyDeleteនុញ្ញធ្វើជាចំណាប់ខ្មាំងនយោបាយទៅវិញ។ យើងជាពលរដ្ឋមិនដឹងថា លោកហ៊ុន សែនជានាយក រដ្ឋមន្រ្តីចាំផ្ទះចង់និយាយពីអ្វីឲ្យពិតប្រាកដនោះទេ។ យើងសុំសួរលោកហ៊ុន សែននាយករដ្ឋមន្រ្តីចាំ
ផ្ទះដោយត្រង់ចុះថា តើលោកស្តាប់ភាសាខ្មែរយល់ទេ? ប្រជាពលរដ្ឋខ្មែរបានស្រែកទាមទារឲ្យលោក
ចេញពីមុខដំណែងនេះ ព្រោះពលរដ្ឋគ្រប់រូបឈប់ទទួលស្គាល់លោកជានាយករដ្ឋមន្រ្តីទៅហើយ?
លោកថ្លែងការបាទដៃជាខ្នងដៃ ម្តងឲ្យពលរដ្ឋគោរព ម្តងបង្វែងដាន ប្រមានចំពោះការប្រើរដ្ឋធម្មនុញ្ញ
ធ្វើជាចំណាប់ខ្មាំងទៅវិញ បើលោកហ៊ុន សែនអាងថា លោកជាអ្នកបង្កើតច្បាប់លោកក៏អាចមិនគោ រពក៏បាន តើមែនទេ?។
ដោយសារភាពវិលវល់ច្បាប់ខ្មែរមិនច្បាស់លាស់ដូច្នេះហើយ បានជាពលរដ្ឋខ្មែរពិតៗដែលជាអ្នក ស្រឡាញ់ យុត្តិធម៌នាំគ្នាទៅតុលាការឧក្រឹដ្ឋកម្មអន្តរះជាតិនៅទីក្រុងឡាអេប្រទេសហូឡង់សូមស្នើរ
លោកហ៊ុន សែននិងបក្សពួកទៅឆ្លើយបំភ្លឺតាមបទចោទនានាដែលលោកបានប្រព្រឹត្តកន្លងទៅ។ហើយគណះបក្សសង្គ្រោះដែលលោកកំពុងតែចោទជាចំណាប់ខ្មាំង ឬចង់ធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញក៏
ខំប្រវែប្រវ៉ាដាក់បណ្តឹងប្តឹងបន្លែមលើកំណាច់ការរបស់ពលរដ្ឋដែលមានស្រាប់មកហើយនោះដែរ។
ជំរើសដែលលោកហ៊ុនសែនជានាយករដ្ឋមន្រ្តីចាំផ្ទះនិងបក្សពួកនោះគឺលោកសុខចិត្តចុះចេញដោយ ពេញចិត្ត,សុខចិត្តឲ្យតុលាការឧក្រឹដ្ឋកម្មវិនិច្ឆយ័តាមច្បាប់,និងសុខចិត្តឲ្យពលរដ្ឋកាត់ទោស។
យើងជាពលរដ្ឋខ្មែរពិតៗ សុំប្រាប់ទៅលោកវិញថា ពលរដ្ឋសុំប្តូរពីរបបកុម្មុយនិស្ត ទៅសេរី,ប្តូរពី គ្មានយុត្តិធម៌ ទៅមានយុត្តិធម៌សង្គម,ប្តូរពីការមិនគោរពច្បាប់ ទៅឲ្យមានការគោរពច្បាប់,ប្តូរពីអត់
មានសិលធម៌ ទៅឲ្យមានសិលធម៌គោរពគ្នាទៅវិញទៅមក,ប្តូពីគ្មានការហូបចុកមិនគ្រប់ ទៅមានការហូបគ្រប់។ ទាំងអស់នេះដូចជាគ្មានអ្វីខុសនិងច្បាប់ទេ សូមលោកហ៊ុន សែននិងបក្ស ពួកជ្រាប និងពិចារណាផងចុះ៕