លោក រ៉ុង ឈុន នឹងចូលបំភ្លឺ តាមការ កោះហៅ របស់ តុលាការ នៅថ្ងៃទី១៤ ខែមករា
ដោយ៖ ឡាយ សាមាន / វិទ្យុ វីអូឌី | ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014
លោក រ៉ុង ឈុន ប្រធានសហភាពសហជីបកម្ពុជា នឹងចូលខ្លួនបំភ្លឺតាមដីកាដោះរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗនេះ (រូបភាពដោយ ជន ស្រីណុច)
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ឲ្យដឹងថា លោកនឹងចូលខ្លួនទៅបំភ្លឺតាមដីកាកោះរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមករា ខាងមុខនេះ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
លោក រ៉ុង ឈុន បានដឹកនាំកម្មកររោងចក្រសម្លៀកបំពាក់ និងកាត់ដេរស្បែកជើង ធ្វើបាតុកម្ម ដើម្បីទាមទារឲ្យរាជរដ្ឋាភិបាល និងភាគីនិយោជក ដំទ្បើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករ ពី៨០ដុល្លារអាមេរិក ដល់១៦០ដុល្លារអាមេរិក ក្នុងមួយខែ។
ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ក៏ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅឲ្យចូលខ្លួនបំភ្លឺ នៅថ្ងៃអង្គារសប្តាហ៍ក្រោយដែរ ចំពោះករណីដូចគ្នានេះ៕
No comments:
Post a Comment