Paris Peace Accords 23 Oct. 1991

Tuesday, January 14, 2014

ប្រ​ធាន​ គណ​បក្ស​សង្គ្រោះ​ជាតិ ​មិន​ត្រូវ​ បាន​តុលា​ការ​ ចោទ​ប្រកាន់​ទេ

មេដឹកនាំគណបក្សសង្គ្រោះជាតិ ចេញពីតុលាការនៅថ្ងៃ ១៤ មករា ឆ្នាំ ២០១៤
មេដឹកនាំគណបក្សសង្គ្រោះជាតិ ចេញពីតុលាការនៅថ្ងៃ ១៤ មករា ឆ្នាំ ២០១៤
RFI/ siv channa

ប្រ​ធាន​ គណ​បក្ស​សង្គ្រោះ​ជាតិ ​មិន​ត្រូវ​ បាន​តុលា​ការ​ ចោទ​ប្រកាន់​ទេ​

RFI | 14 Jan. 2014

ក្រោយ​ការ​ចូល ​ទៅ​កាន់​តុលា​ការ​ ប្រមាណ​ ជាង​៤​ម៉ោង, លោក សម រង្ស៊ី និង​លោក កឹម សុខា, ប្រធាន និង​អនុប្រធាន ​​គណ​បក្ស​ សង្គ្រោះ​ជាតិ, បាន​ចេញ​មក​វិញ ​ដោយ​សុវត្ថិ​ភាព, ហើយ​ គ្មាន​ការ​ចោទ​ប្រកាន់​ ណា​មួយ​ លើ​ករណី​ សាក​សួរ​ ស្តី​ពី ​សំ​ណុំ​រឿង​ ញុះ​ ញង់ ​ប្រ​ព្រឹត្ត​បទ​ឧក្រិដ្ឋ ឬ​ប្រព្រឹត្ត ​អំពើ​បង្ក​ ឱ្យ​មាន​ ភាព​វឹកវរ​ ដល់​សន្តិ​សុខ​ សង្គមឡើយ។  ក្រៅ​ពី​លោក សម រង្ស៊ី និង​លោក កឹម សុខា, ប្រធាន ​សមាគមន៍ ​គ្រូ​បង្រៀន​ ឯក​រាជ្យ លោក រ៉ុង ឈុន ដែល​ត្រូវ​ តុលា​ការ​ សាលា​ដំបូង ​កោះ​ហៅ​សួរ​នោះ ក៏​បាន​ចេញ​ ដោយ​សុវត្ថិ​ភាព​ ផង​ដែរ។   ដោយ​ឡែក ​អ្នក​គាំ​ទ្រ ​គណ​បក្ស​ សង្គ្រោះ​ជាតិ​វិញ បាន​ឈរ​ពេញ​ផ្លូវ​ ខាងមុខ​ សា​លា​ដំបូង​ រាជ​ធានី​ភ្នំ​ពេញ​ តាំង​ពី​ព្រឹក​ ព្រលឹម រហូត ​ដល់​ប្រធាន ​គណ​បក្ស ​ទាំង​ពីរ ​ចេញ​ពី​តុលា​ការ ​ដោយ​សុវត្ថិ​ភាព​។

នៅ​ទីបំផុត​ទៅ ​ប្រធាន​ គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ចេញ ពី​តុលាការ​ សាលាដំបូង ​រាជធានី​ភ្នំពេញ ​ដោយ​សុវត្ថិភាព​ហើយ ​នៅ​រសៀល​ ថ្ងៃ​អង្គារ​ ទី១៤ មករា។ នៅ​ម៉ោង​ប្រមាណ​ជិត២រសៀល ប្រធាន​គណបក្ស​ទាំងពីរ​អមដោយ​មន្ត្រីជាន់​ខ្ពស់​គណ​បក្ស បាន​ដើរ​ចេញពី​តុលាកា​បន្ទាប់ពី​ប្រមុខ​បក្សប្រឆាំង​ទាំងពីរ​ ចូលទៅ​កាន់​ តុលា​ការ​ជា​បន្តបន្ទាប់​គ្នា​តាំងពី​ម៉ោង៩ព្រឹក ដើម្បី​ឆ្លើយបំភ្លឺ​ចំពោះ​សំណុំរឿង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​បង្កឱ្យមាន​ភាពវឹកវ​រ​ដល់​សន្តិសុខ​សង្គម។


ដោយ​ឈរ​នៅលើ​រថយន្ត​ខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ឡើង​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​បន្តបន្ទាប់​គ្នា ក្រោម​សម្លេង​ទះដៃ​ទ្រហឹងអឺងកង។ ដោយ​ផ្តើម​កាន់​ក្បាល​ម៉េ​ក្រូ​ដំបូង​គេ លោក កឹម សុខា បាន​ថ្លែង​អំពាវនាវ​ឱ្យ​បន្ត​ការតស៊ូ​ដោយ​​យុត្តិធម៌​​ដើម្បី​ស្វែងរក​ ភាពយុត្តិធម៌​ជូន​ពលរដ្ឋ​ខ្មែរ។ ចំណែកឯ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី វិញ​បាន​ថ្លែងថា​ វត្តមាន​ក្នុង​តុលាការ​គឺជា​ការជំរុញឱ្យ​លាត​ត្រដាង​ ការពិត និង​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទាំងមូល។ លោក សម រង្ស៊ី បញ្ជាក់ថា ការ​ពិត​គឺជា​មូលដ្ឋាន​នៃ​យុត្តិធម៌។

ប៉ុន្តែ​មិនមាន​ព័ត៌មាន​លំអិត​ណាមួយ​ត្រូវបាន​បញ្ជាក់ថា​ តើ​តុលាការ​បាន​ សាកសួរ​ពីអ្វី​ដល់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងពីរ​នោះទេ ក្នុង​រយៈពេល ជិត៤ម៉ោង​នេះ។ ដោយឡែក លោក រ៉ុង ឈុន ប្រធាន​សមាគមន៍​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែលជា​អ្នក​ត្រូវ​សាកសួរ​ក្នុង​សំណុំរឿង ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នេះ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ការ​ចេញពី​តុលាការ​​ដែរ​ថា សម្រាប់​ករណី​លោក តុលាការ​គ្រាន់តែ​សាកសួរ​ហេតុអ្វី​បានជា​លោក​មាន​វត្ត​មាន​នៅ​ទីតាំង​ ធ្វើបាតុកម្ម​មួយចំនួន​ ដូចជា​នៅ​ទីលាន​ប្រជាធិបតេយ្យ ទីតាំង​បាតុកម្ម​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុង​ខេត្តស្វាយរៀង នៅមុខ​ក្រសួង​ការងារ រួមទាំង​តំបន់​មួយចំនួន​ផ្សេង​ក្នុងកំឡុង​ពេល​​ផ្ទុះ​បាតុកម្ម​ កាលពីដើម​ ខែម​ករានេះ។

ជាការ​ឆ្លើយតប​លោក រ៉ុង ឈុន បាន​អះអាងថា​ សារ​តែ​តួនាទី​ជា​សហជីព​របស់ខ្លួន។ ក្នុងការ​សាកសួរ​នេះ លោក រ៉ុង​ឈុន បញ្ជាក់ថា​មាន​វត្តមាន​ព្រះរាជអាជ្ញារង ហៀ​ង សុភ​ក្ត្រ និង​ព្រះ​រាជអាជ្ញា​​រង​លី សុ​ផា​នា រួមទាំង​ក្រឡាបញ្ជី​ឡេង ណា​ង។

សូមបញ្ជាក់​ឱ្យដឹង​ដែរ​ថា តាំងពី​ម៉ោង​ប្រមាណ​ជា៧ព្រឹក​ថ្ងៃ​អង្គារ​នេះ ពលរដ្ឋ​ជាច្រើន​បាន​ប្រមូលផ្តុំ​នៅខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ។ រហូតដល់​ម៉ោង ៩ ស្របពេល​ដែល​លោក កឹម​ សុខា ធ្វើដំណើរ​មកដល់​ ចរា​ច​ណ៍​នៅលើ​ផ្លូវ​ព្រះ​មុនី​រ៉េត ​ត្រូវបាន​បិទ​ ទាំងស្រុង។ ពោលគឺ​តាំងពី​រង្វង់​មូល​អាងទឹក រហូតដល់​ធនាគារ​​ឯកទេស​អាន​កូ គឺ​ពេញ​ទៅដោយ​អ្នកគាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ឈរ និង​អង្គុយ​បិទផ្លូវ។

ក្រុម​អ្នកគាំទ្រ​ទាំងនោះ​ ​មកពី​គ្រប់ទិសទី។ អ្នកគាំទ្រ​ដែលជា​អន្លើៗបាន​ស្រែកថា ​លោក សម រង្ស៊ី និង​លោក កឹម សុខា​គឺ​គ្មាន​កំហុស​អ្វី​នោះទេ ហើយ​អ្នកខ្លះ​យក​មកជាមួយ នូវ​​ពោត និង​នំប៉័ង​គឺជា​ចំនី​សម្រាប់​អាហារ​ថ្ងៃត្រង់​របស់​ពួកគេ។ មិន​ខុសពី​អ្នក​ដ៏ទៃទៀត​ទេ លោក អឿន លុស​ បាន​អះអាង​ថា វត្តមាន​របស់​ពួកគាត់​គឺជា​ការផ្តល់​កំលាំងចិត្ត​ដល់​ ប្រមុខ​បក្សប្រឆាំង​ទាំងពីរ លោក សម រង្ស៊ី និង​លោក កឹម សុខា។

ក្រៅពី​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏មានដែរ​វត្តមាន របស់​ប្រធាន​សហជីព​កម្មករ​មួយ​ចំនួន ដូចជា លោក អាត់ ធន់ លោក​ជា​ មុនី និង​អ្នកវិភាគ​ឯករាជ្យ​លោក កែម ឡី​ជាដើម។ យ៉ាងណាក៏ដោយ បើតាម​លោក នី ចរិយា មន្ត្រីជាន់ខ្ពស់​អា​ដហុក ដែល​បាន​ចូលរួម​សង្កេត​ព្រឹត្តិការណ៍​ជួបជុំ​នេះ បាន​អះអាងថា មាន​អ្នកចូលរួម​ប្រមាណ​ពី៤ ទៅ៥ពាន់​នាក់។

ការប្រមូលផ្តុំ បិទផ្លូវ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ គេ​មិនឃើញ​មាន​មន្ត្រី​អាជ្ញាធរ​ស្លៀកពាក់​ឯកសណ្ឋាន​ដាក់​ដើម្បី​សម្រាប់​ ការបង្ក្រាប​នោះទេ គឺមាន​តែម​ន្ត្រី​ប៉ូលីស​ចរាចរណ៍​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅក្នុង​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​វិញ មាន​វត្តមាន​កងកម្លាំង​ប៉េអឹម ស្លៀកពាក់​ឯកសណ្ឋាន និង​ប្រដាប់​ដោយ​ដំបង​និង​ខែល និង​កម្លាំង​សណ្តាប់ធ្នាប់​ជាច្រើន​រយនាក់។

យ៉ាងណាក៏ដោយ លោក ស៊ូ រី​យា ​ប្រសាទ ​ស៊ូ​បែ​ឌី អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​ កម្ពុជា មិនមាន​វត្តមាន​នៅក្នុង​សាលាដំបូង​រាជធានី​ភ្នំ​ពេញ​នោះទេ។

ទោះបីជា​បែបណាក៏ដោយ នៅ​ម៉ោង​ប្រមាណ​ជិត២រសៀល លោក​សម រង្ស៊ី និង​លោក កឹម សុខា​ បាន​ឡើង​ជិះ​រថយន្ត​ជាមួយគ្នា និង​កាន់​ដៃ​គ្នា​ដឹកនាំ​ក្បួន​ទៅកាន់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​  នៅ​សង្កាត់​ចាក់អង្រែលើ តាម​ពីក្រោយ​ដោយ​អ្នកគាំទ្រ៕





No comments:

Post a Comment