Paris Peace Accords 23 Oct. 1991

Thursday, January 9, 2014

មន្ត្រី​ ក្រសួង​មហាផ្ទៃ​ ប្រតិកម្ម​ នឹង​ការ​ចោទ​ថា អាជ្ញាធរ​ ប្រើ​ក្រុម​ជន​ពាល​ វាយ​បាតុករ

មន្ត្រី​ ក្រសួង​មហាផ្ទៃ​ ប្រតិកម្ម​ នឹង​ការ​ចោទ​ថា អាជ្ញាធរ​ ប្រើ​ក្រុម​ជន​ពាល​ វាយ​បាតុករ

អ្នក​នាំ​ពាក្យ​ ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​មួយ​ នៅ​ថ្ងៃ​ទី​៨ ខែ​មករា ដោយ​ប្រតិកម្ម​ នឹង​សម្ដី​ របស់​ អនុ​ប្រធាន​ គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​បាន​ថ្លែង​ នៅ​ក្នុង​ វេទិកា​ អ្នក​ស្ដាប់​ វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​អង្គារ ទី​៧ ខែ​មករា។ ក្នុង​លិខិត​នោះ​ បាន​លើក​ឡើង​ថា លោក កឹម សុខា បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ ដោយ​ គ្មាន​ភស្តុតាង។
ដោយ សុ ជីវី / វិទ្យុអាស៊ីសេរី | ០៨​ មករា ២០១៤ 
បណ្ដេញ​បាតុករ​បក្ស​សង្គ្រោះ​ជាតិ ៦១០
កម្លាំង​ចម្រុះ​ដែល​មាន​ចង​កន្សែង​ក្រហម​នៅ​នឹង​ដៃ បណ្ដេញ​ក្រុម​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤។
RFA/Vann Vichar
ប្រតិកម្ម​របស់​មន្ត្រី​ក្រសួង​មហាផ្ទៃ គឺ​បន្ទាប់​ពី​អនុ​ប្រធាន​គណបក្ស​ប្រឆាំង​បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ថា បាន​ប្រើ​ក្រុម​ជន​ពាល​វាយ​ធ្វើ​បាប​បាតុករ និង​រៀប​អន្ទាក់​ធ្វើ​ឃាត​មេ​ដឹក​នាំ​បក្ស​ប្រឆាំង។
ក្នុង​លិខិត​ដែល​ផ្ញើ​មក​វិទ្យុ​អាស៊ីសេរី អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ហៅ​ការ​ចោទ​ប្រកាន់​របស់​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​សម្ដី​ដែល​ពុំ​មាន​ការ​ពិត ពុំ​មាន​ភស្តុតាង និង​ធ្វើ​អោយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច។
លោក ខៀវ សុភ័គ មាន​ប្រសាសន៍​បន្ថែម​ថា សមត្ថកិច្ច​ពុំ​បាន​ប្រើប្រាស់​កម្លាំង​ពួក​ពាល ក្រុម​ក្មេង​ញៀន​គ្រឿងញៀន អោយ​វាយ​បាតុករ ឬ​មាន​គម្រោង​រៀប​អន្ទាក់​សម្លាប់​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ឡើយ។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​ប្រើប្រាស់​តែ​កម្លាំង​សណ្ដាប់​ធ្នាប់​រាជធានី​ភ្នំពេញ ប៉ុណ្ណោះ។ ចំណែក​ក្រុម​ជន​ស៊ីវិល ដែល​ចង​កន្សែង​ក្រហម​នៅ​នឹង​ដៃ ក៏​ជា​កម្លាំង​របស់​សាលា​ខណ្ឌ​ដែរ ហើយ​អាជ្ញាធរ​ប្រើ​កម្លាំង​ស៊ីវិល​នេះ គឺ​ដើម្បី​បញ្ចៀស​ការ​ប៉ះ​ទង្គិច។
«សំឡេង»
កាល​ពី​យប់​ថ្ងៃ​អង្គារ ទី​៧ ខែ​មករា ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ពី​ការ​ប្រើប្រាស់​កម្លាំង​បំបែក​បាតុករ និង​ថា​មាន​ការ​រៀប​អន្ទាក់​ប៉ុនប៉ង​យក​ជីវិត​មេ​ដឹក​នាំ​បក្ស​ប្រឆាំង។
«សំឡេង»
អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (Adhoc) លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា លោក​នៅ​ពុំ​ទាន់​មាន​ព័ត៌មាន​ថា​ក្រុម​ជន​ស៊ីវិល​នោះ​មាន​ប្រភព​ពី​ណា​ឡើយ ប៉ុន្តែ​តាម​ផ្លូវ​ច្បាប់ គឺ​ពុំ​មាន​ជន​ស៊ីវិល​ណា​ម្នាក់​មាន​សិទ្ធិ​ប្រើ​ហិង្សា ឬ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ណា​ម្នាក់​ឡើយ។
«សំឡេង»
កម្លាំង​ចម្រុះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រុម​សន្តិសុខ​សាលា​ខណ្ឌ ដែល​ប្រដាប់​ដោយ​កាំភ្លើង ខែល ដំបង រួម​នឹង​ឧទ្ធម្ភាគចក្រ​ហោះ​ក្រឡឹង​ផង បាន​ប្រើ​ហិង្សា​បណ្ដេញ​ក្រុម​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើន​រយ​នាក់​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ដើម្បី​បញ្ចប់​បាតុកម្ម​របស់​ក្រុម​នេះ ដែល​អាជ្ញាធរ​ចាត់​ទុក​ថា​ធ្វើ​អោយ​ប៉ះពាល់​សន្តិសុខ​សណ្ដាប់​ធ្នាប់​សង្គម៕


3 comments:

  1. Anonymous6:49 PM

    ទង្វើបែបនេះ ក៏ ហ៊ុន​ សែនធ្វើកើតដែរ! ឯណាលទ្ធិប្រជាធិបតេយ្យ? បើគេធ្វើអីក៏ខុស ចុះត្រង់បក្សពួក លោកធ្វើវិញស្របច្បាប់ មានទាំងដំបង កាំភ្លើង​ និងសម្ភារៈផ្សេងៗដើម្បីគំរាម និងបំពានលើប្រជាពល រដ្ឋស្លូតត្រង់។ តើលោក និងបក្សពួករបស់នៅរស់នាំធ្ងន់ផែនដីអីទៀត ម៉េចមិនងាប់អោយអស់ទៅ!!!

    ReplyDelete
  2. Anonymous6:30 AM

    Ah Kwack's DOGS!

    ReplyDelete
  3. Anonymous5:11 PM

    ការចោទរបស់លោកកិម សុខាគណះបក្សប្រឆាំងជាការត្រឹមត្រូវ ព្រោះលោកបានឃើញផ្ទាល់ភ្នែក
    លោកមានភស្តុតាងនិងមានសាក្សីជារូបថតទុកសំរាប់ឲ្យមតិជាតិ និងអន្តរះជាតិបានដឹងនិងយល់អំ ពីព្រឹត្តការណ៍នេះ។ យើងជាពលរដ្ឋខ្មែរយល់បានថា ប្រសិនជាលោកមានអំណាចពេញលេញ លោកប្រាកដជាចាត់ចែងមុខងារនេះត្រឹមត្រូវគឺឲ្យមានឯកសណ្ឋានត្រូវឋានះថែមទាំងមានសណ្តាប់ ធ្នាប់សមជាបំពេញបេសកកម្មនិងមុខនាទីជូនជាតិមិនឲ្យទាស់ភ្នែកជាតិ និងអន្តរះជាតិទេ។
    ចំពោះលោកខៀវ សុភក្តដែលជាអ្នកនាំពាក្យក្រសួងមហាផ្ទៃឆ្លើយតបនេះគឺ ជាកាដោះសារតែ ប៉ុណ្ណោះ។ នេះបើតាមយើងស្មានប្រហែលជាលោកធំបើកប្រាក់ខែអោយមិនគ្រប់និងទិញសំលៀក
    និងមិនគ្រប់ទិញបុណ្យសក្តិ៍ទើបពួកនាយនគរបាលប្រញាប់ទៅបំពេញតាមបទបញ្ជាបែបនេះ៕

    ReplyDelete