Paris Peace Accords 23 Oct. 1991

Tuesday, January 14, 2014

សហជីព​ អះអាង​ថា​ ឆ្នាំ​២០១៣​ កូដកម្ម​ រោងចក្រ ​កើន​ឡើង,​ តែ ​ចំនួន​កម្មករ ​ដួល​សន្លប់​ បាន​ថយចុះ​

​លោក ជា មុនី ប្រធានសហជីព​សេរីកម្មករ​នៃព្រះរាជាណាចក្រ​កម្ពុជា
​លោក ជា មុនី ប្រធានសហជីព​សេរីកម្មករ​នៃព្រះរាជាណាចក្រ​កម្ពុជា
Siv Channa/RFI

សហជីព​ អះអាង​ថា​ ឆ្នាំ​២០១៣​ កូដកម្ម​ រោងចក្រ ​កើន​ឡើង,​ តែ ​ចំនួន​កម្មករ ​ដួល​សន្លប់​ បាន​ថយចុះ​

RFI | 14 Jan. 2014

សហជីព​ សេរី ​កម្មករ កាលពី​ថ្ងៃ​ចន្ទ​ បាន​បញ្ចេញ ​របាយការណ៍​ អំពី​ ចំនួន​រោងចក្រ​កូដកម្ម, និង​របាយការណ៍​ គ្រោះថ្នាក់​ការងារ​ របស់​កម្មករ ​ប្រចាំឆ្នាំ២០១៣។  របាយការណ៍នេះ ​បង្ហាញថា,​ ចំនួន​រោងចក្រ​ កូដកម្ម​ បាន​កើនឡើង ​នៅ​ឆ្នាំ២០១៣ បើ​ ធៀប​ នឹង​ឆ្នាំ២០១២។  មូលហេតុ​ គឺ​ ការផ្ទុះ​កូដកម្ម​ ទាមទារ​តម្លើង​ប្រាក់ខែ ១៦០ដុល្លា​រ​ នា​ចុងឆ្នាំ២០១៣។  ចំណែក​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​ វិជ្ជាជីវៈ​វិញ មិនទាន់មាន​ របាយការណ៍​ ផ្លូវការ​ អំពី​ ចំនួន​រោងចក្រ​កូដកម្ម ​នោះទេ។

សេចក្តីរាយការណ៍ ​របស់ រិទ្ធិ ម៉ូនីកា
សហជីព​សេរី​ កម្មករ​ ដែលមាន​លោក​ ជា មុនី ជា​ប្រធាន មុន​ថ្ងៃ​គំរប់ ​ខួប១០ឆ្នាំ ​របស់​ បងប្រុស​លោក​ គឺ លោក​ជា វិជ្ជា, សហជីព ​មួយ​នេះ ​បានចេញ​របាយការណ៍ ​ស្តីពី​ ចំនួន ​រោងចក្រ​កូដកម្ម​ ប្រចាំឆ្នាំ២០១៣ នៅ​កម្ពុជា។   របាយការណ៍​ បង្ហាញថា​ ចំនួន​រោងចក្រ​កូដកម្ម​ មាន​ចំនួន ៣៨១រោងចក្រ។  ចំនួន​នេះ​ ច្រើនជាង​ឆ្នាំ២០១២ ដែ រោង​ច​ក្រ​កូដកម្ម​ មាន​ចំនួន​ ត្រឹមតែ ១០១រោងចក្រ​ប៉ុ​ណ្នោះ។   យោងតាម ​របាយការណ៍​ដដែល, ចំនួន​រោងចក្រ​កូដកម្ម​ បាន​ផ្ទុះឡើង​ យ៉ាងច្រើន ​នៅ​ខែធ្នូ គឺ​ កំឡុងពេល ​​ដែល​កម្មករ​ ទាមទារ​អោយមាន​ប្រាក់​ឈ្នួល១៦០ដុល្លារ​​ក្នុង​ មួយខែ។


រីឯ​របាយការណ៍​រប​ស់​ក្រសួង​ការងារ​ទាក់ទង​ទៅនឹង​តួលេខ​នៃ​ចំនួន​រោងចក្រ​ កូដកម្ម​វិញ មិនទាន់​ត្រូវបាន​សំរេច​ចេញ​នូវ​តួលេខ​ជា​ផ្លូវការ​នៅឡើយ​ទេ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក លោក វង្ស សុវណ្ណ អគ្គលេខាធិការ​ង​នៃ​គណៈកម្មការ​ដោះស្រាយ​បញ្ហា​បាតុកម្ម កូដកម្ម នៅ​គ្រប់​មុខសញ្ញា​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។ ម​ន្រី្ត​រូបនេះ​បានអោយដឹងថា ​នេះ​គឺ​ដោយសារ​មួយរយៈ​ពេល​ចុងឆ្នាំ២០១៣ដែល​ ទើប​កន្លងទៅនេះ ក្រសួង​ការងារ​មានការ​មមាញឹក​ច្រើន។

នៅ​ចុងឆ្នាំ២0១៣ គឺ​នៅក្នុង​ខែធ្នូ របាយកាណ៍​របស់​សហ​ជីព​សេរី​កម្មករ​បានបង្ហាញ​ថា រោងចក្រ​កូដកម្ម មាន​ចំនួន​ដល់​ទៅ២៤៥រោងចក្រ មូលហេតុ​គឺ​បណ្តាលមកពី​កម្មករ​ផ្ទុះ​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ឈ្នួល​ អោយដល់១៦០ដុល្លារ។

ទាក់ទង​នឹង​បញ្ហា​តម្លើង​ប្រាក់​ឈ្នួល​នេះ លោក សុវណ្ណ បានអោយដឹងថា ការចចា​​ឡើងវិញ​មិនទាន់​អាច​កំណត់ថា​ធ្វើ​នៅពេលណា​នោះទេ ពីព្រោះថា​ក្រសួង​ការងារ​បានចេញ​ប្រកាស​រួចរាល់​ហើយ​អោយ​កម្មក​រ​មាន​ប្រាក់ ​ឈ្នួល​អប្បបរមា១០០ដុល្លារ​ ដូច្នេះ​យើង​ត្រូវតែ​អនុវត្តន៍។ តែ​យ៉ាងណាក៏ដោយ​ ភាគី​ពាក់​ព័ន្ធ​នឹងមាន​ការជួប​ពិ​ភាក្សា​​ទៀត​នៅ​ ឆ្នាំក្រោយ ​គឺ​​អា​ស្រ័យ​​ទៅលើ​កា​រវិ​វ​ត្តន៍​​នៃ​ស្ថានភាព ​និង​ សេដ្ឋកិច្ច​ជាដើម។

សូមបញ្ជាក់ថា ក្រៅពី​របាយ​ណ៍​ចំនួន​រោងចក្រ​កូដកម្ម ក៏មានដែរ​របាយការណ៍​គ្រោះថ្នាក់​ការងារ​ប្រចាំឆ្នាំ២០១៣។ លោក ជា មុនី ប្រធាន​ស​ហជី​ព​សេរី​កម្មករ​បានអោយដឹង​ថា ចំនួន​កម្មករ​ដួលសន្លប់​ មាន​៨០២នាក់​ ក្នុង​ឆ្នាំ២០១៣ ជា​ចំនួន​ដែល​ថយចុះ​ទាប​ជាង​ច្រើនជាង​ឆ្នាំ២០១១និង២០១២ ពីព្រោះថា កម្មករ​មួយចំនួន​លែង​ចង់​ធ្វើការ​ថែម​ម៉ោង ហើយ​រោងចក្រ​មួយចំនួន​ក៏បាន​កែប្រែ​បរិស្ថាន​ជុំវិញ ​តាម​តម្រូវការ​កម្មករ  ​ដូចជា​ការបន្ថែម​កង្ហា បន្ទប់​ទឹកស្អាត​គ្មាន​ក្លិន ​នៅ​កន្លែង​ការងារ​ជាដើម។

ចំនែក​របាយ​ការណ៍កម្ម​ករ​គ្រោះថ្នាក់​ចរាចរណ៍​វិញ កម្មករ​ចំនួន៣៧៩នាក់​របួស និង ៥នាក់ស្លាប់ ។ បញ្ហា​គឺ​ដោយសារតែ​ការដឹក​លើស​ចំណុះ និង អ្នកបើកបរ​ខ្វះ​បច្ចេកទេស​ ឬក៏​មិនបាន​ចូល​សាលា​ត្រឹមត្រូវ ​ដែល​បណ្តាលអោយ​ បង្ក​​ជា​គ្រោះថ្នាក់​នៅពេល​ដឹក​កម្មករ​ដែល​ប្រជ្រៀត​គ្នា​លើ​ឡាន​ ឬ​រ៉ឺម៉ក ​ត្រលប់​ទៅផ្ទះ​វិញ៕








No comments:

Post a Comment