Paris Peace Accords 23 Oct. 1991

Saturday, January 25, 2014

តំណាង​ អ្នក​ភូមិ​បឹងកក់​ អ្នកស្រី​ ទេព វ​ន្នី ត្រូវបាន​ អញ្ជើញ​ ឲ្យចូល​រួម​ប្រជុំ​ នៅ​អង្គការ សហប្រជាជាតិ​​


អ្នកស្រី ទេព វ​ន្នី(កាន់ឧបករណ៍បំពង់សំឡេង​) ​សកម្មជន​ដីធ្លី​​នៅ​តំបន់​បឹង​កក់ (រូបភាពដោយ តាត ឧត្ដម)​


តំណាង​ អ្នក​ភូមិ​បឹងកក់​ អ្នកស្រី​ ទេព វ​ន្នី ត្រូវបាន​ អញ្ជើញ​ ឲ្យចូល​រួម​ប្រជុំ​ នៅ​អង្គការ សហប្រជាជាតិ​​

ដោយ៖​ ឡាយ សាមាន​ | ថ្ងៃសៅរ៍ ទី25 ខែមករា ឆ្នាំ2014

សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់  អ្នកស្រី ទេព វ​ន្នី នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បាន​ចេញ​ទៅ ប្រទេស​​ស្វីស ដើម្បី​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិ​​មនុស្ស​នៅ​អង្គការ​​សហប្រជា​ជាតិ រយៈ​​ពេល​៥​ថ្ងៃ ស្តី​ពី​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ដីធ្លី​។​
​មន្ត្រី​ព័ត៌មាន​នៅ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន ក​ញ្ញា ឡុង គឹម​ហៀ​ង ប្រាប់​VOD ថា អ្នកស្រី​ ទេព វន្នី បាន​ចាកចេញ​ពី​កម្ពុជា នៅ​ព្រឹក​ម៉ោង​៦​និង​១៥​នាទី​​ព្រឹក​នេះ ដើម្បី​ធ្វើ​ដំណើរ​​ទៅ​ទីក្រុង​​សឺ​ណែ​វ ប្រទេស​ស្វីស​ ដើម្បី​ធ្វើ​​បទ​បង្ហា​ញ​ពី​ស្ថាន​ភាព​​សិទិ្ធ​ម​នុស្ស និង​សិទ្ធិ​ដីធ្លី​នៅ​កម្ពុជា​។
​មន្ត្រី​រូប​នោះ​ ឲ្យដឹង​ទៀត​ថា ការ​ទៅ​ចូលរួម​កិច្ចប្រជុំ​​របស់​អ្នកស្រី ទេព វ​ន្នី នៅពេលនេះ តប​តាម​ការអញ្ជើញ​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ធ្វើ​បទ​បង្ហាញ​ទាក់​ទាង​នឹង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​
​មុន​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ អ្នកស្រី ​ទេព វ​ន្នី ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ពីរលើក នៅ​ខែ​មករា​ ឆ្នាំ​២០១៤​នេះ ដោយសារ​ស្ត្រី​រូប​នោះ​ចេញ​តវ៉ា​រឿង​ដីធ្លី និង​ចូលរួម​ជាមួយ​អង្គការ​សង្គម​​ស៊ីវិល​​ផ្សេងទៀត ទាមទារ​ដោយ​រដ្ឋាភិបាល​ដោះលែង​មនុស្ស​២៣​នាក់​ ដែល​កំពុង​ឃុំខ្លួន ខណៈ​រដ្ឋាភិបាល​កំពុង​រឹត​បន្តឹង​​សេរីភាព​នៃ​ការប្រមូលផ្តុំ​។​
​អ្នកស្រី​ ទេព វ​ន្នី ក៏​ជា​ម្ចាស់​ពានរង្វាន់​ស្ត្រី​ភាពជា​អ្នកដឹកនាំ​ពិភពលោក ដែល​ផ្តល់​ដោយ​សហរដ្ឋអាមេរិក ម្ចាស់​ពានរង្វាន់​មេអំបៅ​មាស និង​ពានរង្វាន់​មួយចំនួនទៀត ដែល​កើត​ចេញ​​ពី​ការតស៊ូ​មតិ​រឿង​ជម្លោះ​ដីធ្លី៕


1 comment:

  1. Anonymous12:19 AM

    I am emotional to see that an ordinary decent person has the opportunity to be at the UN to tell the world about Cambodia bad government.

    ReplyDelete