កឹម សុខា៖ គណបក្ស សង្គ្រោះជាតិ នៅតែ រក្សាជំហរ ទាមទារ ឱ្យមានការបោះឆ្នោត ឡើងវិញ
RFA | 16 Jan. 2014លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធាន គណបក្ស សង្គ្រោះជាតិ បានជួបជាមួយ លោក សុរិយា ស៊ូប៊ែឌី, អ្នករាយការណ៍ ពិសេសនៃ ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា។
ជំនួបនេះ បន្ទាប់ពីព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញ បានកោះហៅមេដឹកនាំគណបក្សប្រឆាំងទាំងពីររូប ទៅសាកសួរ កាលពីថ្ងៃទី ១៤ មករា ទាក់ទងបទចោទថា បានញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គមជាតិ។
សូមស្តាប់បទសម្ភាសន៍ របស់លោក កែវ និមល ជាមួយ លោក កឹម សុខា អំពីជំហររបស់គណបក្សសង្គ្រោះជាតិ ក្រោយពេលលោកបានជួបជាមួយ មន្រ្តីតុលាការ និងមន្រ្តីសិទ្ធិមនុស្សនេះ៖
No comments:
Post a Comment