Paris Peace Accords 23 Oct. 1991

Wednesday, January 29, 2014

CCHR៖ តើ​អ្វី​ទៅ​ជា ប្រទេស​កម្ពុជា​ ឋិត​ក្រោម​ ការ​ពិនិត្យ​ ជា​សាកល​​ តាម​ពេល​វេលា​កំណត់?

CCHR ៦១០
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ស៊ី.ស៊ី.អេច្ឆ.អ (CCHR) បើក​កិច្ច​សន្ទនា​មួយ​ស្ដី​អំពី​ប្រទេស​កម្ពុជា ឋិត​ក្រោម​ការ​ពិនិត្យ​ជា​សាកល​តាម​ពេល​វេលា​កំណត់​លើក​ទី​២ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៤។  (RFA / Khe Sonorng)


CCHR៖ តើ​អ្វី​ទៅ​ជា ប្រទេស​កម្ពុជា​ ឋិត​ក្រោម​ ការ​ពិនិត្យ​ ជា​សាកល​​ តាម​ពេល​វេលា​កំណត់?

មជ្ឈមណ្ឌល​ សិទ្ធិ​មនុស្ស​ កម្ពុជា ហៅ​កាត់​ជា​ ភាសា​អង់គ្លេស​ ថា  ស៊ី.ស៊ី.អេច្ឆ.អ (CCHR) បាន​បើក​កិច្ច​សន្ទនា​មួយ ស្ដី​អំពី ​ប្រទេស​កម្ពុជា ឋិត​ក្រោម​ ការ​ពិនិត្យ​ ជា​ សាកល​ តាម​ពេល​វេលា​កំណត់​លើក​ទី​២។ កិច្ច​សន្ទនា​នេះ មាន​បំណង​ផ្ដល់​ ការ​យល់​ដឹង​ ដល់​សាធារណជន នូវ​កម្រង​របាយការណ៍​ ស្ដីពី​ ការ​អនុវត្ត​សិទ្ធិ​មនុស្ស ដែល​រៀប​ចំ​ ដោយ​ អង្គការ​ សង្គម​ស៊ីវិល និង​រដ្ឋាភិបាល  សម្រាប់​ដាក់​ជូន​ អង្គការ​ សហប្រជាជាតិ ពិនិត្យ។
ដោយ ខែ សុណង / អាស៊ីសេរី |​ ២៨ មករា ២០១៤
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ព្រះសង្ឃ រួម​ទាំង​និស្សិត បាន​ជួប​ជុំ​គ្នា​ស្វែង​យល់​ពី​ថា តើ​អ្វី​ទៅ​ជា​ប្រទេស​កម្ពុជា ឋិត​ក្រោម​ការ​ពិនិត្យ​ជា​សាកល​តាម​ពេល​វេលា​កំណត់ ដែល​អាន​ជា​ភាសា​អង់គ្លេស​ថា Universal Periodic Review ឬ​ហៅ​កាត់​ថា យូ.ភី.អ (UPR) ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​ឡើង​រាយការណ៍​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​ទី​២៨ មករា។
នាយិកា​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព បាន​ថ្លែង​ថា នេះ​ជា​កម្មវិធី​មួយ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង ស្រប​ពេល​នៃ​ដំណើរ​ការ​នៅ​ទីក្រុង​ហ្សឺណែវ ដែល​ប្រទេស​កម្ពុជា នឹង​ត្រូវ​បាន​ត្រួត​ពិនិត្យ​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។ ក្រៅ​ពី​នេះ ក៏​ជា​ការ​ទាញ​ឲ្យ​ពលរដ្ឋ​ចាប់​អារម្មណ៍​ថា តើ​អ្វី​ទៅ​ជា​យន្តការ​នៃ​ការ​ត្រួត​ពិនិត្យ​ជា​សាកល​តាម​ពេល​កំណត់?
«សំឡេង»
ថ្ងៃ​ទី​២៨ មករា គឺ​ជា​ថ្ងៃ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ដោយ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ពិនិត្យ​នៅ​ទីក្រុង​ហ្សឺណែវ ដើម្បី​រាយការណ៍​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ដែល​ខ្លួន​បាន​បំពេញ​ក្នុង​រយៈពេល ៤​ឆ្នាំ​កន្លង​មក។ អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ម៉ក់ សម្បត្តិ ក្នុង​ឋានៈ​ជា​ប្រតិភូ​របស់​រដ្ឋាភិបាល​កម្ពុជា កំពុង​ចូល​រួម។
នៅ​ក្នុង​កិច្ច​សន្ទនា​ដែល​រៀប​ចំ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មន្ត្រី​សម្រប​សម្រួល​ផ្នែក​នីតិរដ្ឋ​នៃ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី ខាត់ធើរីន ភួង (Catherne Phuong) ក៏​បាន​ផ្ដល់​នូវ​ការ​ណែនាំ​មួយ​ចំនួន អំពី​យន្តការ និង​នីតិវិធី​នៃ​ការ​ត្រួត​ពិនិត្យ​ជា​សាកល​តាម​ពេល​កំណត់​នេះ​ដែរ។
យុវតី ជា ស៊ីផេន ជា​និស្សិត​ឆ្នាំ​ទី​២ នៃ​សាកលវិទ្យាល័យ​វ៉េសស្ទើន (Western) ដែល​បាន​ចូល​រួម​ស្ដាប់​ការ​ពន្យល់​នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នោះ​បាន​ថ្លែង​ថា នាង​ពិត​ជា​ចង់​ដឹង​អំពី​ការ​ដាក់​របាយការណ៍​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ជា​ពិសេស​ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​កន្លង​មក។
«សំឡេង»
ការ​ពិនិត្យ​ជា​សកល​តាម​កាល​កំណត់ ឬ​ហៅ​កាត់​ថា យូ.ភី.អ ជា​ដំណើរ​ការ​ពិសេស​មួយ​ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​ជា​សមាជិក​ពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​ខ្លួន​ឡើង​វិញ ជា​រៀង​រាល់ ៤​ឆ្នាំ​កន្លះ​ម្ដង។ នេះ​ជា​របាយការណ៍​ត​ទល់​មួយ​រវាង​របាយការណ៍​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ដែល​នឹង​ត្រូវ​ដាក់​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។
កាល​ពី​ឆ្នាំ​២០០៩ សង្គម​ស៊ីវិល​បាន​ដាក់​របាយការណ៍​មួយ​ចំនួន​ស្ដី​ពី កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ និង​តុលាការ បញ្ហា​ដីធ្លី ស្ថានភាព​អំពើ​ទារុណកម្ម សេរីភាព​ការ​បញ្ចេញ​មតិ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស ដែល​ទាំងអស់​នេះ គឺ​ឆ្លុះ​បញ្ចាំង​ពី​ការ​ខ្វះ​ខាត​ក្នុង​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល។
លទ្ធផល ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ បាន​ផ្ដល់​អនុសាសន៍​ចំនួន ៩១​ចំណុច ដល់​រដ្ឋាភិបាល​កម្ពុជា វិញ ដើម្បី​ពង្រឹង​ការ​អនុវត្ត​សិទ្ធិ​នៅ​កម្ពុជា។ ក្នុង​នោះ​មាន​ជា​អាទិ៍ ការ​ពង្រឹង​ឯករាជ្យ​ភាព​របស់​តុលាការ និង​សេរីភាព​បញ្ចេញ​មតិ ជា​ដើម៕


No comments:

Post a Comment