Paris Peace Accords 23 Oct. 1991

Monday, January 6, 2014

​មេធាវី​ ទទួល​ព័ត៌មាន​ ក្រៅ​ផ្លូវការ​ថា លោក វ​ន់ ពៅ ជាប់​ឃុំ​ នៅ​ពន្ធនាគារ​ ត្រពាំង​ថ្លុង ខេត្ត​កំពង់ចាម​​

​មេធាវី​ ទទួល​ព័ត៌មាន​ ក្រៅ​ផ្លូវការ​ថា លោក វ​ន់ ពៅ ជាប់​ឃុំ​ នៅ​ពន្ធនាគារ​ ត្រពាំង​ថ្លុង ខេត្ត​កំពង់ចាម​​


ដោយ៖​ ឡាយ សាមាន​ / វិទ្យុ វីអូឌី | ថ្ងៃចន្ទ ទី6 ខែមករា ឆ្នាំ2014

​មេធាវី​ការពារ លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឲ្យដឹង​នៅ​រសៀល​ថ្ងៃច​ន្ទ​នេះ​ថា លោក​បាន​ទទួល​ព័ត៌មាន​ក្រៅ​ផ្លូវការ​ថា កូនក្តី​របស់​លោក​កំពុង​ជាប់​ឃុំ នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ឬ​ពន្ធនាគារ​ត្រពាំង​ថ្លុង ក្នុង​ខេត្ត​កំពង់ចាម​។​
​លោក វ​ន់ ពៅ និង​សកម្មជន​សហជីព​កម្ម​ករ​ចំនួន​៩​នាក់​ផ្សេង​ទៀត ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២ ខែ​មករា អំ​ទ្បុង​បាតុកម្ម​ទាមទារ​ដំ​ទ្បើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ក​រ និង​ប្រាក់បៀវត្សរ៍​មន្ត្រីរាជកា​រ​។ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​លោក និង​សកម្មជន​សហជីព​កម្ម​ក​រទាំង​៩​នាក់ ពី​បទ​ហិង្សា​ដោយ​ចេតនា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។​
​លោក​មេធាវី ជូ​ង ជូ​ងី ឲ្យដឹងថា លោក​កំពុង​ស្វែងរក​ព័ត៌មាន​ផ្លូវការ មុន​នឹង​ដាក់​លិខិត​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ទៅ​ជួប​កូនក្តី​សួរ​ពី​ស្ថានភាព​របស់​កូនក្តី និង​មាន​ចំណាត់ការ​ផ្លូវច្បាប់​ជុំវិញ​ការឃុំខ្លួន​កូនក្តី​លោក​។​
​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ លោក គុយ ប៊ុនសន ប្រាប់​VODថា លោក​មិន​ស្គាល់​លោក វ​ន់ ពៅ​ទេ​។ លោក ថា ទាល់តែ​លោក​បើក​បញ្ជី​អ្នក​ជាប់​ឃុំ ទើប​លោក​អាច​ដឹង​ពី​រឿងនេះ​៕

No comments:

Post a Comment