Paris Peace Accords 23 Oct. 1991

Thursday, January 2, 2014

ព្រះសង្ឃ ប៊ុត ប៊ុនតិញ និង​មន្ត្រី​ សិទ្ធិ​មនុស្ស​ ៣​នាក់​ ត្រូវ​បាន​ ចាប់​ខ្លួន​ នៅ​ព្រះវិហារ

ព្រះសង្ឃ ប៊ុត ប៊ុនតិញ និង​មន្ត្រី​ សិទ្ធិ​មនុស្ស​ ៣​នាក់​ ត្រូវ​បាន​ ចាប់​ខ្លួន​ នៅ​ព្រះវិហារ

មន្ត្រី​កម្មវិធី​ ផ្នែក​សិទ្ធិ​ការងារ​ នៃ​មជ្ឈមណ្ឌល​ អប់រំ​ច្បាប់​ សម្រាប់​សហគមន៍ ឲ្យ​ដឹង​ នៅ​ថ្ងៃ​ទី​២ មករា ថា ព្រះសង្ឃ​ ព្រះនាម ប៊ុត ប៊ុនតិញ និង​មន្ត្រី​អង្គការ​ មិន​មែន​រដ្ឋាភិបាល ៣​នាក់​ទៀត ក្នុង​នោះ​រួម​ទាំង​ មន្ត្រី​ នៃ​មជ្ឈមណ្ឌល​ អប់រំ​ច្បាប់​ សម្រាប់​សហគមន៍​ មួយ​រូប​ផង។
ដោយ វោហារ ជាតិ / វិទ្យុអាស៊ីសេរី | ០២ មករា ២០១៤
ប៊ុត ប៊ុនតិញ ៦១០
ព្រះសង្ឃ ប៊ុត ប៊ុនតិញ (ស្ដាំ) គង់​ឈរ​ចរចា​ជាមួយ​មន្ត្រី​សង្ឃ​នៅ​ខាង​មុខ​សាលសន្និសីទ​ចតុមុខ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៣។
Photo: RFA














អនុ​ប្រធាន​មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ហ៊ុយ ពេជ្រសុវណ្ណ បញ្ជាក់​ថា ព្រះសង្ឃ​ព្រះនាម ប៊ុត ប៊ុនតិញ និង​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល ៣​នាក់​នោះ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខេត្ត​ព្រះ​ហារ កាល​ពី​ថ្ងៃ​ទី​២ មករា ដោយ​មិន​ដឹង​ពី​មូលហេតុ។ ព្រះសង្ឃ​ព្រះនាម ប៊ុត ប៊ុនតិញ ប្រធាន​បណ្ដាញ​សង្គម​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌ ធ្លាប់​ចូល​រួម​ដង្ហែ​ក្បួន​មហា​បាតុកម្ម ដើម្បី​សន្តិភាព និង​យុត្តិធម៌​សង្គម កន្លង​មក​តែង​ចុះ​ជួយ​តវ៉ា​ប្រជាពលរដ្ឋ​នានា ដែល​រងគ្រោះ​ដោយសារ​ការ​រំលោភ​ដីធ្លី និង​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន។
ចំណែក​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះវិហារ កញ្ញា ម៉ា មុន្នី អះអាង​នៅ​រសៀល​ថ្ងៃ​ទី​២ មករា ថា ព្រះសង្ឃ ប៊ុត ប៊ុនតិញ ត្រូវ​ប៉ូលិស និង​ប៉េអិម មាន​គ្នា​បី​ឡាន បាន​ស្ទាក់​ចាប់​ខ្លួន​តាម​ផ្លូវ នៅ​ពេល​ព្រះអង្គ​និមន្ត​ត្រឡប់​មក​ពី​មើល​ដី​សហគមន៍​មួយ​កន្លែង​ដែល​ក្រុមហ៊ុន​មួយ​ឈូស​ឆាយ​រំលោភ​យក ក្នុង​ខេត្ត​ព្រះវិហារ។
ទាក់ទង​ការ​ចាប់​ខ្លួន​នេះ ស្នងការ​ប៉ូលិស​ខេត្ត​ព្រះវិហារ លោក ម៉ៅ ពៅ ឆ្លើយ​ថា លោក​មិន​បាន​ដឹង​ពី​ព័ត៌មាន​នេះ​ទេ ព្រោះ​លោក​បាន​ឡើង​មក​ភ្នំពេញ។
សូម​រង់ចាំ​ស្ដាប់ និង​អាន​ព័ត៌មាន​នេះ​ពិស្ដារ...

No comments:

Post a Comment