កិច្ចប្រជុំ ពិភាក្សា រវាង |
លទ្ធផលជំនួប រវាង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស៊ូប៊ែរឌី
RFI | ១៥ មករា ២០១៤
ក្នុងជំនួបបិទទ្វារ រវាង លោក ហ៊ុន សែន និងលោក ស៊ូប៊ែរឌី នៅព្រឹកមិញនេះ,
គឺ លោក ស៊ូប៊ែរឌី បានលើកឡើង ៥ចំណុច, រួមមាន៖
ទី១, មើលស្ថានការណ៍ សិទ្ធិមនុស្ស នៅកម្ពុជា;
ទី២, តាមដានអនុសាសន៍ របស់លោក កន្លងមក ថា, តើ រដ្ឋាភិបាល
ទទួលយកចំនុច ណាខ្លះ ឬក៏មិនទទួលយក ចំណុចណាខ្លះ។
ទី៣, ចង់ដឹងពីការ កែទម្រង់ធំៗ របស់ រដ្ឋាភិបាល ដូចជា,
ប្រព័ន្ធតុលាការ, សភា; ទី៤, ស្វែងយល់ ពីជំហរ របស់ រដ្ឋាភិបាល
ពាក់ព័ន្ធ នឹងការបង្កើតស្ថាប័ន ថ្នាក់ជាតិ
ដែលទទួលបន្ទុក សិទ្ធិមនុស្ស; និងទី៥, ការបារម្ភខ្លះ របស់លោក
លើបច្ចុប្បន្នភាព កម្ពុជា។
គួរ រំលឹកថា, ក្នុងជំនួបរវាងប្រមុខរដ្ឋាភិបាលកម្ពុជា និងតំណាងអង្គការសហប្រជាជាតិនេះ គឺធ្វើឡើងអស់រយៈពេល ៣ ម៉ោង កន្លះដោយចាប់តាំងពីម៉ោង ៩ ព្រឹករហូតដល់ម៉ោង ១២ និង ៣០នាទីរសៀល។ ជាជំនួបទ្រង់ទ្រាយធំរវាងរដ្ឋាភិបាលកម្ពុជា និងតំណាងអង្គការសហប្រជាជាជាតិ។ ខាងភាគីកម្ពុជាមានសមាសភាព១១រូប ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ក្នុងនោះរួមមាន រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោណាំហុង រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី លោក សុខ អាន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គវង្សវឌ្ឍនា និងរដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេងជាដើម។
ប៉ុន្តែសម្រាប់ភាគីអង្គការសហប្រជាជាតិមាន៥រូបដឹកនាំដោយ ស៊ូប៊ែរឌី។ យ៉ាងណាក៏ដោយ លោក ស៊ូប៊ែរឌីក៏ មិនភ្លេចឡើយពីអ្នកជាប់ឃុំទាំង២៣នាក់ក្រោយអំពើហិង្សាបង្ហូរឈាម មួយប្រាវកាលពីដើមខែមករាដោយលោកសាកសួរពីសុខភាព និងការធានាឱ្យនៅក្រៅឃុំដោយការបង់ប្រាក់ជាដើម។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនបានឆ្លើយតបចំពោះសំនួរនេះទេ តែថានេះ ជារឿងរបស់ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ។ នេះបើតាមលោក ឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជាដែលបានប្រាប់អ្នកសារព័ត៌ មានក្រោយពីជំនួប។ ក្នុងជំនួបនោះ លោក ស៊ូប៊ែរឌីបានលើកឡើងពីអំពើហិង្សារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមកម្មករ កាលពីថ្ងៃទី២ ទី៣មករា ផងដែរ៕

No comments:
Post a Comment