សហជីព ៩ ប្រជុំពិភាក្សា អំពី ផែនការយុទ្ធសាស្ត្រ ទាមទារ ប្រាក់ខែ ឲ្យកម្មករ

ក្រុមកម្មករប្រមូលផ្ដុំគ្នាបិទផ្លូវជាតិលេខ២ ម្ដុំចាក់អង្រែក្រោម ទាមទារសុំដំឡើងប្រាក់ខែគោល នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៤។
RFA/Mom Sophon
ថ្ងៃទី២ មករា ឆ្នាំ២០១៤ នេះ គឺជាថ្ងៃដែលកម្មករភាគច្រើនសន្យាថា ជាថ្ងៃចាប់ផ្ដើមធ្វើបាតុកម្មបន្តទៀត ក្នុងឆ្នាំថ្មី បន្ទាប់ពីបានសម្រាកបុណ្យឆ្លងឆ្នាំថ្មីមួយកាលពីថ្ងៃទី១ មករា។
អ្នកស្រី ម៉ម ញឹម បញ្ជាក់ក្នុងពេលដំណើរការប្រជុំថា៖ «យើងកំពុងពិភាក្សាគ្នាពីយុទ្ធសាស្ត្រ និងជំហរតំណាងសហជីព ថាតើត្រូវធ្វើអ្វីទៀត? ហើយបើធ្វើអ្វីយើងត្រូវតែរក្សាជំហរដូចគ្នា»។
អ្នកស្រីបញ្ជាក់ថា លទ្ធផលនៃសេចក្ដីសម្រេចកិច្ចប្រជុំនឹងប្រកាសក្នុងសន្និសីទកាសែតនៅថ្ងៃនេះ នៅភោជនីយដ្ឋានបៃតង រាជធានីភ្នំពេញ។
សូមរង់ចាំស្ដាប់និងអានព័ត៌មាននេះពិស្ដារ...
No comments:
Post a Comment