Paris Peace Accords 23 Oct. 1991

Saturday, January 4, 2014

គណបក្ស​ សង្គ្រោះ​ជាតិ បដិសេធ​ព័ត៌មាន​ ដែល​ថា​ លោក​សម រង្ស៊ី គ្រោង​ចេញ​ទៅក្រៅប្រទេស​​

គណបក្ស​ សង្គ្រោះ​ជាតិ បដិសេធ​ព័ត៌មាន​ ដែល​ថា​ លោក​សម រង្ស៊ី គ្រោង​ចេញ​ទៅក្រៅប្រទេស​​


ដោយ៖​ ឡាយ សាមាន​ / វិទ្យុ វីអូឌី | ថ្ងៃសៅរ៍ ទី4 ខែមករា ឆ្នាំ2014

ថ្នាក់​ដឹក​នាំ​គណបក្សសង្គ្រោះជាតិ ធ្វើ​សន្និសីទ​នៅ​ថ្ងៃ​ទី​០៤​ខែ​មករា​នេះ (រូបថត ឡាយ​ សាមាន)
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ច្រានចោល​ព័ត៌មាន​ដែលថា លោក​សម រង្ស៊ី នឹង​ចេញ​ទៅ​ក្រៅប្រទេស បន្ទាប់​ពី​​កម្លាំង​​សមត្ថកិច្ច​ចម្រុះ​ ​បំបែក​​​ក្រុម​បាតុករ​គណបក្ស​សង្គ្រោះជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ​។
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់ VOD នៅ​ល្ងាច​ថ្ងៃទី​០៤​ខែ​មករា​នេះ​ថា នៅពេលនេះ លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ស្នាក់​នៅ​ប្រទេស​កម្ពុជា ហើយ​លោក​ទើប​នឹង​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ជាមួយ​លោក​សម រង្ស៊ី នៅ​ម៉ោង​ជាង​៥​ល្ងាច​នេះ​។ លោក​ថា ថ្នាក់​គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​គម្រោង​ចេញទៅ​ក្រៅប្រទេស ដូច​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ក្នុងស្រុក​នោះ​ទេ​។​
​ការច្រានចោល​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ព័ត៌មាន​ថា លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង​ចេញទៅ​ប្រទេស​ថៃ​នៅ​យប់​នេះ ហើយ​និង​បន្ត​ទៅកាន់​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​០៥​ខែ​មករា ស្អែក​នេះ​៕

1 comment:

  1. Anonymous12:07 AM

    Yes stay and stick with Khmer people. We will push and clean up cpp out of our Motherland soon. This time is a time we must stand and stay tight together if we can't do anything at THIS TIME KHMER will be gone as Khmer Krom. GOD BLESS KHMER SNE HA JATI.

    ReplyDelete