Paris Peace Accords 23 Oct. 1991

Sunday, January 5, 2014

ថ្នាក់ដឹកនាំ​ គណបក្ស​សង្គ្រោះជាតិ កំពុង​ ទំនាក់ទំនង​ ប្រទេស​ជាមិត្ត ដើម្បី​ស្តារ​ស្ថានការណ៍​ នយោបាយ​ នៅកម្ពុជា​​

ថ្នាក់ដឹកនាំ​ គណបក្ស​សង្គ្រោះជាតិ កំពុង​ ទំនាក់ទំនង​ ប្រទេស​ជាមិត្ត ដើម្បី​ស្តារ​ស្ថានការណ៍​ នយោបាយ​ នៅកម្ពុជា​​


ដោយ៖​ ពេជ្រ សុធារី​ / វិទ្យុ វីអូឌី | ថ្ងៃសៅរ៍ ទី4 ខែមករា ឆ្នាំ2014

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ធ្វើ​សន្និ​សីទ​សារ​ព័ត៌​មាន​ នា​ពេល​កន្លង​មក (រូបថត តាំង វីដា)
ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាសថា លោក​កំពុង​ទំនាក់ទំនង​បណ្តា​ប្រទេស​ជា​មិត្ត ដែល​គាំទ្រ​គោលការណ៍​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស ដើម្បី​ស្តារ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ឲ្យ​វិល​ទៅរក​ភាពប្រក្រតី​ឡើងវិញ​។​
នៅក្នុង​សេចក្តីអំពាវនាវ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចុះហត្ថលេខា​ដោយ​លោក​សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន​និង​អនុប្រធាន​គណបក្ស​នេះ បានឲ្យដឹងថា បើទោះជា​ស្ថិតក្នុង​ស្ថានភាព​បែប​ណា​ក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​ទាមទារ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​ដដែល ហើយ​បន្ចុប្បន្ននេះ រូបលោក​ទាំង​ពីរ​បាន​នឹង​កំពុង​គិតគូរ​រិះរក​យុទ្ធវិធី ដោយ​ធ្វើ​ការទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត ដែល​គាំទ្រ​គោល​ការណ៍​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស ដើម្បី​ស្តារ​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា ឲ្យ​វិល​មក​រក​ភាពប្រក្រតី​ឡើងវិញ និង​សម្រេច​គោល​​ដៅ ដែល​ប្រជាពលរដ្ឋ​ចង់បាន​។​
​សេចក្តីអំពាវនាវ​របស់​ថ្នាក់ដឹកនាំ​គណ​បក្ស​សង្គ្រោះ​ជាតិ ក៏​បាន​អំពាវនាវ​ដល់​បាតុករ និង​ប្រជាពលរដ្ឋ​ទាំងអស់ រក្សា​ភាព​ស្ងៀមស្ងាត់ ដើម្បី​រក្សា​សន្តិ​សុខ សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ជៀសវាង​នូវ​ការប្រឈមមុខ​ដោយ​ហិង្សា​ណាមួយ​ជា​យថាហេតុ​។​
​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បានឲ្យដឹងដែរ​ថា នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៥​ខែ​មករា ស្អែក​នេះ គណបក្ស​នឹង​រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណ​ក្ខន្ធ​កម្មករ​ដែល​បាន​បាត់បង់​ជីវិត ក្នុង​ការ​បង្ក្រាប​នៅ​ផ្លូវ​វេង​ស្រេង នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ សង្កាត់​ចាក់អង្រែលើ រាជ​ធានី​​ភ្នំពេញ​៕

1 comment:

  1. Anonymous9:24 AM

    MR RAINSY We don t need a buddist ceremony for people who got kill by busted criminal hun sen What we want is YOU must lead the demonstration to topple This busted.YOU must go before people like hero von pov.

    ReplyDelete