Paris Peace Accords 23 Oct. 1991

Monday, January 6, 2014

គេហទំព័រ Change.org ចាប់ផ្តើម ប្រមូលញត្តិ ទាមទារឲ្យ លោក ហ៊ុន សែន ទទួលខុសត្រូវ ចំពោះ ឧក្រិដ្ឋកម្ម​

គេហទំព័រ Change.org ចាប់ផ្តើម ប្រមូលញត្តិ ទាមទារឲ្យ លោក ហ៊ុន សែន ទទួលខុសត្រូវ ចំពោះ ឧក្រិដ្ឋកម្ម​


ដោយ៖​ ស៊ុន ណារិន / វិទ្យុ វីអូឌី​ | ថ្ងៃចន្ទ ទី6 ខែមករា ឆ្នាំ2014

រូបថតព្រីនស្រ្គីនពីវេបសាយwww.change.org











គេហទំព័រChange.org 

ចាប់ផ្តើមបើកឲ្យមានការចុះឈ្មោះនៅលើញត្តិដើម្បីដាក់ទៅអង្គការសហប្រជាជាតិ ទាមទារឲ្យលោក នាយករដ្ឋ មន្រ្តី ហ៊ុន សែន ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្ម ដែលត្រូវបានប្រព្រឹត្ត ប្រឆាំងនឹងប្រជាជន។
ប្រជាពលរដ្ឋទាំងខ្មែរ និងបរទេស បានចុះឈ្មោះ និងបានសរសេរបញ្ចេញជាគំនិត ដោយរិះគន់ការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងការប្រើប្រាស់ហិង្សាទៅលើកម្មករនៅផ្លូវវ៉េងស្រេង និងបាតុករនៅទីលានប្រជាធិបតេយ្យ។
កាលពីថ្ងៃសុក្រ ទី០៣ខែមករា ការផ្ទុះហិង្សាមួយ បានកើតឡើងនៅលើផ្លូវវ៉េងស្រេង បណ្តាលឲ្យកម្មករយ៉ាងតិច៥នាក់ បានស្លាប់ និង រាប់សិបនាក់ទៀតរងរបួស។ មួយថ្ងៃបន្ទាប់នេះ សមត្ថកិច្ច បានចុះទៅបង្រ្កាប និងបណ្តេញបាតុករនៅទីលានប្រជាធិបតេយ្យ ដោយ ប្រកាសថា មិនឲ្យមានការតវ៉ានៅទីនោះទៀតទេ រហូតដល់មានស្ថានការណ៍ ប្រសើរឡើងវិញ។
ចំណែកនៅព្រឹកថ្ងៃចន្ទនេះ សមត្ថកិច្ច បានចាប់ខ្លួនប្រជាសហគមន៍បឹងកក់ ចំនួន៥នាក់ ខណៈពួកគេ ព្យាយាម ស្វែង រក អន្តរាគមន៍ ពីស្ថានទូតបារាំង ករណីការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សនៅពេលកម្មករ ផ្ទុះបាតុកម្មនៅលើផ្លូវជាតិលេខ៤ ខាងមុខតំបន់ សេដ្ឋ កិច្ច ពិសេសភ្នំពេញ កាលពីថ្ងៃទី០២ខែមករា៕

No comments:

Post a Comment