Paris Peace Accords 23 Oct. 1991

Tuesday, January 28, 2014

កម្មករ ​នៅ​រោងចក្រ ​ដុង​ឌូ​ ថេ​កថាយ ​ខេម​បូឌា ​ប្រមាណ​១០០០​នាក់​ ធ្វើ​បាតុកម្ម​​

នៅមុខសួនឧស្សាហកម្មវឌ្ឍនៈ២ ដើម្បីធ្វើបាតុកម្មទាមទារលក្ខខណ្ឌការងារសមរម្យ (រូបថតដោយ ណាត សុភាព)


កម្មករ ​នៅ​រោងចក្រ ​ដុង​ឌូ​ ថេ​កថាយ ​ខេម​បូឌា ​ប្រមាណ​១០០០​នាក់​ ធ្វើ​បាតុកម្ម​​

ដោយ៖​ ណាត សុភាព​ / វីអូឌី | ថ្ងៃអង្គារ ទី28 ខែមករា ឆ្នាំ2014

​កម្មករ​កាត់ដេរ​សម្លៀក​បំពាក់​នៅ​រោងចក្រ​ ដុង​ឌូ​ថេ​កថាយ ​ខេម​បុ​ឌា​ នៅ​សង្កាត់​ទឹកថ្លា ខណ្ឌដង្កោ ប្រមាណ​១០០០​នាក់​ធ្វើ​បាតុកម្ម​ទាមទារ​សិទ្ធិ​ការងារ​១៣​ចំណុច ក្នុងនោះ​ក៏​មាន​ទាមទារ​ដក​ប្រធាន​រដ្ឋបាល​ផង​ដែរ​។​
​កម្មករ​ប្រមាណ​១០០០​នាក់ ប្រមូលផ្តុំ​នៅ​មុខ​រោងចក្រ​នៅ​ព្រឹក​នេះ​។ ចំណុច​ចំនួន​១៣​នោះ​រួមមាន​ទាមទារ​ប្រាក់​ម៉ោង​ថែម​ពី​ម៉ោង​៤​ទៅ​ម៉ោង​៦​ល្ងាច​ ១​ដុល្លារ ទារ​ថ្លៃ​អាហារ​ថ្ងៃត្រង់​ក្នុង​មួយ​ខែ​១០​ដុល្លារ​ លុយ​ម៉ាស៊ីន​២០​ដុល្លារ និង​ទាមទារ​ឲ្យដក​មន្ត្រី​រដ្ឋបា​ល​ឈ្មោះ​គី ឆាយ ជាដើម​។ មូលហេតុ​ដែល​កម្មករ​ទាមទារ​ដក​លោក គី ឆាយ​ នោះ ដោយ​ពួកគេ​ចោទថា មន្ត្រីរដ្ឋបាល​រូបនោះ​រើសអើង​សហជីព​។​
​នៅ​ម៉ោង​ជាង​១០​ព្រឹក​នេះ មន្ត្រី​ក្រសួង​ការងារ មន្ត្រី​សហជីព និង​ភាគី​រោងចក្រ បាន​ជួបគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​៕


No comments:

Post a Comment