ទូតកម្ពុជា នៅបាងកក ប្រាប់ពលរដ្ឋ ខ្មែរ កុំឲ្យចូលរួម បាតុកម្ម
លោក កុយ គួង អ្នកនំាពាក្យ ក្រសួងការបរទេសកម្ពុជា ©វណ្ណារ៉ា
ស្ថានឯកអគ្គ រាជទូត កម្ពុជា ប្រចាំនៅទីក្រុង បាងកក ប្រទេសថៃ
បានណែនាំ ដល់ប្រជាពលរដ្ឋ ព្រមទាំង ពលករកម្ពុជា នៅក្នុងប្រទេសថៃ
ពិសេស នៅទីក្រុង ថបាងកក កុំឲ្យទៅចូលរួម ការជួបជុំតវ៉ា
ឬក៏ធ្វើបាតុកម្ម ណាមួយ, ទាំងជាមួយ ក្រុមប្រឆាំងអាវលឿង
និងទាំងជាមួយ ក្រុមគាំទ្រអាវក្រហម។
ការហាមប្រាមបែបនេះ បានធ្វើឡើង ខណៈ ដែលទីក្រុង បាងកក កំពុងវឹកវរ ដោយសារ
បាតុកម្ម គាំទ្រ និងប្រឆាំង រដ្ឋាភិបាល។ នេះ បើ យោងតាមលោក កុយ គួង
អ្នកនាំពាក្យ ក្រសួងការបរទេស
ដែលថ្លែងប្រាប់ ក្រុមអ្នកកាសែត នៅព្រឹក ថ្ងៃព្រហស្បតិ៍នេះ។
សូម អញ្ជើញស្តាប់ ប្រសាសន៍លោក កុយ គួង៖
|
No comments:
Post a Comment