Paris Peace Accords 23 Oct. 1991

Thursday, January 9, 2014

អ្នក​បុរីកីឡា​ ៥​គ្រួសារ​ ត្រូវ​បាន​ បង្ខំ​ ឲ្យ​រើ​ឥវ៉ាន់​ចេញ​ពី​ផ្ទះ​ ដែល​គេ​ទុក​ចោល

អ្នក​បុរីកីឡា​ ៥​គ្រួសារ​ ត្រូវ​បាន​ បង្ខំ​ ឲ្យ​រើ​ឥវ៉ាន់​ចេញ​ពី​ផ្ទះ​ ដែល​គេ​ទុក​ចោល

ពលរដ្ឋ​ បុរីកីឡា ៥​គ្រួសារ​ ដែល​កំពុង​ រង់ចាំ​ ការ​ដោះស្រាយ​ផ្ទះ​សម្បែង​ ពី​សាលា​រាជធានី​ភ្នំពេញ ត្រូវ មន្ត្រី​ខណ្ឌ​៧មករា បង្ខំ​ ឲ្យ​រើស​ឥវ៉ាន់​ ចេញ​ពី​ផ្ទះ​ ដែល​ពួក​គាត់​ សម្រេច​ ចូល​ទៅ​រស់​នៅ​ ក្នុង​ផ្ទះ​ ដែល​គេ​ទុក​ចោល។
ដោយ ខែ សុណង /​ វិទ្យុអាស៊ីសេរី | ០៨ មករា ២០១៤
បុរីកីឡា ៦១០
៣-មករា-២០១៤៖ ជម្រក​របស់​អ្នក​បុរីកីឡា នៅ​ក្បែរ​កន្លែង​ដែល​ពួក​គាត់​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​លំនៅឋាន នា​រាជធានី​ភ្នំពេញ។
RFA/Tep Soravy














អ្នក​បុរីកីឡា សង្កាត់​វាលវង់ ខណ្ឌ​៧មករា អ្នកស្រី ស ស៊ន ថ្លែង​នៅ​ថ្ងៃ​ទី​៨ មករា ថា អាជ្ញាធរ​ខណ្ឌ និង​ប៉េអិម បាន​ហៅ​ពួក​គាត់​ទាំង ៥​គ្រួសារ ឲ្យ​ទៅ​សាលា​ខណ្ឌ​និយាយ​គ្នា​ចំពោះ​ករណី​ដែល​ពលរដ្ឋ​បាន​សម្រេច​ទៅ​រស់​នៅ​ផ្ទះ​របស់​អ្នក​ទទួល​បាន​គោល​នយោបាយ​ឡើង​អគារ​ថ្មី ហើយ​មិន​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ជា​មុន។ អ្នកស្រី​បន្ត​ថា ពួក​គាត់​មិន​អាច​រង់ចាំ​ការ​ដោះស្រាយ​ដ៏​យូរ​របស់​លោក​អភិបាល​រាជធានី​នោះ​ទេ ដោយសារ​ស្ថានភាព​រស់​នៅ​របស់​ពលរដ្ឋ​បច្ចុប្បន្ន​មាន​ការ​លំបាក។
អ្នកស្រី ស ស៊ន៖ «ពួក​ខ្ញុំ​ហ្នឹង​ពួក​រង់ចាំ​ហ្នឹង មាន​គ្រួសារ​ខ្លះ​កូន​ច្រើនៗ កូន​ធំៗ​កូន​ស្រី​ពេញ​ជំទង់​រស់​នៅ​ក្រោម​តង់ ចង្អៀត​ពេក​គាត់​រង់ចាំ​យូរ។ លោក ប៉ា សុជាតិវង្ស គាត់​សន្យា ២​ខែ ឥឡូវ​លើស​ពី​ពីរ​ខែ​ហើយ គាត់​ទៅ​បោស​ផ្ទះ​ចាស់​នៅ។ គេ​ដាក់​កម្លាំង​ប៉េអិម ខាង​ខណ្ឌ​គេ​មក​រុះរើ​ឥវ៉ាន់​គាត់​ចេញ តែ​មិន​បាន​យក​ចេញ​ទេ ព្រោះ​ប្រជាពលរដ្ឋ​ច្រើន។ ឥឡូវ​គេ​ហៅ​ទៅ​ខណ្ឌ ថា​យើង​ហ្នឹង​ធ្វើ​អី​អត់​ចេះ​សុំ​ច្បាប់​គេ ធ្វើ​អី​ឆៅៗ»
អភិបាល​ខណ្ឌ​៧មករា លោក សោម សុវណ្ណ ជាប់​រវល់​មិន​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​ជុំវិញ​បញ្ហា​នេះ។
អ្នក​បុរីកីឡា ជាង ១៥០​គ្រួសារ​ទៀត នៅ​មិន​ទាន់​ទទួល​បាន​ការ​ដោះស្រាយ​ផ្ទះ​សម្បែង​នៅ​ឡើយ​ទេ បន្ទាប់​ពី​អាជ្ញាធរ​ក្រុង និង​ក្រុមហ៊ុន ផាន អ៊ីម៉ិច បាន​ឈូស​កម្ទេច​ផ្ទះ​ពួក​គាត់​តាំង​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២។ អ្នក​ភូមិ​បាន​បន្ត​ស្វែង​រក​អន្តរាគមន៍​ឲ្យ​ក្រុមហ៊ុន​នេះ​គោរព​កិច្ច​សន្យា​សង់​អគារ​ថែម ២​អគារ​ទៀត ឲ្យ​បាន ១០​អគារ ព្រោះ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​សង់​បាន​តែ ៨​អគារ ទើប​ពួក​គាត់​មួយ​ចំនួន​មិន​បាន​ទទួល​គោល​នយោបាយ​ឡើង​អគារ​ថ្មី៕


No comments:

Post a Comment