អ្នករាយការណ៍ ពិសេស នៃឧត្ដមស្នងការ អង្គការ សហប្រជាជាតិ ទទួលបន្ទុក ផ្នែកសិទ្ធិមនុស្ស ប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ចេញមកទទួលញត្តិ របស់ សហជីព នៅខាងមុខ ការិយាល័យ នារាជធានី ភ្នំពេញ នៅថ្ងៃ១៣ មករា ឆ្នាំ២០១៤។ RFA/Morm Moniroth |
នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន សូម លោក ស៊ូប៊ែឌី ជំរុញ ឲ្យបក្សប្រឆាំង ចូលសភា
[but that is asking the UN special rapporteur to be an accomplice in accepting UNCONSTITUTIONALITY of National Assembly and this "govmnt"]
RFA | 15 Jan. 2014
បន្ទាប់ពីកិច្ចប្រជុំរវាង លោក ហ៊ុន សែន និងលោក សុរិយា ស៊ូប៊ែឌី អស់រយៈពេលប្រមាណ ៣ម៉ោងមក លោក ឱម យ៉ិនទៀង ក្នុងនាមជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងប្រាប់អ្នកកាសែតអំពីលទ្ធផលនៃកិច្ចប្រជុំនោះថា ភាគីទាំងពីរបានពិភាក្សាលើ ៥ចំណុច។
លោក ឱម យ៉ិនទៀង បន្តថា ក្នុងចំណោមចំណុចទាំង៥ នោះ លោក ហ៊ុន សែន ក៏បានសុំឱ្យ លោក សុរិយា ស៊ូប៊ែឌី ជួយអន្តរាគមន៍ឱ្យមេបក្សសង្គ្រោះជាតិ ចូលរួមសភាជាមួយបក្សប្រជាជនកម្ពុជា របស់លោក៖ «សម្ដេច ហ៊ុន សែន ផ្ដាំតែប៉ុណ្ណឹងទេ ថាឱ្យ លោក សុរិយា ស៊ូប៊ែឌី ប្រាប់ទៅគណបក្សសង្គ្រោះជាតិ ចុះថា សុំឱ្យចូលក្នុងសភាមក បាននឹងមានការ ហើយការកែទម្រង់រដ្ឋសភា គឺជ្រៅជ្រះដែលមានផលប្រយោជន៍ដល់គណបក្សប្រឆាំងច្រើនណាស់។ ហេតុអីគេមិនយកចំណុចហ្នឹងសម្រេចគោលដៅរបស់គេ? ឧទាហរណ៍ តំណាងរាស្ត្រ ៣០នាក់ មានសិទ្ធិហៅរដ្ឋមន្ត្រីមកហើយ។ ពីមុន គាត់ ២៩នាក់ ឥឡូវគាត់ ៥៥នាក់ហើយ។ នេះហើយចំណុចដែលគាត់អាចធ្វើបាន អ្វីៗដែលគាត់ចង់ធ្វើ។ ក្នុងនាមជាបក្សប្រឆាំងនោះ មិនមែនទាល់តែកាន់រដ្ឋាភិបាលទេ គាត់អាចធ្វើបាន ហេតុអីគាត់មិនចូលមក។»
ឆ្លើយតបទៅនឹងការផ្ដាំផ្ញើរបស់ លោក ហ៊ុន សែន តាមរយៈ លោក សុរិយា ស៊ូប៊ែឌី នេះ លោក កឹម សុខា មានប្រសាសន៍ថា មិនអាចធ្វើទៅបានទេ លុះត្រាតែលទ្ធផលបោះឆ្នោតត្រូវបានដោះស្រាយដោយយុត្តិធម៌ជូនម្ចាស់ ឆ្នោតជាមុនសិន៖ «ខ្ញុំគិតថាមិនមែនរឿងជំរុញមិនជំរុញទេ រឿងសំខាន់យើងដោះស្រាយនយោបាយ យើងដោះស្រាយភាពយុត្តិធម៌ជូនប្រជាពលរដ្ឋហើយឬនៅ ពីព្រោះគណបក្សសង្គ្រោះជាតិ ខ្ញុំក្ដី លោក សម រង្ស៊ី ក្ដី គឺយើងការពារនូវយុត្តិធម៌ម្ចាស់ឆ្នោត ហើយបើយើងអត់ដោះស្រាយភាពមិនប្រក្រតីជុំវិញការបោះឆ្នោតហ្នឹង បានយើងទៅប្រជុំសភាម៉េចកើត។»
ចំណែកឯការពិភាក្សាទាក់ទងនឹងចំណុចសំខាន់ៗប្រាំ ត្រូវបាន លោក ឱម យ៉ិនទៀង បញ្ជាក់ឱ្យដឹងថា មានដូចជា ទី១ អំពីការពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា តាមអាណត្តិអ្នករាយការណ៍ពិសេស។ ទី២ ការទទួលយករបស់រដ្ឋាភិបាលកម្ពុជា ចំពោះអនុសាសន៍របស់អ្នករាយការណ៍ពិសេស។ ទី៣ អំពីការកែទម្រង់ធំៗរបស់រដ្ឋាភិបាលកម្ពុជា ទាំងការកែទម្រង់រដ្ឋ តុលាការ និងរដ្ឋសភា។ ទី៤ ការស្វែងយល់របស់ លោក សុរិយា ស៊ូប៊ែឌី អំពីជំហររបស់រដ្ឋាភិបាលទៅអនាគត ពាក់ព័ន្ធនឹងការបង្កើតស្ថាប័នថ្នាក់ជាតិទទួលបន្ទុកសិទ្ធិមនុស្ស កម្ពុជា។ ការបារម្ភរបស់ លោក សុរិយា ស៊ូប៊ែឌី អំពីព្រឹត្តិការណ៍អាជ្ញាធរបង្ក្រាបដោយបង្ហូរឈាមលើក្រុមកម្មករធ្វើ បាតុកម្ម កាលពីពេលថ្មីៗនេះ និងទី៥ អំពីថា តើរដ្ឋាភិបាលត្រូវការអ្វីខ្លះពីអ្នករាយការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិ ពីបញ្ហាសិទ្ធិមនុស្ស និងបញ្ហានយោបាយជាប់គាំង៕
Re: នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន សូម លោក ស៊ូប៊ែឌី ជំរុញ ឲ្យបក្សប្រឆាំង ចូលសភា [but that is asking the UN special rapporteur to be an accomplice in accepting UNCONSTITUTIONALITY of National Assembly and this "govmnt"]
ReplyDeleteMy sentiment exactly, Khmer Democrat! Thanks for speaking out for me!!!
T. Keo
បញ្ហាធំចំបង ជាដើមចម មុនគេបង្ឣស់ គឺការឣំពើល្មើសសព្វបែបយ៉ាង ផ្ទុយនឹង ច្បាប់បោះឆ្នោត។
ReplyDeleteមាន តាំងពីកៀបសង្កត់បុគ្គលិកក្នុងក្រសួង ភូមិ សង្កាត់ លួចបន្លំឈ្មោះ ក្នុងបញ្ជីបោះឆ្នោត មធ្យោបាយឃោសនា វិទ្យុ ទូរទស្សន៍ យានជំនិះ ឣំណោយ ទិញទឹកចិត្តខុសច្បាប់ ជួលឲ្យបោះឆ្នោតខុសច្បាប់ លិខឹតសំគាល់ខ្លួនត្បាញឣាយ ល្បិចកែឆ្នៃលទ្ធផល នៃការបោះឆ្នោត ល្បិចប្រកាសលទ្ធផល នៃការបោះឆ្នោត។ល។
សរុបទៅ គឺជាការបោះឆ្នោត ឣយុត្តិធម៌ លួចបន្លំ។ ដូច្នេះ លទ្ធផល នៃការបោះឆ្នោតនេះ ត្រូវចាត់ទុក ជាមោឃៈ ឣត់បានការ ឣត់មានតម្លៃ តាមផ្លូវច្បាប់។
បើដោះស្រាយត្រឹមថ្នាក់នេះបាន តាមការតវ៉ារបស់បក្សប្រឆាំង ហើយព្រមព្រៀងគ្នា ទាំង២បក្ស គឺឣត់មានការខុសច្បាប់ បំពានរដ្ឋធម្មនុញ្ញ ជាបន្តៗទៀតមកទល់ឥឡូវនេះទេ គឺគ្មានសភា និងរដ្ឋាភិបាលខុសច្បាប់ បំពានរដ្ឋធម្មនុញ្ញ ហើយក៏គ្មានបាតុកម្ម ទាមទារឣ្វីដែរ និងគ្មានការបាញ់ សម្លាប់រាស្ត្រដែរ។
"សូមកុំងាក បង្វែរដាន ចេញពីបញ្ហាធំចំបង ជាដើមចម មុនគេបង្ឣស់នេះ។"
រដ្ឋាភិបាលចាំផ្ទះ ជំរុញ ឲ្យប្រកាសលទ្ធផលជាផ្លូវការ នៃការបោះឆ្នោតនេះយ៉ាងរហន់ រួចជំរុញ ឲ្យកោះប្រជុំសភា ដោយ ខុសច្បាប់ បំពានរដ្ឋធម្មនុញ្ញ តែគ្នា៦៨នាក់ ឣត់បាន១២៣នាក់ វាកើតជាសភាខុសច្បាប់ បំពានរដ្ឋធម្មនុញ្ញ។
ឯរដ្ឋាភិបាលចាំផ្ទះ ដែលឣនុមត្តិ ដោយសភាខុសច្បាប់ បំពានរដ្ឋធម្មនុញ្ញ ក៏ទៅជា រដ្ឋាភិបាលខុសច្បាប់ បំពានរដ្ឋធម្មនុញ្ញ ដែរទៅហើយ។
តើយកច្បាប់ឣី្វមកឣះឣាង ការពារសភា ការពាររដ្ឋាភិបាល ដែលកើតឡើងខុសច្បាប់ បំពានរដ្ឋធម្មនុញ្ញ ក៏មិនត្រឹមត្រូវដែរ។
ឣង្គការឣី្វក៏ដោយ ឲ្យតែកើតចេញ ដោយខុសច្បាប់ បំពានរដ្ឋធម្មនុញ្ញ ទោះជាធ្វើឣី ក៏ខុសច្បាប់ ឬបំពានរដ្ឋធម្មនុញ្ញដែរ។
ឧទាហរណ៍: ឣាចោរលួចប្លន់បានឯកសណ្ឋានប៉ូលិស ពាក់ឯកសណ្ឋានប៉ូលិស ទៅធ្វើឣំពើល្ឣឣី្វក៏ដោយ ឣាក្រក់ឣី្វក៏ដោយ សុទ្ធតែខុសច្បាប់ទាំងឣស់។
Hun Sen is on a lose lose situation. He will try anything he could. Mr. rapporteur should know clearly who Hun Sen is by this time. CNRP stay strong on your POSITION sooner Hun Sen will collapse by himself. Do not let Hun Sen tricks you.
ReplyDeleteI agree with above comment.
ReplyDeleteHun Sen is on a lose lose situation. He will try anything he could. Mr. rapporteur should know clearly who Hun Sen is by this time.
my comment:
We need Subedi,
We need UN.
But quite often UN don't understand deeply about Cambodian crisis. The root casue of Cambodian from the past, present and the future is Indochina Federation or also known as the Vietnamization of Cambodia under the so-called Hun Sen regime.
We need Subedi,
We need UN.
But quite often UN don't act on Khmer interests for example Khmer Rouge trial or ECCC.
So all Khmer must understand the root cause of Cambodian crisis and act on our own interest otherwise we will face the same fate as Champa, Lao and Kampuchea-Krom.
I don’t blame Mr. Subedi, instead I honestly thank Mr. Subedi for what he has done for Khmer but I want to street about the real danger of Khmer people before it is too late like Champa, Lao and Kampuchea-Krom.
Solution:
To protect Khmer and our country from having the same fate as Champa, Lao and Kampuchea-Krom all Khmer both home and abroad must be united and force Hun Sen to go by force by all means.
យើងជាពលរដ្ឋខ្មែរមានការឈឺចាប់ខ្លាំងណាស់ជំពោះអ្នកបំបង់បាយធ្វើនយោបាយប្រាថ្នាតែលាភាសក្ការះផ្ទាល់ខ្លួន...ដោយសារតែហេតុដូច្នោះហើយបានជាយើងបាត់បង់ទិកដី។ចំពោះជនបរទេស គេស្គាល់ចរិតខ្មែរអ្នកបំបង់បាយ (មេដឹកនាំធ្វើនយោបាយ) តែគេមិនបានស្គាល់ចរិតរាស្រ្តខ្មែរទេ។
ReplyDeleteបើនិយាយពីចរិតរាស្រ្តខ្មែរវិញនោះ ក្រោយពីសមយ័អង្គរមក ឃើញថាខ្មែរភ្ញាក់រលឹកមានការដាស់
តឿនកូនតាំងពីកូនចេះសើច ខ្ញុំបាទសូមអនុញ្ញាតបង្ហាញណូវរបៀបនេះបន្តិចចុះ មាតាបិតាតែងដាក់
កូនឲ្យដេក ហើយដើម្បីឲ្យកូនសើចសប្បាយផងនោះ លោកតែងអង្គុយចុងជើងកូន ហើយយកដៃ ទាំងគុររបស់លោកទៅច្បូតពីក្បាលដល់ចុងជើង ហើយពោលថា បូលពែក មើលមើល ត្តចៀកស្តាប់
ក្រឡាប់ឆាប់ងើប រួចលោកយកទះដៃលោកដោយថ្នមល្មមកូនឭនិងផ្ចង់ចិត្តបាន ហើយបន្ទាប់មក លោលចាក់ចង្កេះ ឬរន្ធគ្លៀកដើម្បីឲ្យកូនបានសើចបង្ករបរិយាកាសសប្បាយរីករាយទាំងអស់គ្នា,តែ
ដល់កូនធំអាចស្តាប់បាននូវការស្តីប្រឌៅបាន, ហើបើកូនធ្វើឲ្យមានកំហុសអ្វីមួយ លោកស្តីប្រដៅថា
អាចំកួតហ្លួង។ ពាក្យហ្លួងនេះប្រើក្នុងត្រកូលស្តេចក្រោយសមយ័អង្គរដែលខ្មែរទូទៅនិយមប្រើ។
ឥឡូវនេះ! ចូរយើងក្រឡេកមើលប្រវត្តិសាស្រ្តថ្មី ក្រោយថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៣ នៅក្នុងកិច្ច ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺ អត់មានមាត្រាចែងថាឲ្យមានស្តេចសោយរាជទាល់តែសោះ
តែក្រោយបោះឆ្នោតជាតិក្នុងខែឧសភា ឆ្នាំ១៩៩៣ ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិគឺ
មានស្តេច ហើយស្តេចពាលសីហនុនេះ បានបំផ្លាញកិច្ចព្រមព្រៀងនេះបន្ទាប់ពីខ្លួនបានធ្វើជាស្តេច
ជាលើកទី២ និងបន្តបន្ទាប់មកមានស្តេចរាប់ភ្លេច ទាំងគ្រហស្ថ និងសង្ឃផងដែរធ្វើឲ្យរាស្រ្តគោរព ដោយពិបាក ព្រោះងារឋានះនេះច្រើនពេក (វាស្របនិងទំនាយចាស់បូរាណថា ចំកួត ឆ្កួតហ្លួងមែន)។ពួកឆ្កួតហ្លួងនេះ ចំជាពិបាកលួងមែន បើទោះជាគេមកស្តីដល់ផ្ទះហើយក៏វានៅតែមិនយល់។
ពលរដ្ឋដាក់បន់ដាស់សារហើយក៏មិនចេះឈឺ,ពលរដ្ឋស្រែកឲ្យចេញពីដំណែងក៏មិនព្រមទៀត ហើយបានប្រើអំពើបាញ់សំឡាប់ពលរដ្ឋល្មើសច្បាប់មកលើពលរដ្ឋថែមទៀត ចាត់ទុកពលរដ្ឋជាខ្មែរ សត្រូវ។ នេះបានចំជាពួកបំបង់បាយមែន។តើយើងជាពលរដ្ឋត្រូវចាត់ការពួកនេះយ៉ាងដូចម្តេច?
យើងបានធ្វើកំណត់ហេតុដាក់ទៅអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សរួចរាល់ហើយ ហើយយើង
និងត្រូវឆ្លើយតាមសេចក្តីនេះក្នុងខែកុម្ភះ ឆ្នាំ២០១៤នេះ នៅមានបណ្តឹងពីពលរដ្ឋទៅតុលាការ
ឧក្រិដ្ឋកម្មអន្តរះជាតិ ដែលយើងបានប្តឹងពីបទឧក្រឹដ្ឋនានាដែលពួករាជរដ្ឋាភិបាលចាំផ្ទះសព្វថ្ងៃ សំឡាប់ និងសំឡុត ដែលពលរដ្ឋបានប្តឹងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២។នេះមិនទាន់គិតពីតុលា ការសាលាក្តីខ្មែរក្រហមផង។
ចំពោះលោកសម រង្សី+កិមសុខាមេបក្សសង្គ្រោះ បើលោកបានមើលឃើញឭនិងដឹងហើយថា៖ ពលរដ្ឋចង់មានការផ្លាស់ប្តូរបែបដូចម្តេចនោះ សូមលោកទប់ខ្លួនកុំហើចូលភ្លើងដូចសត្វមមាជ៕
បងប្អូនរួមជាតិជាទីគោរព ខ្ញុំមិនយល់ពីបុគ្គលហ៊ុន សែខ ប្រហែលលែងចេះនិយាយភាសារខ្មែរហើយ
ReplyDeleteមើលទៅ ក្រោយពេលនិយាយយួន នៅឯស្រុកយួន។ហេតុអ្វីបានជាខ្ញុំមានចម្ងល់ដូច្នោះ? ដោយ
សារអស់កាលកន្លងមក ខ្ញុំមិនដែលឮនាយករដ្ឋមន្ត្រីខ្មែរហ៊ុន សែន ប្រកាសឬអំពាវនាវ សុំធ្វើការច
ចារជាមួយគណប័ក្សសង្គ្រោះជាតិម្ដងណាឡើយ។ទើបតែថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ ក្រុមនាយករដ្ឋ
មន្ត្រីហ៊ុន សែន(មានគណរដ្ឋមន្ត្រី១១នាក់)រូមប្រជុំ បានសុំឲ្យលោកតំណាងពិសេសអង្គការសហប្រជា
ជន ផ្នែកសិទ្ធិមនុស្ស (លោកសូរិយា ស៊ូបាឌី) សុំឲ្យជួយអន្តរាគមន៍ បញ្ចុះបញ្ចូលគណប័ក្សសង្គ្រោះជាតិ
ឲ្យសុខចិត្តចូលរួមអង្គុយសភាជាតិ ដើម្បីបំបាត់ភាពទល់ច្រក។អំពើរនិងទង្វើររបស់ពួកគណប័ក្សប្រជា
ជនគឺជាអំពើរថោកទាប ពិតជាពូជខ្មែរកញ្ជះគេមែន ព្រោះខ្មែរជាមួយខ្មែរដែលមានពូជពង្សឈាមជ័រ
ដូចគ្នាមិនខ្ចីនិយាយរកគ្នា។ សុខចិត្តទៅពឹងជនបរទេសឲ្យគេជួយនិយាយ ធ្វើម្ដេចហេតុតែពួកខ្មែរ
ហ៊ុន សែននឹងហោ ណាំហុងធ្លាប់តែពឹងពាក់គេ ហើយកាត់ដីខ្មែរឬក៏រតនជាតិណាមួយឲ្យទៅគេ ទុកជា
ការដឹងគុណ នេះគឺពួកអាក្បត់ជាតិខ្មែរពិតបា្រកដ។
ចំពោះបញ្ហារការចូលរួមសភា ខ្ញុំសុំធ្វើសំណូមពរ ឲ្យគសជ មេត្តាប្រកាន់ភ្ជាប់នូវគោលជំហរ ដែលបាន ប្រកាសជាផ្លូវការ ទាំងបូនខរនោះ។តែខ្ញុំសូមបន្ថែមខរមួយទៀតគឺ «ឲ្យហ៊ុន សែនចុះចេញពីដំណែង
ហើយបង្កើតរដ្ឋាភិបាលអន្ដរកាលមួយឲ្យទាល់តែបាន ទើបការបោះឆ្នោតមានយុត្តិធ៌ម សំរាប់សង្គម
ខ្មែរពិតបា្រកដ៕សូមអរគុណ!
កាស