ខ្មែរកម្ពុជាក្រោម ចូលរួមយុទ្ធនាការ លុបបំបាត់ ការធ្វើទារុណកម្មអ្នកទោស នៅវៀតណាម
ព្រះតេជគុណ ដាញ់ តូន បង្ហាញរូបថតលោកសង្ឃបីអង្គដែលនៅជាប់ឃុំក្នុងពន្ធនាគារនៅប្រទេសវៀតណាម។ (រូបថតដោយ ម៉ែន គឹមសេង វីអូអេ ខ្មែរ)
ម៉ែន គឹមសេង / វីអូអេ | 18 មករា 2014
វ៉ាស៊ីនតោន — ក្រុមសកម្មជនសិទ្ធិមនុស្សបានប្រកាសបើកយុទ្ធនាការដើម្បីបញ្ឈប់ការធ្វើទារុណកម្មអ្នកទោសនៅក្នុងប្រទេសវៀតណាមដែលក្នុងនោះមានអ្នករងគ្រោះជាពលរដ្ឋខ្មែរកម្ពុជាក្រោមដែលទទួលរងការធ្វើទុក្ខបុក្ខម្នេញពីរដ្ឋាភិបាលកំម្មុយនិស្តវៀតណាមដោយសារតែជំនឿសាសនានិងសិទ្ធិដីធ្លីរបស់ពួកគេ។
តាមរបាយការណ៍ស្តីពី«ការធ្វើទារុណកម្មនិងការធ្វើទុកបុកម្នេញអ្នកទោសនយោបាយបាយនិងជំនឿសាសនានៅប្រទេសវៀតណាម» ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ក្នុងមន្ទីររដ្ឋសភាជាតិសហរដ្ឋអាមេរិកដែលជាផ្នែកមួយនៃយុទ្ធនាការនេះ បានលើកយកករណីនៃការធ្វើទារុណកម្មអ្នកទោសដោយការឆក់ខ្សែភ្លើង ការវាយតប់ ការជ្រមុជទឹកនិងការដាក់ឃុំក្នុងគុកងងឹតជាដើម។ របាយការណ៍នេះក៏បានលើកឡើងពីករណីសិក្សាលើសកម្មជនសិទ្ធិដីធ្លីខ្មែរកម្ពុជាក្រោមនិងពលរដ្ឋកម្ពុជាដែលជួយដល់អ្នករត់មកសុំសិទ្ធិជ្រកកោនផងដែរ។
ព្រះតេជគុណដាញ់ តូន បច្ចុប្បន្នគង់នៅរដ្ឋផេនស៊ីវេនៀ សហរដ្ឋអាមេរិក ធ្លាប់ត្រូវបានអាជ្ញាធរវៀតណាមចាប់ដាក់ពន្ធនាគាររយៈពេលបួនឆ្នាំកាលពីថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០០៧ដោយសារតែបានដឹកនាំព្រះសង្ឃចំនួន២០០អង្គធ្វើបាតុកម្មទាមទារសិទ្ធិគោរពសាសនានិងសិទ្ធិមនុស្សបានថ្លែងបា្រប់ដល់សន្និសីទសារព័ត៌មានថាក្នុងរយៈពេលនៃការឃុំឃាំងនោះព្រះអង្គបានប្រឈមមុខនឹងការធ្វើទារុណកម្មយ៉ាងខ្លាំងក្នុងរយៈពេល៦ខែជាប់ៗគ្នាដោយមិនឱ្យក្រុមគ្រួសារដឹងដំណឹងអ្វីទាំងអស់។
ព្រះអង្គបានរៀបរាប់ឡើងវិញពីស្ថានភាពនោះ ថា៖
«នៅក្នុងពេលដែលអាត្មាត្រូវយកចម្លើយគឺពេលដែលចេញយកចម្លើយម្តងៗអាត្មាទទួលធ្វើទារុណកម្មជារៀងរាល់ថ្ងៃមានការវាយ មានការចងដៃចងជើង មានការចាក់ថ្នាំមានការឱ្យលេបថ្នាំសន្លប់ជាដើម ហើយការយកចម្លើយទៀតសោតគឺមិនបានយកពេលថ្ងៃទេគឺយកពេលកណ្តាលអាធ្រាតម៉ោង១២យប់។ បើនិយាយអំពីការរស់នៅប្រចាំថ្ងៃគឺរស់នៅក្នុងគុកងងឹតតូចមួយប្រហែលជាបីម៉ែត្របណ្តោយនិងទទឹងមួយម៉ែត្រកន្លះ។ កន្លែងដែលដេកនៅគឺអត់មានមុងអត់មានកន្ទេលអត់មានខ្នើយហើយយើងនៅ លើព្រលានគឺពិបាកនឹងរស់ពិបាកនឹងស៊ូទ្រាំណាស់»។
មានអ្នកផ្តល់សក្ខីកម្មពីរនាក់ផ្សេងទៀតដែលជាអតីតអ្នកទោសនិងម្នាក់ទៀតជាម្តាយរបស់សកម្មជនសិទ្ធិមនុស្សមួយរូបដែលកំពុងជាប់ពន្ធនាគារក៏បានមកចែករំលែកបទពិសោធន៍នៃការធ្វើទារុណកម្មនៅប្រទេសវៀតណាមដែលប្រព្រឹត្តឡើងដោយរដ្ឋាភិបាល។
មានអ្នកទោសមនសិការប្រហែល៦០០នាក់នៅ បន្តរងការធ្វើបាបក្នុងពន្ធនាគារនានានៅប្រទេសវៀតណាម។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីអនុគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋសភាសហរដ្ឋអាមេរិក។
លោកថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមបានប្រាប់វីអូអេថាទម្រង់នៃការធ្វើទារុណកម្មចំពោះអ្នកទោសជាខ្មែរកម្ពុជាក្រោមគឺរបៀបជាគំនុំពូជសាសន៍ហើយមានលក្ខណៈខុសពីអ្នកទោសជនជាតិវៀតណាម។
លោកបានបន្ថែមថា៖
«យើងឃើញថាការនេះគឺជារបៀបគំនុំដែលបង្ហាញឱ្យឃើញច្បាស់ថាជាការប្រកាន់ពូជសាសន៍ទោះបីជាខាងគណៈកម្មការអន្តរជាតិក៏បានគូសបង្ហាញជាច្រើនលើកច្រើនសារថារដ្ឋាភិបាលវៀតណាមការធ្វើអ្វីទៅលើមនុស្សដែលមិនមែនជាជនជាតិវៀតណាមគឺធ្វើរបៀបលក្ខណៈប្រកាន់ពូជសាសន៍»។
លោកបានពន្យល់បន្ថែមថាពលរដ្ឋខ្មែរក្រោមដែលធ្វើខុសបន្តិចបន្តួចគឺប្រឈមនឹងទារុណកម្មវាយធ្វើបាបលើរាងកាយភ្លាមនៅពេលដែលអាជ្ញាធរចាប់បានដោយមិនមានការសួរនាំឱ្យបានត្រឹមត្រូវជាមុនសិនទេ។
កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៣ វៀតណាមបានក្លាយជាប្រទេសចុងក្រោយគេបង្អស់ដែលចុះហត្ថលេខាលើអនុសញ្ញារបស់អង្គការសហប្រជាជាតិប្រឆាំងនឹងការធ្វើទារុណកម្ម។
លោកស្រី សារ៉ា ខុម អ្នកស្រាវជ្រាវនិងជាសកម្មជនសិទ្ធិមនុស្សអន្តរជាតិដែលបានធ្វើការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាយូរបានបញ្ជាក់ថាការចុះហត្ថលេខានិងផ្តល់សច្ចាប័នលើអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្មគឺជាកត្តាសំខាន់មួយប៉ុន្តែនៅ មានកិច្ចការជាច្រើនទៀតដែលប្រទេសនេះត្រូវធ្វើ។
«បញ្ហាដ៏សំខាន់មួយក្នុងការទប់ស្កាត់ការធ្វើទារុណកម្មគឺការបើកពន្ធនាគារឱ្យអ្នកត្រួតពិនិត្យឯករាជ្យចូលមើលនិងហាមឃាត់ការឃុំឃាំងមនុស្សក្នុងទីដាច់ដោយឡែកដោយមិនឱ្យទាក់ទងក្រុមគ្រួសាររបស់ពួកគេក្នុងរយៈពេលយូរហើយគ្មានអ្នកតំណាងខាងផ្លូវច្បាប់ឱ្យទៅពួកគេ។ ក្នុងករណីខ្លះក្រុមគ្រួសារគេមិនដឹងថាពួកគេនៅទីណាទេ»។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិងធ្វើការត្រួតពិនិត្យលើបញ្ហាសិទ្ធិមនុស្សនៅប្រទេសវៀតណាមនៅថ្ងៃទី៥ ខែកុម្ភៈខាងមុខនេះហើយ។
លោកគ្រីស ស្មីត ប្រធានអនុគណៈកម្មការ អាហ្វ្រិក សុខភាពពិភពលោក សិទ្ធិមនុស្សពិភពលោក និងអង្គការអន្តរជាតិនៃគណៈកម្មការកិច្ចការបរទេសរបស់សភាជាតិសហរដ្ឋអាមេរិកបានបញ្ជាក់ថាប្រទេសវៀតណាមត្រូវតែឆ្លើយតបចំពោះការរកឃើញនូវការធ្វើទារុណកម្មនិងការរំលោភសិទ្ធិមនុស្សនានាដែលប្រព្រឹត្តលើអ្នកទោសនយោបាយនិងសាសនាហើយវាជាបន្ទុករបស់សហគមន៍អន្តរជាតិក្នុងការចាប់ប្រទេសវៀតណាមឱ្យគោរពសិទ្ធិមនុស្ស។«បណ្តាប្រទេសនៅក្នុងក្រុមប្រឹក្សានេះក្នុងនោះមានតំណាងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកផងចាំបាច់ត្រូវតែលើកយកបញ្ហាដែលមានបង្ហាញនៅក្នុងរបាយការណ៍ស្តីពីការធ្វើទុក្ខបុកម្នេញនិងការធ្វើទារុណកម្ម»។
យុទ្ធនាការដែលបានចាប់ផ្តើមចេញដំណើរនេះចូលរួមដោយអង្គការនិងសមាគមចំនួន១៧ដែលក្នុងនោះមានមូលនិធិខ្មែរក្រោម និងអង្គការសិទ្ធិមនុស្សរបស់ក្រុមម៉ុងតាញ៉ាផងដែរ៕

No comments:
Post a Comment