Paris Peace Accords 23 Oct. 1991

Sunday, January 12, 2014

គ្មាន​ ការបញ្ជាក់​ច្បាស់ ​ថា, លោក​ ស៊ូ​បេ​ឌី​ បង្ហាញ​ខ្លួន ​នៅ​តុលាការ​ នៅ​ថ្ងៃ​អង្គារ

លោក​សាស្ត្រាចារ្យ ស៊ូរិយ៉ា ប្រាសាទ ស៊ូបេឌី​ អ្នករាយការណ៍​​ពិសេស​​អង្គការ​​សហ​ប្រជាជាតិ​​ស្តីពី​​បញ្ហា​​សិទ្ធិមនុស្ស​​នៅកម្ពុជា​
លោក​សាស្ត្រាចារ្យ ស៊ូរិយ៉ា ប្រាសាទ ស៊ូបេឌី​ អ្នករាយការណ៍​​ពិសេស​​អង្គការ​​សហ​ប្រជាជាតិ​​ស្តីពី​​បញ្ហា​​សិទ្ធិមនុស្ស​​នៅកម្ពុជា​ 
 
RFI |  12 Jan. 2014

គ្មាន​ ការបញ្ជាក់​ច្បាស់ ​ថា, លោក​ ស៊ូ​បេ​ឌី​ បង្ហាញ​ខ្លួន ​នៅ​តុលាការ​ នៅ​ថ្ងៃ​អង្គារ

មិន​មាន ​ការ​បញ្ជាក់​ច្បាស់​ អំពី ​វត្តមាន ​របស់ ​លោក ​ស៊ូរិយ៉ា ប្រាសាទ ស៊ូបេឌី នៅ​​សាលា​​ដំបូង ​រាជធានី​​ភ្នំពេញ​​ នៅជា​មួយ​ លោក សម រង្ស៊ី និង​លោក​ កឹម សុខា នៅ​ឡើយ រហូត​ដល់​​ថ្ងៃ អាទិត្យ​​នេះ​ ដែល​ជា​ថ្ងៃ​ផ្តើម ​ទស្សន​កិច្ច ​របស់ ​អ្នករាយការណ៍​ ពិសេស ​នៅ​កម្ពុជា។  ក្រោយ​ពី​គណបក្ស ​​សង្គ្រោះ​ជាតិ​​ ប្រកាស​ថា លោក​ ​ស៊ូបេឌី​ នឹង​​ចូលរួម​​ សង្កេត​​ការណ៍​​ ក្នុង​​ករណី​​មេ​គណបក្ស​​ ប្រឆាំង ការិយាល័យ​​ ឧត្តម​​ស្នងការ​​ សិទ្ធិ​​មនុស្ស ​​របស់​​ អង្គការ​​សហ​ប្រជា​ជាតិ​ ​នៅ​កម្ពុជា​​ បាន​​បញ្ជាក់ ​​ថា, ព័ត៌មាន ​​ស្តី​​អំពី ​​វត្ត​មាន ​​របស់​​ អ្នក​រាយការណ៍​​ នៅ​សាលា​​ដំបូង​​ រាជធានី​ ភ្នំពេញ​​នោះ មិន​​មាន ​នៅ​ក្នុង​កម្មវិធី ​ទស្សន​កិច្ច ​របស់​ លោក​នោះ​ឡើយ។

សេចក្ដីរាយការណ៍ របស់​ លាង ដឺលុច
តើ ​អ្នករាយការណ៍ ​ពិសេស ​របស់ ​អគ្គលេខាធិកា​រ​ អង្គការ សហប្រជាជាតិ​ ទទួលបន្ទុក​ សិទ្ធិមនុស្ស ​​​នៅ​កម្ពុជា, លោក​ ស៊ូ​រិ​យ៉ា ប្រាសាទ ស៊ូ​បេ​ឌី, នឹង​បង្ហាញខ្លួន ​នៅ​សាលាដំបូង​ រាជធានី​​ ភ្នំពេញ​​ដែរ ឬទេ?  នៅតែ​ មិនមាន​ការបញ្ជាក់​ ច្បាស់លាស់ ​នៅឡើយ ចំពោះ ​សំនួរ​នេះ ខណៈ​ លោក​ ស៊ូ​រិ​យ៉ា ស៊ូ​បេ​ឌី ​ផ្តើម​ទស្សនកិច្ច ៥ថ្ងៃ ​នៅ​ថ្ងៃអាទិត្យ​នេះហើយ។


ព័ត៌មាន​ផ្លូវការ​ចុងក្រោយ​ទាក់ទង​នឹង​លោក​ស៊ូ​បេ​ឌី​ក្នុង​សំណុំរឿង​ ក្តីក្តាំ​របស់លោក​សម រង្ស៊ី និង​លោក​កឹម សុខា​នោះ គឺជា​សេចក្តីបញ្ជាក់​របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​ អង្គការសហប្រជាជាតិ។ ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បានប្រកាស​នៅក្នុង​គេហទំព័រ​ របស់ខ្លួន​ជា​ភាសា​អង់គ្លេស​ថា វត្តមាន​របស់លោក​សាស្ត្រាចារ្យ​ស៊ូ​បេ​ឌី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី១៤មករា​នោះ មិនមាន​នៅក្នុង​កម្មវិធី​ទស្សនកិច្ច​​របស់លោក ​ពីថ្ងៃ​ទី១២ដល់​ថ្ងៃទី១៧មករា ​នោះទេ។ មិនមាន​មន្ត្រី​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ណា​ម្នាក់ ​ អាច​ប្រាប់អោយដឹង​មុន ឬ​និយាយ​អំពី​កម្មវិធី​ទស្សនកិច្ច​របស់​អ្នករាយការណ៍​ពិសេស​ឡើយ។

ក៏ប៉ុន្តែ​ សេចក្តីបញ្ជាក់​របស់​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​ អង្គការសហប្រជាជាតិ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​មាន​សារព័ត៌មាន​មួយចំនួន និយាយ​អំពី​វត្តមាន​របស់លោក​ស៊ូ​បេ​ឌី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​នៅ​ ព្រឹក​ថ្ងៃទី១៤មករា។ តាមពិតទៅ សារព័ត៌មាន​ទាំងនោះ បាន​ស្រង់​យក​សេចក្តីជូនដំណឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បានចេញ​ផ្សាយ​ នៅ​ថ្ងៃទី៩មករា ដែល​ប្រកាសថា លោក​ស៊ូ​បេ​ឌី​នឹងចូលរួម​សង្កេតការណ៍​លើ​ករណី​ដែល​លោក​សម រង្ស៊ី និង​លោក​កឹម សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​ព្រះរាជអាជ្ញារង​សាលាដំបូង​ កោះហៅ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី១៤មករា។ ជាការ​កោះអញ្ជើញ​អោយចូល​បំភ្លឺ​ ក្នុង​បទ​ចោទ​ញុះញង់​អោយ​ប្រព្រឹត្ត​ បទឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​បង្ក​អោយមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

ទាក់ទង​នឹង​ទស្សនកិច្ច​របស់​អ្នករាយការណ៍​ពិសេស​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​លោក​កុយ គួ​ង​ បាន​អត្ថាធិប្បាយ​ថា នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​ជាធម្មតា និង​ជាប្រចាំ​របស់លោក​ស៊ូ​បេ​ឌី​ដែល​ត្រូវធ្វើឡើង២ដង ​ក្នុង​មួយឆ្នាំ។ ចំពោះ​មន្ត្រី​រដ្ឋាភិបាល​រូបនេះ វា​នៅ​តែ​ជា​ដំណើរ​ទស្សនកិច្ច​ធម្មតា បើទោះជា​ទស្សនកិច្ច​នេះ​កំពុង​ប្រព្រឹត្ត​ឡើង ​ក្នុងពេលដែល​ទំនាស់​នយោបាយ​ នៃ​គណបក្ស​ជាប់ឆ្នោត​ទាំង​នៅ​កម្ពុជា នៅ​មិនទាន់​ដោះស្រាយបាន ហើយ​ចុង​ក្រោយនេះ ការប្រើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​ទៅលើ​បាតុករ​កម្មករ ​បា​នប​ង្ក​អោយ​ អោយមាន​​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់​ក៏ដោយ៕

No comments:

Post a Comment