ថ្ងៃទី 20 មករា 2014| ដោយ: រតនា / CEN
ភ្នំពេញ: សភាអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ បានកំពុងពិភាក្សា សេចក្តីព្រាងច្បាប់ ដើម្បីផ្អាកជំនួយមកកម្ពុជា ហើយសេចក្តី ព្រាងច្បាប់នេះនឹងត្រូវសភាជាន់ទាបអាមេរិកបញ្ជូនទៅដល់សភាជាន់ខ្ពស់ ឬ ព្រឹទ្ធសភាអាមេរិក ដើម្បី ពិភាក្សាអនុម័តច្បាប់នេះ ។
លោក ជាម យៀប សមាជិកសភាមណ្ឌល ព្រៃវែង និង ជាប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារសវនកម្ម នៃរដ្ឋសភាជាតិ មានប្រតិកម្មបតវិញយ៉ាងនេះថាបើសិនជាសភាអាមេរិក បានពិភាក្សាច្បាប់ផ្អាកការផ្តល់ជំនួយកម្ពុជាពិតមែននោះ ហើយ ក្នុងនាម ជាអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជារយៈពេលជាង៣០ឆ្នាំកន្លងមកនោះ មានការសោកស្តាយយ៉ាងខ្លាំង ចំពោះសភាជាន់ទាប អាមេរិក។
លោក ជាម យៀប បានមានប្រសាសន៍បន្តទៀតថា៖នៅក្នុងសភាជាន់ទាបនោះដែរ មានលោកដាណារ៉ូប៊ែកឃឺ ដែលជាអ្នកកាន់ជើងចំពោះ គណបក្សប្រឆាំង នៅ កម្ពុជា ក៏ដូចជាបុគ្គល សម រង្ស៊ីដោយសមាជិកសភាអាមេរិរូបនោះពុំបានថ្លឹងថ្លែងពីស្ថានភាពពិតប្រាក និងការរីកចំរើន នៃការ អនុវត្ត លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជាសូម្បីតែបន្តិច គឺស្តាប់តែពីគណបក្សសង្គ្រោះជាតិនិង អង្គការសង្គមស៊ីវិលមួយចំនួន ដែលបានលើកយកចំនុចខ្វះខាតរបស់រាជរដ្ឋាភិបាលទៅនិយាយប្រាប់ បរទេសដែលជាដៃគូរបស់ពួកគេ ឬម្ចាស់ជំនួយគេដើម្បីឲ្យបរទេស និងម្ចាស់ជំនួយទាំងនោះ ជឿជាក់លើគណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលប្រឆាំងនៅកម្ពុជាគ្រប់បែបយ៉ាងទាំងអស់ដែល ធ្វើឲ្យ លោកដាណារ៉ូប៉ែក ឃឺ យកបញ្ហាទាំងនោះធ្វើជាមូលដ្ឋាន ដោយពុំបានផ្តល់យុត្តិធម៌ចំពោះរាជរដ្ឋាភិ បាលកម្ពុជានិងប្រជាជនកម្ពុជាឡើយ។
លោកបានបញ្ជាក់ថា ដូច្នេះ"ខ្ញុំមានការសោកស្តាយណាស់ វាអយុត្តិធម៌ពេក ដែល សភាអាមេរិកបានធ្វើច្បាប់កាត់ជំនួយមកកម្ពុជានោះ ពីព្រោះជំនួយអាមេរិកនៅកម្ពុជាគ្រប់ជំនាន់ ប៉ុន្តែជំនួយនោះមិនពេញដៃ ជើង ដូចដែលអាមេរិកឲ្យជំនួយទៅវៀតណាម ថៃ លាវនោះទេអាមេរិក ឲ្យជំ នួយ មកកម្ពុជាតិចតួចស្តួចស្តើងជាងគេគ្រប់ពេលហ្នឹង"។
លោកបន្តថា មានការសោកស្តាយណាស់កន្លងមក ប្រទេសមួយចំនួនមានបញ្ហាខ្លាំង ជាង កម្ពុជាអាមេរិកអត់ព្រមធ្វើទេ នៅកម្ពុជាអត់មានការ ជាប់គាំងនយោបាយទេគឺមានរាជរដ្ឋាភិបាល និង សភាជាតិ ព្រឹទ្ធសភា ស្របច្បាប់កើតចេញពីការ បោះឆ្នោត សេរី យុត្តិធម៌ គ្មានអំពើហិង្សា៕
លោក ជាម យៀប សមាជិកសភាមណ្ឌល ព្រៃវែង និង ជាប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារសវនកម្ម នៃរដ្ឋសភាជាតិ
No comments:
Post a Comment