Paris Peace Accords 23 Oct. 1991

Wednesday, January 8, 2014

ការប្រកាស​ ទ្រព្យសម្បតិ្ត​ និង​បំណុល នឹងផុតកំណត់​ នៅ​ថ្ងៃទី​៣១​ មករា​ ឆ្នាំ​២០១៣​

ការប្រកាស​ ទ្រព្យសម្បតិ្ត​ និង​បំណុល នឹងផុតកំណត់​ នៅ​ថ្ងៃទី​៣១​ មករា​ ឆ្នាំ​២០១៣​

ដោយ៖​ ពេជ្រ សុធារី​ / វិទ្យុ វីអូឌី | ថ្ងៃពុធ ទី8 ខែមករា ឆ្នាំ2014

នៅ​ក្នុង​សេចក្តីជូនដំណឹង​ស្តីពី ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល តាម​របប​២​ឆ្នាំ ចុះ​ថ្ងៃ​ទី​១៦ ​ខែ​ធ្នូ​​ ឆ្នាំ​២០១៣ បានឲ្យដឹងថា បុគ្គល​​ជាប់​កាតព្វកិច្ច​ប្រកាស​​ទ្រព្យសម្បត្តិ និង​បំណុល នៅ​គ្រប់​ក្រសួង​-​ស្ថាប័ន​ទាំងអស់ ប្រញាប់​រួសរាន់​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​ខ្លួន ឲ្យបាន​តាម​កាល​កំណត់ ចាប់ពី​ថ្ងៃ​ទី​០១​ដល់​ថ្ងៃ​ទី​៣១​ខែ​មករា​ឆ្នាំ​២០១៣​។ សេចក្តីជូនដំណឹង​បន្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​ទទួល​ឯកសារ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​នេះ ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច ដោយ​បុគ្គល​ជាប់​កាតព្វកិច្ច អាច​ទៅ​ផ្ទាល់ ឬ​ផ្ញើ​ឯកសារ​តាម​ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ​របស់​ក្រសួង​-​ស្ថាប័ន ឬ​តាម​ប្រៃសណីយ៍​។

បើ​តាម​សេចក្តីជូនដំណឹង បុគ្គល​ដែល​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ទាំងនោះ មានដូចជា សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា សមាជិក​រាជរដ្ឋាភិបាល សមាជិក​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ​-​ឃុំ​-​សង្កាត់ ចៅក្រម​អាសនៈ ចៅក្រម​អយ្យការ សារការី ក្រឡាបញ្ជី និង​អាជ្ញាសាលា​។ ចំណែក​មន្ត្រីរាជការ​ស៊ីវិល មាន​ឋានៈ​ចាប់​ពី​ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​យោធា កងរាជអាវុធហត្ថ នគរបាល ដែល​មាន​ឋានន្ត​រស័ក្ក​ចាប់ពី​វរៈសេនីយ៍ឯក​ឡើង​ទៅ​៕

No comments:

Post a Comment