នៅព្រឹកថ្ងៃអាទិត្យនេះដែលជាថ្ងៃបាតុកម្មទ្រង់ទ្រាយធំរបស់អង្គកាសង្គមស៊ីវិលទាំង៩ ដើម្បីទាមទារឱ្យដោះលែងមនុស្ស២៣នាក់ដែលកំពុងជាប់ឃុំ កងកម្លាំងបង្ក្រាបរបស់រដ្ឋាភិបាលរាប់រយនាក់ដែលប្រដាប់ដោយខែលនិងដំបង បានកាន់កាប់ទីលានប្រជាធិបតេយ្យ ក្បែរវត្តភ្នំ ខណៈដែលក្រុមអ្នកតវ៉ាព្យាយាមចូលមកកាន់ទីលានប្រជាធិបតេយ្យដើម្បីជួបជុំគ្នាធ្វើបាតុកម្ម។ មន្ត្រីអង្គការលីកាដូ លោក អ៊ំ សំអាត បានអះអាងថាក្នុងហេតុការណ៍នៅព្រឹកនេះមានមនុស្សយ៉ាងហោចណាស់១០នាក់ត្រូវបានរងរបួស ដោយសារការ មានការគប់ស្បែកជើង បាញ់ជំពាមគ្រាប់ដែក និងការប្រើប្រាស់ស្នាប់ដៃជាដើម។
No comments:
Post a Comment