Paris Peace Accords 23 Oct. 1991

Monday, January 6, 2014

យុវជន​ម្នាក់​ ដាក់ពាក្យ​ប្តឹង​ លោក​ ហ៊ុន សែន​ ទៅ​តុលាការ​ ករណី​កាត់​ដី ​ឲ្យ​វៀតណាម​​

យុវជន​ម្នាក់​ ដាក់ពាក្យ​ប្តឹង​ លោក​ ហ៊ុន សែន​ ទៅ​តុលាការ​ ករណី​កាត់​ដី ​ឲ្យ​វៀតណាម​​


ដោយ៖​ ពៅ មេត្តា ​/ វិទ្យុ វីអូឌូ ​​ | ថ្ងៃចន្ទ ទី6 ខែមករា ឆ្នាំ2014

យុវជន​ម្នាក់​ជា​ក្រុម​បណ្តាញ​កូន​ខ្មែរ​អ្នកស្នេហាជាតិ  ដាក់ពាក្យ​ប្តឹង​លោក​ហ៊ុន សែន ទៅ សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ពី​បទ​កាត់​ទឹកដី​កម្ពុជា​ឲ្យទៅ​ប្រទេស​វៀតណាម និង​ការបន្លំ​ឯកសារ​ឲ្យ​ជនបរទេស​រស់នៅក្នុង​ប្រទេស​ដោយ​ខុសច្បាប់​។​
​ក្នុង​ពាក្យបណ្តឹង​ចុះ​ថ្ងៃ​ទី​០៦​ខែ​មករា​នេះ ដើមបណ្តឹង​ឈ្មោះ នាង សុ​ឃុន អាយុ​២៥​ឆ្នាំ រស់​នៅ​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ ប្តឹង​ឈ្មោះ ហ៊ុន សែន រស់​នៅ​ខណ្ឌដូនពេញ​រាជធានីភ្នំពេញ​។ ក្នុង​ពាក្យបណ្តឹង​នោះ​យុវជន​នាង សុ​ឃុន​ចោទ​លោក ហ៊ុន សែន​ថា កាត់​ទឺកដី កោះ ត្រល់ និង​កោះ​ក្រចកសេះ​ទាំងស្រុង​ឲ្យទៅ​វៀតណាម​។​
​ក្នុង​ពាក្យបណ្តឹង​ដែល​អះអាង​ថា មាន​ភស្តុតាង​គ្រប់គ្រាន់​នោះ​ក៏បាន​លើកឡើង​ទៀត​ថា លោក​ហ៊ុន សែន និង បក្ខពួក​បាន​ក្លែងបន្លំ​ឯក សារ​ផ្តល់​អត្តសញ្ញាណ​ស​ញ្ញាតិ​ខ្មែរ​ឲ្យ​វៀតណាម​ចូល​មក​រស់​លើ​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​។

យុវជន​នាង​ សុឃុន បញ្ជាក់ថា លោក នឹង​យក​ពាក្យបណ្តឹង ទៅជូន​សាលា ដំបូង​រាជធានី​ភ្នំពេញ​នៅ​ម៉ោង​០៩​ព្រឹក​នេះ​។​
ក្រោយ​ហិង្សា​លើ​ស្ពាន​ស្ទឹងមានជ័យ​កាលពី​ថ្ងៃ​ទី​១២​ខែវិច្ឆិកា ដែល​បណ្តាល ឲ្យ​ស្ត្រី ម្នាក់​ស្លាប់ និង មនុស្ស​ជាង​១០​រងរបួស​នោះ យុវជន​នាង សុ​ឃុន ក៏​បាន​ប្តឹង​ស្នងការ​នគរបាល និង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែរ ពី​បទ​មនុស្សឃាត​ដោយ​ចេតនា តែ​តុលាការ មិន​ចាត់ការ​ទេ​។ ​

No comments:

Post a Comment