Paris Peace Accords 23 Oct. 1991

Tuesday, January 7, 2014

លោក សម រង្ស៊ី៖ បាតុកម្មអហិង្សា គណបក្សសង្គ្រោះជាតិ​ នៅថ្ងៃ​ខាង​មុខ​ នៅ​តែមាន អ្នកចូលរួម​ច្រើន បើទោះបីមាន​ការបង្ក្រាប​​

លោក សម រង្ស៊ី៖ បាតុកម្មអហិង្សា គណបក្សសង្គ្រោះជាតិ​ នៅថ្ងៃ​ខាង​មុខ​ នៅ​តែមាន អ្នកចូលរួម​ច្រើន បើទោះបីមាន​ការបង្ក្រាប​​


ដោយ៖​ តាំង វីដា / វិទ្យុ វីអូឌី​ | ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014 

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ​ ធ្វើសន្និសីទនៅ​ថ្ងៃទី​០៦​ខែ​មករា (រូបថត តាំង វីដា)
ថ្នាក់​ដឹក​នាំ​គណបក្សសង្គ្រោះជាតិ នៅ​តែរំពឹង​ថា បាតុកម្ម​អហិង្សា​​របស់ខ្លួនដែលគ្រោង​ធ្វើ​​​​​នៅ​ថ្ងៃ​ខាង​មុខ នឹង​​នៅ​តែ​មាន​ការ​ចូលរួម​ច្រើន​ពី​ប្រជា​ពលរដ្ឋ​ ដែល​​ជាអ្នក​គាំទ្រ​ បើទោះជាមាន​ការ​បំបែក​ក្រុមបាតុករ​ពីកម្លាំង​សមត្ថកិច្ច​កាល​ពី​ចុង​ សប្តាហ៍មុន​ក្តី។
ថ្លែង​នៅក្នុង​ សន្និសីទសារព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ខែ​មករានេះ លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​មាន​ការបំបែក​ទៅ​លើ​បាតុករ​របស់​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ថ្ងៃ​ទី​០៤​​ខែ​មករា​កន្លង​ទៅ​នេះ​​ក្តី ប៉ុន្តែកម្លាំង​នៃ​ការ​តស៊ូ​របស់​បាតុករ​​គណបក្ស​​នេះ នៅតែមាន នឹង​អាច​កើន​ឡើង​ជា​ពេល​មុន ដោយ​សារ​ប្រជា​ពលរដ្ឋ​​មាន​ការ​ឈឺចាប់​នឹង​ទង្វើរបស់រដ្ឋាភិបាល​ បច្ចុប្បន្ន។ លោកថា ការ​បង្ក្រាបកាល​​ពី​ថ្ងៃទី​០៤​​ខែមករា​នោះ ​​គឺ​ជា​កម្សោយមួយ​​របស់រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​​គណបក្សប្រជាជនកម្ពុជា។
ចាប់តាំងពី​​​​ប្រកាស​​​លទ្ធផល​បោះឆ្នោត​​ជ្រើស​តាំង​តំណាង​រាស្ត្រនីតិកាល​ទី​៥ កាល​ពី​ខែកញ្ញា​មក​ ​គណបក្សសង្គ្រោះជាតិ​ បាន​ធ្វើ​មហាបាតុកម្ម​​អហិង្សា​ជាច្រើន​លើក​ច្រើន​សារ​មក​ហើយ នៅទីលានប្រជាធិបតេយ្យ ដោយ​មាន​ការ​ចូលរួម​ពីបាតុករ​ជា​ច្រើន​​ម៉ឺន​នាក់ ដើម្បី​ទាមទារ​ឲ្យ​មានការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត និង​​ទាមទារ​ឲ្យមានការ​បោះឆ្នោត​ឡើង​វិញ។ ​តែ​ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​រក្សា​ជំហរ​ស្នើ​​ឲ្យមាន​កិច្ចចរចា​រវាង​គណ​បក្សនយោបាយ​ទាំងពីរ ដើម្បី​កុំឲ្យ​មហា​បាតុកម្ម​​របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឲ្យ​ប្រទេស​កម្ពុជា​ជួប​កលិយុគ​។ លោក​​ថា ការទាមទារ​បោះឆ្នោត​ឡើងវិញ លុះ​ណា​គណបក្ស​ទាំង​ពីរ​ចរចា​គ្នា​លម្អិត ដើម្បី​សិក្សា​ពី​មូលហេតុ និង​ភាពមិនប្រក្រតី មិន​អាច​ស្តាប់​យោបល់​តែ​ម្ខាង​នោះ​ទេ​៕


No comments:

Post a Comment