អ្នករាយការណ៍ ពិសេស អ.ស.ប. ត្រូវ បានស្នើ ឲ្យមកកាន់ កម្ពុជា ជាបន្ទាន់
ដោយ៖ នួន បូរិន / វិទ្យុ វីអូឌី | ថ្ងៃពុធ ទី8 ខែមករា ឆ្នាំ2014
លោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីកន្លងទៅ(រូបថត ពេជ្រ សុធារី)
លោក សូរិយា ប្រាសាទស៊ូប៊ែរឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ(អ.ស.ប)ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មានផែនការមកកាន់ប្រទេសកម្ពុជា ជាបន្ទាន់នៅសប្ដាហ៍ក្រោយនេះ ដើម្បីពិនិត្យ និងវាយតម្លៃសា្ថនការណ៍ហិង្សាចុងក្រោយនៃការប៉ះទង្គិចគ្នារវាងកងសមត្ថកិច្ច និងកូដករកម្មករ។
ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានរាយការណ៍ថា លោក សូរិយា ប្រាសាទស៊ូប៊ែរឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនឹងស្ថិតនៅប្រទេសកម្ពុជា រយៈពេល ៦ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី ១២ ដល់ថ្ងៃទី១៧ ខែមករា សប្ដាហ៍ក្រោយនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ការិយាល័យ អ.ស.ប ដែលដកស្រង់មកចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថា លោក សូរិយា ប្រាសាទស៊ូប៊ែរឌី មានគម្រោងជួបលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន មន្ត្រីរដ្ឋាភិបាលកម្ពុជា សកម្មជនសិទិ្ធមនុស្ស មេដឹកនាំសហគមន៍ និង មន្ត្រីប្រទេសជំនួយ ។
លោក Rupert Colville មានប្រសាសន៍ថា អង្គការសហប្រជាជាតិ ស្នើឲ្យអាជ្ញាធរកម្ពុជា ចាប់ផ្តើមការជំរុញ និងការស៊ើបអង្កេតយ៉ាងស៊ីជម្រៅ ដើម្បីធានាការទទួលខុសត្រូវយ៉ាងពេញលេញនៃសមាជិកកងកម្លាំងសន្តិសុខ ដែលត្រូវបានរកឃើញថា ប្រើប្រាស់កម្លាំងមិនសមរម្យ និងលើសលប់។
លោក Rupert Colville សង្កត់ធ្ងន់ថា ការបង្ក្រាបបាតុករ ត្រូវតែអនុវត្តគ្រប់ពេលជាមួយការទទួលខុសត្រូវចំពោះសិទ្ធិមនុស្សអន្តរជាតិ និងមាត្រដ្ឋានអន្តរជាតិក្នុងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ដូចដែលបានបញ្ជាក់នៅក្នុងគោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិ។
កាលពីថ្ងៃទី២ និងទី៣ ខែមករា មនុស្ស៥នាក់ បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស និងចាប់ខ្លួន២៣នាក់ ដោយសារការប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ចនៅរោងចក្រយ៉ាកជិនខណ្ឌពោធិសែនជ័យ និងលើផ្លូវវ៉េងស្រេង ខាងមុខសួនឧស្សាហកម្មកាណាឌីយ៉ា។ ទាំងអង្គការសិទិ្ធមនុស្សជាតិ និងអន្តរជាតិ បានថ្កោលទោសយ៉ាងខ្លាំង ដោយហៅស្ថានការណ៍នោះថា ជាការរំលោភសិទិ្ធមនុស្សយ៉ាងធ្ងន់ធ្ងរ៕
Hun Sen will face ICC soon.
ReplyDeleteThe Hun family will be in jail one by one soon.
ReplyDeleteDR subedy should come to cambodia 1 day after the killing .He can still see something happened in his eye.Perhaps his present just to protect Sam rainsy &kem sokha but not workers.
ReplyDelete