Paris Peace Accords 23 Oct. 1991

Wednesday, January 8, 2014

ការិយាល័យ​ សិទ្ធិមនុស្ស​ អង្គការ សហប្រជាជាតិ ជំរុញ​ ឲ្យមាន​ ការស៊ើបអង្កេ​ត​ យ៉ាង​ហ្មត់ចត់​ លើ​ករណី​ ស្លាប់​កម្មករ​ នៅ​ផ្លូវ​វ៉េងស្រេង​​

ការិយាល័យ​ សិទ្ធិមនុស្ស​ អង្គការ សហប្រជាជាតិ ជំរុញ​ ឲ្យមាន​ ការស៊ើបអង្កេ​ត​ យ៉ាង​ហ្មត់ចត់​ លើ​ករណី​ ស្លាប់​កម្មករ​ នៅ​ផ្លូវ​វ៉េងស្រេង​​


ដោយ៖​ ស៊ុន ណារិន​ / វិទ្យុ វីអូឌី | ថ្ងៃពុធ ទី8 ខែមករា ឆ្នាំ2014

អ្នកនាំពាក្យ​ឧត្តមស្នងជាន់ខ្ពស់​កា​រ​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​អង្គកា​រ​សហ​ប្រជា​ជាតិ លោក Rupert Colville​/រូបភាពពីwww.un.org
ការិយាល័យ​ សិទ្ធិមនុស្ស​ អង្គការ សហប្រជាជាតិ កាលពី​ថ្ងៃ​អង្គារ សម្តែង​ការព្រួយបារម្ភ​ យ៉ាងខ្លាំង​ ពី​អ្វី​ដែល ហៅ​ថា​ការប្រើប្រាស់​ មិន​សម​រម្យ​​ នៃ​កម្លាំង​ ពី​សំណាក់​មន្ត្រី​អនុវត្ត​ច្បាប់ ដោយ​ជំរុញ​ ឲ្យ​អាជ្ញាធរ និង​កម្លាំង សន្តិសុខ ប្រើ​ការអត់ធ្មត់​ដល់​កម្រិត​។​
តាមការដកស្រង់សម្តីនៅលើគេហទំព័រwww.un.org ​អ្នកនាំពាក្យ​ឧត្តមស្នងជាន់ខ្ពស់​កា​រ​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​អង្គកា​រ​សហ​ប្រជា​ជាតិ លោក Rupert Colville​មានប្រសាសន៍ថា អង្គ​ការ​សហ​ប្រជា​ជាតិ ស្នើឲ្យ​អាជ្ញាធរ​កម្ពុជា ចាប់ផ្តើម​ការជំរុញ និង​ការស៊ើបអង្កេត​យ៉ាង​​ស៊ី​ជម្រៅ ដើម្បី​ធានា​ការទទួលខុសត្រូវ​យ៉ាង​ពេញលេញ​នៃ​សមាជិក​កងកម្លាំង​សន្តិសុខ ដែល​ត្រូវបាន​រកឃើញ​ថា​ប្រើប្រាស់​កម្លាំង​មិន​សម​រម្យ និង​លើសលប់​។
​លោក Rupert Colville សង្កត់ធ្ងន់​ថា ការបង្ក្រាប​បាតុករ ត្រូវតែ​អនុវត្ត​គ្រប់ពេល​ជាមួយ​ការទទួលខុសត្រូវ​ចំពោះ​សិទ្ធិមនុស្ស​អន្តរជាតិ និង​មាត្រដ្ឋាន​អន្តរជាតិ​ក្នុង​ការថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ ដូចដែល​បាន​បញ្ជាក់​នៅក្នុង​គោលការណ៍​ជា​មូលដ្ឋាន​របស់​អង្គការ​សហ​ប្រជា​ជាតិ​។​
​កាលពី​ថ្ងៃ​ទី​០៣​ខែ​មករា មនុស្ស​៥​នាក់ បាន​ស្លាប់ និង​រាប់សិប​នាក់​ទៀត​រងរបួស ដោយសារ​ការប៉ះទង្គិច​ជាមួយ​កម្លាំង​សមត្ថកិច្ច​នៅលើ​ផ្លូវ​​វ៉េងស្រេង ខាង​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​។
​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ  ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា ក្នុង​ការអនុញ្ញាត​ឲ្យ​អ្នក​ដែល​មិនអាច​ទាក់ទង​គ្រួសារ​បាន ឲ្យ​មាន​​ការជួប​គ្រួសារ តំណាង​អ្នក​ច្បាប់ និង​ប្រសិនបើ​ត្រូវការ ឲ្យ​អ្នក​ទាំងនោះ ទទួលបាន​សេរ​វា​ថែរក្សា​សុខភាព​។ ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ  ក៏​បាន​ជំរុញ​ឲ្យមាន​ការដោះលែ​ង​ជាបន្ទាន់ ប្រសិនបើ​ត្រូវបាន​រកឃើញ​ថា​មិន​ប្រព្រឹត្ត​ខុសច្បាប់​៕


No comments:

Post a Comment