ក្រុមសកម្មជនអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិដែលមានគ្នារាប់សិបនាក់ក្នុងនោះមានទាំងជនបរទេសព្រះសង្ឃនិងអ្នកភូមិបឹងកក់មួយចំនួនផងបានជួបជុំគ្នានិងផ្តើមដាក់ញត្តិនៅស្ថានទូតអាល្លឺម៉ង់មុនគេ។ បន្ទាប់មកពួកគេក៏បានបន្តទៅដាក់ញត្តិជូនស្ថានទូត៥ផ្សេងទៀតគឺ ស៊ុយអែត អូស្ត្រាលី កូរ៉េខាងត្បូង រុស្ស៊ី ថៃ និងម៉ាឡេស៊ី។
ក្រុមសកម្មជនទាំងនោះដែលមានកាន់បដា និងពាក់អាវដែលមានចារអក្សរទាមទារឲ្យដោះលែងសកម្មជនដែលកំពុងជាប់ពន្ធនាគារ។ មិនដូចជាកាលពីថ្ងៃទី ២១មករា ដែលមានសមត្ថកិច្ចមករារាំង និងចាប់ខ្លួនមេដឹកនាំបាតុកម្មទេ ការជួបជុំនិងដើរហែក្បួនថ្ងៃនេះបានប្រព្រឹត្តទៅដោយគ្មានការរំខាន។ ផ្ទុយទៅវិញ ប៉ូលិសចរាចរណ៍បានជួយសម្រួលដល់ពួកគេឲ្យធ្វើដំណើរដោយសុវត្ថិភាព។
គួរបញ្ជាក់ថា អង្គការជាតិនិងអន្តរជាតិចំនួន ១៨១ អង្គភាពបានផ្តើមដាក់ញត្តិទាមទារនេះបានផ្តើមធ្វើឡើងកាលពីថ្ងៃទី២១មករា ប៉ុន្តែ អាជ្ញាធរបានរារាំងនិងបាននាំខ្លួនសកម្មជន១១នាក់ទៅស្នងការដ្ឋានប៉ូលិសដើម្បីសាកសួរនិងធ្វើកិច្ចសន្យាមុននឹងដោះលែងវិញ។ យ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិលទាំងនោះនៅតែអាចដាក់ញត្តិទៅជូនស្ថានទូតអាមេរិក បារាំង អង់គ្លេស អង្គការយូនីសេហ្វ និងអង្គការលើកលែងទោសអន្តរជាតិនៅថ្ងៃដដែលនោះ។
ញត្តិទាមទារដែលត្រូវដាក់ជូនស្ថានទូតបរទេសមានខ្លឹមសារថ្កោលទោសការប្រើកម្លាំងប្រដាប់អាវុធនិងកំណើនអំពើហិង្សាប្រឆាំងប្រជាជនកម្ពុជា។ ញត្តិក៏បានទាមទារឲ្យអាជ្ញាធរដោះលែងអ្នកដែលត្រូវបានឃុំខ្លួនទាំង ២៣ នាក់ ឲ្យបង្កើតគណៈកម្មការឯករាជ្យមួយស៊ើបអង្កេតករណីហិង្សាកាលពីដើមខែមករា ទាមទារឲ្យអាជ្ញាធរបញ្ឈប់ការប្រើអំពើហិង្សា និងការប្រើកម្លាំងហួសហេតុរបស់អាជ្ញាធរទៅលើក្រុមអ្នកតវ៉ា។
ដំណើរដាក់ញត្តិជូនស្ថានទូតបរទេសនៅថ្ងៃព្រហស្បតិ៍នេះបានធ្វើឡើងក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ និងក្រុមអ្នកកាសែតយ៉ាងច្រើនចុះករ។ ការទាមទារឲ្យដោះលែងសកម្មជនទាំងនោះធ្លាប់ត្រូវបានលើកឡើងដោយអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សសហប្រជាជាតិលោក សុរិយា ប្រាសាទ ស៊ូប៊ែឌីដែរ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថានេះជាសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌ និងតុលាការ៕

No comments:
Post a Comment