Paris Peace Accords 23 Oct. 1991

Saturday, January 4, 2014

វេទិកា សម្តែងមិត និង​រោងស្នាក់នៅ របស់​បាតុករ​ គណបក្ស​សង្គ្រោះជាតិ ត្រូវបាន រុះរើរាបដល់ដី​

វេទិកា សម្តែងមិត និង​រោងស្នាក់នៅ របស់​បាតុករ​ គណបក្ស​សង្គ្រោះជាតិ ត្រូវបាន រុះរើរាបដល់ដី​

ដោយ៖​ ពេជ្រ សុធារី​ / វិទ្យុ វីអូឌី | ថ្ងៃសៅរ៍ ទី4 ខែមករា ឆ្នាំ2014

Photo

Photo


វេទិកាសម្តែង​មតិ​ និង​រោង​ដែល​​សង់​សម្រាប់​បាតុករ​ស្នាក់នៅ នៅ​​ទីលាន​ប្រជាធិបតេយ្យ ត្រូវបាន​រុះរើ​រាប​ដល់​ដី​ទាំងស្រុង នៅ​ម៉ោង​១២:២០​នាទី​ថ្ងៃ​ត្រង់​នេះ ខណៈ​ដែល​សមត្ថកិច្ច​រាប់​រយ​នាក់​បំបែក​បាតុករ ដោយ​បណ្តេញ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​ចេញពី​ទីនោះ​។​

នៅ​ម៉ោង​ប្រមាណ​ជាង​១១​ព្រឹក​នេះ សមត្ថកិច្ច​រាប់រយ​នាក់​បាន​ទៅ​ដល់​ទីលាន​ប្រជាធិបតេយ្យ​ហើយ​បណ្តេញ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ដែល​ស្នាក់នៅ​ទីនោះ ចូលរួម​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ​។
បន្ទាប់ពី​បាន​បំបែក​ក្រុម​បាតុករ កម្លាំង​សមត្ថកិច្ច​ទាំងនោះ បាន​រុះរើ​រោងស្នាក់នៅ​របស់​បាតុករ និង​វេទិកា​សម្តែង​មតិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​បាន​បិទ​ផ្លូវ​មួយចំនួន នៅ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ។
ខណៈសមត្ថកិច្ច​បំបែកក្រុមបាតុករ គេសង្កេត​ឃើញមានឧទ្ធម្ភាគចក្រជាច្រើនគ្រឿង បាន​ហោះឆ្វែងពី​លើទីលានប្រជាធិបតេយ្យនោះដែរ​​៕

No comments:

Post a Comment