គ្រួសារលោកសំ រ៉ាវី កម្មករដែលត្រូវបាញ់ស្លាប់ ធ្វើពិធីបុណ្យសពរបស់លោកនៅថ្ងៃទី០៥ មករា ២០១៤។ |
ក្រុមគ្រួសារ កម្មករ រោងចក្រ ដែលត្រូវ បាញ់ស្លាប់ ទាមទារយុត្តិធម៌
VOA Khmer | 6 Jan. 2014
ភ្នំពេញ —
គ្រួសារកម្មកររោងចក្រកាត់ដេរមួយដែលត្រូវបានបាញ់ស្លាប់ក្នុង
ការបង្រ្កាបបាតុកម្មដោយហិង្សាពីសំណាក់ក្រុមយោធារបស់រដ្ឋាភិបាលនៅ
លើផ្លូវវេង
ស្រេងក្នុងរាជធានីភ្នំពេញនោះ បានទាមទាររកយុត្តិធម៌ចំពោះការបាញ់
សម្លាប់កម្មករនោះ។
ចាប់ពីពេលនេះទៅ អ្នកស្រីឈីវ ផានិតនឹងលែងបានឃើញមុខប្តីជាទីស្រឡាញ់របស់អ្នកស្រីតទៅទៀតហើយ។
ប្តីរបស់អ្នកស្រីគឺលោកសំ រ៉ាវីគឺជាកម្មកររោងចក្រកាត់ដេរម្នាក់ ក្នុងចំណោមកម្មករយ៉ាងតិច៤នាក់ទៀត ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលកម្ពុជាបាញ់ ស្លាប់នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សាមួយនៅខាងមុខរោងចក្រ ឧស្សាហកម្មកាណាឌីយ៉ាលើផ្លូវវេងស្រេងកាលពីថ្ងៃទី៣ខែមករា។
លោកសំ រ៉ាវីត្រូវបានបាញ់ចំទ្រូងខាងឆ្វេងធ្លាយទៅក្រោយ។
«គាត់ចង់តស៊ូដើម្បីជាតិ។ ឥឡូវបានត្រឹមតែទៅចោលកូននៅតូចៗ»។
លោកសំ រ៉ាវីបានបន្សល់ទុកនូវកូនពីរនាក់គឺកូនប្រុសអាយុ២ឆ្នាំកន្លះ និងកូនស្រីទើបអាយុបាន១០ខែ។
«ខ្ញុំចង់ឲ្យគេស្វែងរកយុត្តិធម៌ឲ្យប្តីរបស់ខ្ញុំ ព្រោះអីប្តី ខ្ញុំស្លាប់ដើម្បីជាតិ។ អញ្ចឹងសូមសំណូមពរឲ្យគេជួយអាណិត ចិញ្ចឹមកូនខ្ញុំ ព្រោះអីខ្ញុំអត់មានអ្នកណាជួយចិញ្ចឹមកូនទៀត ទេ»។
លោកសំ រ៉ាវី រួមជាមួយកម្មកររោងចក្រកាត់ដេរជាច្រើនទៀតបាននាំគ្នា តវ៉ាទាមទារការដំឡើងប្រាក់ឈ្នួលគោលអប្បបរមាឲ្យបាន១៦០ដុល្លារក្នុង មួយខែ សម្រាប់កម្មកររោងចក្រកាត់ដេរទូទៅនៅក្នុងប្រទេសកម្ពុជា។
ប៉ុន្តែការតវ៉ារបស់ពួកគេត្រូវបានបង្រ្កាបដោយកងកម្លាំងប្រដាប់ អាវុធរបស់រដ្ឋាភិបាលដែលបានបាញ់គ្រាប់ពិតដើម្បីបំបែកហ្វូងបាតុករ។
ក្រៅពីបណ្តាលឲ្យស្លាប់កម្មករហើយនោះ ប្រតិបត្តិការរបស់អាជ្ញាធរក៏បានបណ្តាលឲ្យរងរបួស និងការចាប់ខ្លួនបាតុកររាប់សិបនាក់ផងដែរ។
លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាងគឺជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលបានដឹកនាំកម្លាំងបង្រ្កាបក្រុមបាតុករ។ លោកបានមានប្រសាសន៍ថា ប្រតិបត្តិការរបស់ក្រុមលោកគឺគ្រាន់តែជាការការពារខ្លួនប៉ុណ្ណោះ។
«អ្នកណាជាអ្នកបង្កហេតុមុន? គឺសមត្ថកិច្ចអត់មានបំណងអីប៉ះពាល់ពួកគាត់ទេ តែពួកគាត់មានបំណងបង្រ្កាបពួកខ្ញុំវិញ។ អញ្ចឹងខ្ញុំត្រូវបង្ខំចិត្តការពារខ្លួនហើយ អាហ្នឹងនិយាយឲ្យអស់»។
មន្ត្រីគណបក្សប្រជាជនកម្ពុជាបានថ្លែងជាសាធារណៈថា ការស្លាប់និង ធ្វើឲ្យរបួសកម្មករនៅក្នុងការប៉ះទង្គិចគ្នានោះគឺបណ្តាលមកពីការ ញុះញ៉ង់របស់គណបក្សសង្គ្រោះជាតិ។
លោកកែវ រ៉េមីគឺជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី។ លោកបាន ថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃទី៤ខែមករាថា៖
«គណបក្សនយោបាយគាត់ញុះញ៉ង់។ យើងឃើញនៅទីលានប្រជាធិបតេយ្យ ថា្នក់ ដឹកនាំគណបក្សសង្គ្រោះជាតិ គាត់ស្រែកថា បើមិនបាន១៦០ដុល្លារ កុំព្រមឲ្យសោះ។ ឃើញទេ គាត់ញុះថែមទៀតហើយវាមានក្រុមញុះថែមទៀតដែលបង្កប់នូវក្នុង ហ្វូងបាតុករ។ អញ្ចឹង ហើយបានមានហិង្សាកើតឡើង»។
ប៉ុន្តែនៅថ្ងៃអាទិត្យទី៥ ខែមករានេះ នៅក្នុងពិធីបង្សុកូលជូនដល់ វិញ្ញាណក្ខន្ធកម្មករដែលបានស្លាប់នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដោយ ហិង្សានៅលើផ្លូវវេងស្រេងនោះ មេដឹកនាំគណបក្សសង្គ្រោះជាតិបាន ទម្លាក់កំហុសនៃការធ្វើឲ្យស្លាប់និងរបួសកម្មករនេះទៅលើគណបក្ស ប្រជាជនកម្ពុជាវិញ។
លោកកឹម សុខាគឺជាអនុប្រធានគណបក្សប្រឆាំងនេះ។
«គណបក្សសង្គ្រោះជាតិ ពេលធ្វើបាតុកម្មអត់ដែលគ្រោះថ្នាក់ ឬបញ្ហាអីទេលើកលែងតែមានអាជ្ញាធររដ្ឋាភិបាលមានសមត្ថកិច្ចមក បង្ក។ អញ្ចឹងជាការទទួលខុសត្រូវទាំងស្រុងរបស់សមត្ថកិច្ចដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា»។
យ៉ាងណាក៏ដោយ នៅពេលនេះ ក្រុមគ្រួសារសពកម្មករសំ រ៉ាវីនៅតែដង្ហើយហៅរកយុត្តិធម៌មួយ សម្រាប់ការស្លាប់កូន ប្តី និងឪពុកជាទីស្រឡាញ់របស់ពួកគេ៕

No comments:
Post a Comment