Paris Peace Accords 23 Oct. 1991

Tuesday, January 14, 2014

លោក​ ហ៊ុន សែន​ អំពាវ​នាវឲ្យ​ ពលរដ្ឋ​ ចូល​ព្យាបាល​សុខភាព​ នៅ​មន្ទីរពេទ្យ​ជោរៃ​ របស់​ វៀតណាម​​

លោក​ ហ៊ុន សែន​ អំពាវ​នាវឲ្យ​ពលរដ្ឋ​ចូល​ព្យាបាល​សុខភាព​ នៅ​មន្ទីរពេទ្យ​ជោរៃ​របស់​ វៀតណាម​​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃចន្ទ ទី13 ខែមករា ឆ្នាំ2014, ម៉ោង 02:36 PM








លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសមាភាគីវៀតណាម ចូលរួមក្នុងសន្និសីទស្តីពីការកិច្ចសហប្រតិបត្តិការវិនិយោគនៅព្រឹកថ្ងៃចន្ទនេះ/ណាត សុភាព
លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ ជ្រើសរើស​មន្ទីរពេទ្យ​ជោរៃ របស់​វៀតណាម ដែល​បើក​សម្ពោធ​ឲ្យ​ដំណើរការសា​ខា​នៅ​កម្ពុជា នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ថែទាំ​សុខ​ភាព​ឲ្យបាន​កាន់តែ​ប្រសើរ​។​
​លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​នោះ នៅ​ចំពោះមុខ​នាយករដ្ឋមន្ត្រី​វៀតណាម​ លោក ង្វៀន តាន់​យ៉ុង​ ថា ប្រជាពលរដ្ឋ​ដែល​និយម​ទៅ​ព្យាបាល​ជំងឺ​នៅ​វៀតណាម​ពីមុន ឥឡូវ​អាច​ជ្រើ​ស​រើស​ការ​ព្យាបាល​នៅ​ជោរៃ នៅក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ លោក​បន្តថា ការជ្រើសរើស​យក​ពេទ្យ​មន្ទីរពេទ្យ​វៀតណាម​នេះ នាំឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ការថែ​ទាំ​សុ​ខ​ភាពល្អ និង​ចំណេញ​ពេលវេលា <<​ហើយ​ខ្ញុំ​ក៏​ជម្រាបជូន​ ប្រជាពលរដ្ឋ​ នៅ​ទូទាំង​ប្រទេស  ឲ្យបាន​ជ្រាបថា កាលពី​ដើម​ទៅ​រក​ជោរៃ នៅ​ ហូជីមិញ ឥឡូវ​សូម​មករក​ជោរៃ​ នៅ​ទីក្រុង​ភ្នំពេញ ហើយ​ឋិត​នៅក្នុង​ខ័ណ្ឌ​ច្បា​អំពៅ​ តាមរយៈ ផ្លូវជាតិ​លេខ​មួយ​នេះ ចឹង​ទេ បានជា​ខ្ញុំ​ព្រះករុណា ខ្ញុំ​ក៏​បាន​ស្នើសុំ​ឲ្យមាន​ការវិនិយោ​គ​ មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​កាត់បន្ថយ​ នៅ​ការគ្រោះថ្នាក់​ ដោយសារ​ការ​បញ្ជូន​ អ្នក ជំងឺ​ទៅ​ផ្លូវ​វែងឆ្ងាយ និង​មួយ​ផ្នែក​ទៀត​ ក៏​ដើម្បី​ កាត់បន្ថយ​ នៃ​ការធ្វើដំណើរ​ ពី​កម្ពុជា​ទៅ​កាន់​ ទីក្រុង​ហូជីមិញ តម្រង់​ឆ្ពោះទៅកាន់​មន្ទីរពេទ្យ​ជោរៃ​>> ។​
ការប្រកាស​របស់​លោក ហ៊ុន សែន នេះ ធ្វើឡើង​ស្របពេល​សាធារណជន រិះគន់​ការព្យាបាល​របស់​ពេទ្យ​នៅ​ក្នុងស្រុក ដោយសារ​ការ​ខ្វះ​សម្ភារៈ និង បញ្ហា​សីលធម៌​របស់​គ្រូពេទ្យ​។​

​មន្ត្រីជាន់ខ្ពស់ គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំ​ម យល់ថា ការបង្កើត​មន្ទីរពេជ្យ​ជោរៃ នៅ​កម្ពុជា​គ្រាន់តែ​ជា​មនោគមន៍​មួយ​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ​ទុក​ចិត្ត​ <<នាយករដ្ឋមន្ត្រី​ខ្មែរ​យើង ដូចជា​ជឿជាក់​ទុកចិត្ត​លើ​គេ​អញ្ចឹង​ ដូច​ពេទ្យខ្មែរ​យើង​ស្រុក​ខ្មែរ​ជា​ម្ចាស់ ហ្នឹង​ធ្វើកើត​មិនកើត អាហ្នឹង​ខ្មែរ​យើង​ឃើញ​ហើយ ហើយ​ធ្វើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​យើង​អំពាវនាវ​ចេះ​ដឹង​ថា ​មាន​ការជួយ​របស់​វៀត​ណា​ម​ពិតប្រាកដ បាទ​អាហ្នឹង​គេ​បញ្ជូន​មនោគមន៍ ហើយ​បាត់​ការ​យក​ដី​ខ្មែរ​របស់​យើង ដល់​ពេល​ហើយ​ដី​ដែល​យួន​យក​ហ្នឹង ធ្វើឲ្យ​ខ្មែរ​យើង​ជឿ​ទុកចិត្ត​គេ​ហ្នឹង ហើយ​បើ​ខ្មែរ​យើង​មិន​ភ្ញាក់រលឹក​មក​ទល់​សព្វថ្ងៃ​ហ្នឹង ចេះ​តែ​ងប់ងុល​គេ​ហ្នឹង>>​។​
​អ្នកសម្របសម្រួល​បណ្តា​ញ​រួបរួម ដើម្បី​គណ​នេ​យ្យ​ភាព​សង្គម​អាស៊ី​បូ​ព៌ា និង​ប៉ាស៊ីហ្វិក លោក សន ជ័យ យល់ថា រដ្ឋាភិបាល​កម្ពុជា​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ព្យាបាល​នៅ​ពេជ្យ​ជោរៃ គឺជា​សារ​មួយ​គាំទ្រ​ដៃគូ​វិនិយោគ​នៅ​កម្ពុជា​។ លោក​បញ្ជាក់ថា រដ្ឋាភិបាល​ត្រូវ​គិតគូ​ឡើង​វិញ​ចំពោះ​មន្ទី​ពេទ្យ​រដ្ឋ និង​ឯកជន​នៅ​កម្ពុជា ជាជាង​អំពាវនាវ​ឲ្យ​ប្រជាជន​ខ្មែរ​ចំណាយ​ថវិកា​​ឲ្យ​មន្ទីរពេទ្យបរទេស ​<<​កម្ពុជា​ត្រូវ​គិត​អំពី​កម្មវិធី​សេវា​សុខាភិបាល​របស់​ខ្លួន ទាំង​មន្ទី​ពេទ្យ​រដ្ឋ​និង​មន្ទី​ពេទ្យ​ឯកជន បើ​មិន​មាន​ការគិតគូ ការកែលម្អ​សេវា ឥរិយាបទ​អ្នកផ្ដល់​សេវា​ហ្នឹង​ឲ្យបាន​ល្អ​ទេ ខ្ញុំ​គិតថា គឺជា​ការខាតបង់​ធនធាន​របស់​ជាតិ​មួយ​ដ៏​ធំ​>> ។​
​ប្រធាន​មន្ទីរពេទ្យ​ជោរៃ លោក ង្វៀន ហៀ​ង​ណា​ម ឲ្យដឹងថា មន្ទីរពេទ្យ​មួយ​នេះ មាន​៤០​ឯកទេស​ក្នុង​នោះ​រួមមាន ជំនាញ​ខាង​រំលាយ​អាហារ លលា​ដ៏​ក្បាល   បំពង់ក ត្រចៀក ថ្លើម បេះដូង វះកាត់ ពុះ បេះដូង ច្រៀក ត​ស​សៃ​ខួរក្បាល ​​វះកាត់​ត​ឆ្អឹង​ បាញ់​ក្រួសក្នុងប្រមាត់​ ការវះកាត់​កែ​សម្ផស្ស​ជាដើម​។​
​ក្រៅ​ពី​ការផ្តល់​សិទ្ធិ​ដល់​អ្នក​រក​ស៊ីធំៗ​ជា​ជនជាតិ​វៀតណាម​នៅ​កម្ពុជា ដូចជា ចំការកៅស៊ូ រ៉ែ​ប្រាសាទអង្គរវត្ត ភ្នំ​បូកគោ តំបន់ឆ្នេរ​ខេត្ត​ព្រះសីហនុ ជាដើម រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​ក៏​អនុញ្ញត​ឲ្យ​បង្កើត​សមាគ​មជនជាតិ​ជាតិ​វៀតណាម​គ្រប់​ខេត្ត​-​ក្រុង​នៅ​កម្ពុជា​៕​

1 comment:

  1. Anonymous10:16 AM

    Chey yo sam dach AH Hun Sen lets go and get KILL by ah pourk yourn.

    ReplyDelete