Paris Peace Accords 23 Oct. 1991

Sunday, January 19, 2014

អាជ្ញាធរ ​បំបែក​ ក្រុម​តវ៉ា​ ទាមទារ ​ឲ្យ​ដោះលែង​ អ្នក​ជាប់​ឃុំ​ ២៣​នាក់​ នៅ​ត្រពាំងផ្លុង


សន្តិសុខ សាលា​រាជធានី ៦១០
កម្លាំង​សន្តិសុខ​ សាលា​រាជធានី ​ភ្នំពេញ បំបែក​ការ​ជួបជុំ​ របស់ ​ក្រុម​សង្គម​ស៊ីវិល ដែល​គ្រោង​​ធ្វើ​ ពិធី​បង្ហោះ​ប៉េងប៉ោង ទាមទារ​ សុំ ​ឲ្យ​អ្នក​ជាប់​ឃុំ ២៣​រូប ​នៅ​ពន្ធនាគារ ​ត្រពាំងផ្លុង មាន​សេរីភាព​វិញ នៅ​រសៀល ​ថ្ងៃ​១៩ មករា ឆ្នាំ​២០១៤។  RFA/Van Vichar

អាជ្ញាធរ ​បំបែក​ ក្រុម​តវ៉ា​ ទាមទារ ​ឲ្យ​ដោះលែង​ អ្នក​ជាប់​ឃុំ​ ២៣​នាក់​ នៅ​ត្រពាំងផ្លុង

កងកម្លាំង​សន្តិសុខ​ សាលា​រាជធានី ​ភ្នំពេញ ប្រដាប់​ ដោយ​ខែល, ដំបង នៅ​រសៀល​ ថ្ងៃ​ទី​១៩ មករា បំបែក​ អ្នក​តវ៉ា, រួម​ទាំង ​អ្នក​កាសែត, ដែល​ប្រមូល​ផ្ដុំ​គ្នា​ នៅ​មុខ​វត្ត​ ឧណ្ណាលោម ដើម្បី​ រៀបចំ​​ ពិធី​សូត្រ​មន្ត និង​លែង​ប៉េងប៉ោង ទាមទារ​ ឲ្យ​ដោះលែង​ លោក វន់ ពៅ និង​អ្នក​ជាប់​ឃុំ ២២​នាក់​ ផ្សេង​ទៀត​ នៅ​គុក​ត្រពាំងផ្លុង។

RFA | 19 Jan. 2014

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ហេង សាវឿន អ្នក​សម្រប​សម្រួល​នៃ​លេខា​អធិការដ្ឋាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា និង​លោក ចាន់ ពុទ្ធិស័ក្ដិ ជា​សកម្មជន​តវ៉ា​ដី​ធ្លី​បឹងកក់ រួម​ទាំង​កម្មករ​រោងចក្រ​ផ្សេង​ទៀត ត្រូវ​បាន​​ចាប់​ខ្លួន​ពេល​កង​កម្លាំង​រដ្ឋាភិបាល​បង្ក្រាប​បាតុកម្ម​របស់​ កម្មករ​កាល​ពី​ដើម​ខែ​មករា។


1 comment:

  1. Anonymous4:12 AM

    Why are those security bodyguards in police uniforms covering their faces? Are they trying to hide their faces because they are Yuon/Vietnamese and they are not Khmer/Cambodian language properly. Their faces and skins getting darker when they are soaked with the sun, making them look like Khmer/Cambodian policemen. If we speak to them in Khmer/Cambodian language, they may or may not understand Cambodian/Khmer languages. If they don't understand Khmer/Cambodian language, then they are Yuon/Vietnamese bodyguards as the killers or third hand Yuon/Vietnamese secret agents. as killers or murderers.

    ReplyDelete