Paris Peace Accords 23 Oct. 1991

Wednesday, January 29, 2014

បក្ស​សង្គ្រោះ​ជាតិ​ ស្នើ​ជួប​ អ្នក​ជាប់​គុក​ ២៣​នាក់​ នៅ​ត្រពាំងផ្លុង​ ដើម​ខែ​កុម្ភៈ

វន់ ពៅ ៦១០
ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ផ្ដល់​បទសម្ភាសន៍​ក្នុង​ពេល​លោក​ដឹក​នាំ​ការ​តវ៉ា​សុំ​ឲ្យ​ទំនិញ​ចុះ​ថោក កាល​ពី​ថ្ងៃ​ទី​២៩ ធ្នូ ឆ្នាំ​២០១៣។  (RFA /Sek Bandith)

បក្ស​សង្គ្រោះ​ជាតិ​ ស្នើ​ជួប​ អ្នក​ជាប់​គុក​ ២៣​នាក់​ នៅ​ត្រពាំងផ្លុង​ ដើម​ខែ​កុម្ភៈ

បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​បក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ចូល​ទៅ​ប្រធាន​សាលា​ដំបូង​នៅ​ថ្ងៃ​ទី​២៨ មករា សុំ​ច្បាប់​ប្រធាន​តុលាការ​ភ្នំពេញ លោក ជីវ កេង ដើម្បី​ចូល​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​គុក ២៣​នាក់ នៅ​គុក​ត្រពាំងផ្លុង ក្នុង​ខេត្ត​កំពង់ចាម ជាប់​ព្រំដែន​វៀតណាម។
ដោយ វោហារ ជាតិ / អាស៊ីសេរី | ២៨ មករា ២០១៤
បើ​តាម​លិខិត​បក្ស​សង្គ្រោះ​ជាតិ ចុះ​ហត្ថលេខា​ដោយ​តំណាង​រាស្ត្រ លោក សុន ឆ័យ ផ្ញើ​ជូន លោក ជីវ កេង ក្រុម​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​ជួប​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​គុក​ចំនួន ២៣​នាក់​នោះ នៅ​ថ្ងៃ​ទី​៤ កុម្ភៈ ឆ្នាំ​២០១៤ ខាង​មុខ​នេះ។
មិនទាន់មានការឆ្លើយតបយ៉ាងណាពីលោក ជីវ កេង ចំពោះសំណើរបស់គណបក្សសង្គ្រោះជាតិនៅឡើយទេ។
អ្នក​ជាប់​គុក ២៣​នាក់​នោះ​មាន លោក វន់ ពៅ អតីត​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​សកម្មជន​ដីធ្លី មន្ត្រី​អង្គការ និង​កម្មករ​មួយ​ចំនួន​ទៀត ដែល​ត្រូវ​បាន​កង​កម្លាំង​រដ្ឋាភិបាល​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ មករា ឆ្នាំ​២០១៤ កន្លង​ទៅ ក្នុង​ពេល​ពួក​គេ​ធ្វើ​បាតុកម្ម​ជាមួយ​កម្មករ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​កម្មករ ១៦០​ដុល្លារ នៅ​ភ្នំពេញ។
សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​អ្នក​ទាំង ២៣​នាក់​នោះ​ពី​បទ​មួយ​ចំនួន ដូច​ជា ប្រើប្រាស់​ហិង្សា​ដោយ​ចេតនា បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស បទ​បិទ​ផ្លូវ​សាធារណៈ បង្ក​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ និង​បទ​ប្រមាថ៕


No comments:

Post a Comment