Paris Peace Accords 23 Oct. 1991

Tuesday, January 7, 2014

សមាគម​ គ្រឹះស្ថាន​ អប់រំ ប្រកាស​មិន​ចូលរួម​ កូដកម្ម​គ្រូបង្រៀន ទាមទារ​ដំឡើង​ប្រាក់ខែ​​

សមាគម​ គ្រឹះស្ថាន​ អប់រំ ប្រកាស​មិន​ចូលរួម​ កូដកម្ម​គ្រូបង្រៀន ទាមទារ​ដំឡើង​ប្រាក់ខែ​​

ដោយ៖​ ពេជ្រ សុធារី​ / វិទ្យុ វីអូឌី | ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014

 
សមាគម​គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៃ​កម្ពុជា ប្រកាស​មិន​ចូលរួម​កូដកម្ម​គ្រូបង្រៀន ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ ដែល​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន នោះទេ ដោយ​ថា​ការធ្វើ​កូដកម្ម​នេះ មិន​បាន​បម្រើ​ផលប្រយោជន៍​មន្ត្រីរាជការ និង​គ្រូ​បង្រៀន​ពិតប្រាកដ។​
នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​សមាគម​គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៃ​កម្ពុជា បានឲ្យដឹងថា ក្រោយពេល​បោះឆ្នោត​សកល​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ រហូតមកដល់​ពេលនេះ មាន​ក្រុម​អ្នកនយោបាយ និង​គណបក្សនយោបាយ​ខ្លះ បាន​បង្ក​នូវ​ភាពអនាធិបតេយ្យ​ក្នុង​សង្គម ដែល​ករណី​នេះ សមាគម នឹង​មិន​ចូលរួម​ក្នុងការ​បំផុសបំផុល​ឲ្យ​មន្ត្រីរាជការ គ្រូ​បង្រៀន​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ ដែល​ដឹកនាំ​ដោយ​លោក​រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ចាប់ពី​ថ្ងៃ​ទី​០៦​ខែ​មករា​នេះ​ទេ។
​សេចក្តីថ្លែងការណ៍​ដដែល ក៏បាន​ថ្កោលទោស​សកម្មភាព​របស់​លោក រ៉ុង ឈុន ដែល​សមាគម​នេះ លើកឡើងថា មាន​ច​រឹត​ញុះញង់​បង្ក​ឲ្យមាន​ភាព​ច្របូក​ច្របល់ និង​ពុំ​បាន​បម្រើ​ផលប្រយោជន៍​ដល់​មន្ត្រីរាជការ សាស្ត្រាចារ្យ និង​គ្រូ​បង្រៀន​ពិតប្រាកដ​។​
​សមាគម​គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៃ​កម្ពុជា បាន​សម្តែង​នូវ​ការគាំទ្រ​គោលនយោបាយ​នៃ​ការដំឡើង​ប្រាក់ខែ​របស់​រាជ​រដ្ឋាភិបាល និង​​គោល​នយោបាយ​​ផ្សេង​ទៀត ដែល​​នាំមក​នូវ​ការអភិវឌ្ឍ​ជាតិ​ដោយ​ស្ថិរភាព និង​និរន្តរភាព​៕

No comments:

Post a Comment