Paris Peace Accords 23 Oct. 1991

Thursday, January 2, 2014

លោក​ សម​ រង្ស៊ី​ គំរាម​ ផ្ទុះ​ការតវ៉ា​ទូទាំង​ប្រទេស ប្រសិន​បើ​ មេដឹកនាំ​ សហជីព​ណាមួយ​ ត្រូវបាន​ ចាប់ខ្លួន​​

លោក​ សម​ រង្ស៊ី​ គំរាម​ ផ្ទុះ​ការតវ៉ា​ទូទាំង​ប្រទេស ប្រសិន​បើ​ មេដឹកនាំ​ សហជីព​ណាមួយ​ ត្រូវបាន​ ចាប់ខ្លួន​​


ដោយ៖​ នួន បូរិន​ / វិទ្យុ វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី2 ខែមករា ឆ្នាំ2014

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ​ នៅទីលានប្រជាធិបតេយ្យ​ (រូបភាពដោយ តាត ឧត្ដម)













​ប្រធាន​ គណបក្ស ប្រឆាំង​ ធំជាងគេ​ នៅ​កម្ពុជា គំរាមថា នឹង​មាន​ ការផ្ទុះ ​ការតវ៉ា​ទូទាំង​ប្រទេស ប្រសិន​បើ មេដឹកនាំ​ សហជីព​ ណាមួយ​ ត្រូវបាន​ ចាប់ខ្លួន ក្នុង ករណី​ ជួយ​ការពារ​ ផលប្រយោជន៍​កម្មករ​ ក្នុង​​​តវ៉ា​ ឲ្យមាន​ការដំ​ឡើងប្រាក់​ឈ្នួល​​ ការងារ ១៦០​ដុល្លារ​អាមេរិក​។​
លោក​ សម ​រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ការព្រមាន​ដូចនេះ នៅក្នុង​ឱកាស​លោក​ថ្លែង​សារ​​នយោបាយ ទៅកាន់​អ្នកគាំទ្រ​លោក​ជា​ច្រើន​ពាន់​​នាក់ ដែល​មក​ប្រមូលផ្ដុំ​ស្ដាប់​លោក នៅ​​ទីលាន​ប្រជា​​ធិបតេយ្យ ​កាលពី​យប់​ថ្ងៃ​ទី​១ ខែ​មករា ​ឆ្នាំ​២០១៤​។​
លោក​ សម ​រង្ស៊ី​ បានបញ្ជាក់​ថា ការចាប់ខ្លួន​មេដឹកនាំ​សហជីព គឺជា​ការ​ធ្វើ​ឲ្យ​កម្មករ​មាន​កំហឹង ហើយ​បើក​ម្មករ​មាន​កំហឹង ពួកគាត់​នឹង​ចេញ​ធ្វើ​ការតវ៉ា​ជួយ​​មេដឹកនាំ​របស់​ខ្លួន គឺជា​គ្រោះថ្នាក់ លើ​វិស័យ​ការងារ​រោងចក្រ​នៅ​កម្ពុជា។
ការ​គំរាម​របស់​លោក ​សម ​រង្ស៊ី​ បាន​ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ពុធ ​បាន​ព្រមាន​ថា​នឹង​ដកហូត​សិទ្ធិ​របស់​ លោក ​រ៉ុង​ ឈុន ប្រធាន​សមាគម​​គ្រូបង្រៀន​កម្ពុជា​ឯ​ករាជ្យ និង​គំរាម​មេដឹកនាំ​សហជីព​ចំនួន​​៦​ទៀត​ថា​ អាច​នឹង​កោះហៅ​ចូល​តុលាការ ដោយសារ​លោក​បាន​ដឹកនាំ កម្មករ​ផ្ទុះ​ការតវ៉ា តាំងពី​ថ្ងៃ​ទី​២៥​ ខែធ្នូ ឆ្នាំ​២០១៣ ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​ ហើយ​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​សង្វាក់​ផលិតកម្ម​របស់​រោងចក្រ​៕

No comments:

Post a Comment