Paris Peace Accords 23 Oct. 1991

Saturday, January 25, 2014

ការហាមប្រាម​ អ្នកសហជីព​ ចូល​ជួប​ លោក វ៉ន ពៅ គឺ​ជា​រឿង​នយោបាយ

សកម្មជន​សិទ្ធិ​មនុស្ស ប្រធាន​សហជីព និង​មិត្តភក្តិ ដែល​មាន​បំណង​ចូល​សួរ​សុខ​ទុក្ខ​លោក វ៉ន ពៅ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង
សកម្មជន​សិទ្ធិ​មនុស្ស ប្រធាន​សហជីព និង​មិត្តភក្តិ ដែល​មាន​បំណង​ចូល​សួរ​សុខ​ទុក្ខ​លោក វ៉ន ពៅ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង
©សហព័ន្ធសហជីពកម្មករកាត់ដេរ

ការហាមប្រាម​ អ្នកសហជីព​ ចូល​ជួប​ លោក វ៉ន ពៅ គឺ​ជា​រឿង​នយោបាយ

ដោយ ញឹម សុផល / RFI | ២៥ មករា​ ២០១៤
សកម្មជន​ សិទ្ធិ​មនុស្ស និង​អ្នកសហជីព​ បាន​រិះគន់​ អ្នកគ្រប់គ្រង​ ពន្ធនាគារ ដែល​បាន​ហាម​ឃាត់ មិន​ឲ្យ​ សហការី និង​មិត្តភក្តិ​ ចូល​សួរ​សុខទុក្ខ​ លោក វ៉ន ពៅ ដែល​កំពុង​ជាប់​ពន្ធនាគារ​ ត្រពាំង​ផ្លុង។ ក្រុម​សកម្មជន​ បាន​ហៅ ការឃាត់ឃាំង​នេះ ពាក់ព័ន្ធ​ ទៅ​នឹង​រឿង​ នយោបាយ ខណៈ​ដែល​មន្ត្រី​ ជាន់​ខ្ពស់​ ខាង​ពន្ធនាគារ ប្រាប់​ថា​ ករណី​ លោក វ៉ន ពៅ កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ ស៊ើបអង្កេត។

សកម្មជន​សិទ្ធិមនុស្ស និង​អ្នក​សហជីព​បាន​រិះគន់​អ្នកគ្រប់គ្រង​ពន្ធនាគារ​ដែល​បាន​ហាមឃាត់ មិន​ឲ្យ​សហការី និង​មិត្តភក្តិ​ចូល​សួរ​សុខ​ទុក​លោក វ៉ន ពៅ ដែល​កំពុង​ជាប់​ពន្ធនាគារ ត្រពាំងផ្លុង។ ក្រុម​សកម្មជន​បាន​ហៅ ការឃាត់​ឃាំង​នេះ ថា​ពាក់ព័ន្ធ​ទៅនឹង​រឿង​នយោបាយ ខណៈដែល​មន្ត្រីជាន់ខ្ពស់​ខាង​ពន្ធនាគារ ប្រាប់ថា ករណី​លោក វ៉ន ពៅ កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​ស៊ើបអង្កេត។​
បន្ទាប់ពី​គណបក្សប្រឆាំង ប្រតិភូ​នៃ​សហភាព​ការងារ​កម្ពុជា​ដែល​គ្របដណ្តប់​ទៅ​លើ​សមាគម​​ប្រជាធិបតេយ្យឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់លោកវ៉ន ពៅ ត្រូវបាន​ពន្ធនាគារ​ប​ដិ​សេធ​មិន​ឲ្យ​ចូលជួប​សួរ​សុខទុក្ខ​ក្នុងនាម​ជាស​ហការី និង​មិត្ត​ភ័ក្តិ។
 
លោក អាត់ ធន់ ដែល​បាន​ដឹកនាំ​ប្រតិភូ​សហជីព​ចំនួន៩ទៅកាន់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្តកំពង់ចាម កាលពី​ម្សិលមិញ បាន​ថ្លែងថា លោក មានការ​ហួសចិត្ត ដែល​លោក​និង​សហការីឯទៀត​​ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ជួប លោក វ៉ន ពៅ បាន។ មេដឹកនាំ​សហជីព​រូបនេះ ឲ្យ​ដឹង​ទៀតថា លោក​សោកស្តាយ ដែល​លោក វ៉ន ពៅ ត្រូវបាន​ដកហូត​សិទ្ធិ នៅពេលដែល​មិនទានបាន​កាត់ក្តី​ផង​នោះ។

ជាមួយគ្នានេះ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​ការពា​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត បាន​ថ្លែងថា​លោក​វ៉ន ពៅ នៅតែមាន​សិទ្ធិ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្តភក្តិ សាច់ញាតិ​ដូច​ពលរដ្ឋ​ខ្មែរ​ដទៃ​ដែរ ថ្វីដ្បិត​តែ​គាត់​ត្រូវគេ​ចាត់ទុកថា​ ជា​ជនសង្ស័យ​មួយរូប​នោះ។ លោក អំ សំអាត បន្តថា​ទំនាក់ទំនង​ជាមួយនឹង​មិត្ត​ភ័​ក្ត​នៅក្នុង​ការសួរសុខទុក្ខ ​វា​មិន​ប៉ះពាល់​ទៅដល់​នីតិវិធី​នៃ​ការស៊ើបអង្កេត​នោះទេ។ លោ​កថា​ ជាការ​ព្យាយាម​ភ្ជាប់​ទៅនឹង​ហេតុផល​នយោបាយ​​​មួយ​នៅក្នុង​រឿងនេះ។
សូមបញ្ជាក់ថា កាលពី​ថ្ងៃ​សុក្រ​ទី២៤ ខែមករា លោក គុយ ប៊ុនសន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​​​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ​ បាន​ប្រាប់​ទៅកាន់​មេដឹកនាំ​សហជីព​នៃ​សហភាព​ការងារ​កម្ពុជា របស់លោក អាត់ ធន់ ថា​ករណី​លោក វ៉ន ពៅ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ស៊ើបអង្កេត​របស់​ស្ថាប័ន​តុលាការ ដូចនេះ​ក្រៅពី​គ្រួសារ និង​មេធាវី​របស់​ជន​ជាប់ឃុំ មិនអាច​អនុញ្ញាតអោយ​អ្នកដទៃ​​​ចូលជួប​ឡើយ។

យោងតាម​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ ស្ថានភាព​សុខភាព​របស់​អ្នក​ជាប់ឃុំ ចំនួន២៣នាក់ មាន​ខ្លះ​ធូ​រស្រាល ហើយ​ខ្លះទៀត ស្ថិតនៅក្នុង​សភាព​របួស​នៅឡើយ។ ដោយឡែក​ លោក វ៉ន ពៅ នៅតែមាន​បញ្ហា​សុខភាព​ដដែល ដោយសារ​ជម្ងឺ​ចាស់​របស់គាត់​ដែល​បាន​វះកាត់ បាន​រើ​ឡើងវិញ។ ក៏ប៉ុន្តែ លោក វ៉ន ពៅ ត្រូវបាន​មន្ត្រី​ពន្ធនាគារ​ដាក់​ឲ្យ​ស្ថិត​នៅ​​កន្លែង​ដែលមាន​ការការពារ​សុខ​ភាព នៅក្នុង​ពន្ធនាគារ។

សូម​រំលឹកថា ក្នុងចំណោម​អ្នក​ជាប់ពន្ធនាគា​រទាំង២៣នាក់ មាន១០នាក់ ក្នុងនោះ​មាន​លោក
វ៉នពៅផង ត្រូវបាន​ចាប់ខ្លួននៅ​ខាងក្រៅ​រោងចក្រ​កាត់ដេរ យ៉ាក់​ជីន (YaKjin) កាលពី​ថ្ងៃទី២ ខែមករា ចំណែកឯ១៣នាក់​ផ្សេងទៀត​ ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​មាន សកម្មភាព​គប់​ដុំថ្ម​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា កាលពី​ថ្ងៃទី៣ ខែមករា៕



No comments:

Post a Comment