Paris Peace Accords 23 Oct. 1991

Thursday, January 16, 2014

ថៅកែ​រោងចក្រ​ ១៦៤​ ប្ដឹង​សហជីព​ និង​សមាគម​ ៦​ ឲ្យ​សង​ ការ​ខូចខាត

បាតុកម្ម វ៉េងស្រេង ៦១០
បាតុករ​ដុត​រ៉ឺម៉ក​ម៉ូតូ​១​គ្រឿង បន្ទាប់​ពី​មាន​ការ​បង្ក្រាប​ពី​ក្រុម​កម្លាំង​អាជ្ញាធរ​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១៤។  RFA/Mom Sophon




ថៅកែ​រោងចក្រ​ ១៦៤​ ប្ដឹង​សហជីព​ និង​សមាគម​ ៦​ ឲ្យ​សង​ ការ​ខូចខាត

មេធាវី​ របស់ រោងចក្រ​កាត់​ដេរ​ សំលៀក​បំពាក់ លោក ខៀវ សំបូរ ឲ្យ​ដឹង​ នៅ​ថ្ងៃ​ ទី​១៦ មករា ថា, ថៅកែ​រោងចក្រ​ ចំនួន ១៦៤​រោងចក្រ បាន​ប្ដឹង​សហជីព​ ចំនួន​៥ និង​សមាគម​ ១ ឲ្យ​សង​ ការ​ខូចខាត​ របស់ ​រោងចក្រ ដែល​ថៅកែ​ រោងចក្រ​ បាន​ចោទ ​ថា, ទ្រព្យ​សម្បត្តិ​ ទាំង​នោះ​ ត្រូវ​ បាន​បំផ្លាញ​ ដោយ​កម្មករ​ ធ្វើ​កូដកម្ម​ កន្លងមក។

RFA | 16 Jan. 2014

លោក ខៀវ សំបូរ ដែល​ជា​ធ្វើ​ មេធាវី​ ដើម​បណ្ដឹង ​ឲ្យ​ថៅកែ​ រោងចក្រ​ ទាំង​អស់​ បាន​បញ្ជាក់​ ថា, ពាក្យ​បណ្ដឹង​នោះ ​បាន​ដាក់​ ចូល​សាលាដំបូង ​រាជធានី​ភ្នំពេញ ជា​បន្តបន្ទាប់ ចាប់​តាំង ​ពី​កម្មករ ​ភាគ​ច្រើន​ បាន​នាំ​គ្នា​ ធ្វើ​បាតុកម្ម​ ចាប់​តាំង ​ពី​ខែធ្នូ ឆ្នាំ​២០១៣ មក​ទល់​ដើម​ខែ​ មករា ឆ្នាំ​២០១៤។


No comments:

Post a Comment